ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្ដស្ទឹងត្រែង​ចុះ​បង្ក្រាប​ករណី​ គ្រឿងញៀន​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​ ៖​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេ​ត្ថ​ស្ទឹង​ត្រែង​ដោយ​មានការ​ចូល​ រួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដស្ទឹងត្រែង​បាន​ពន្លាត​ដែនដី​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ ករណី​នៅ​ភូមិ​-​ឃុំ​កំពង់​ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ដព្រះវិហារ​ ។​

​ករណី​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ ១២​នាក់​និង​រថយន្ដ​២​គ្រឿង​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ​ ដួង​ វិចិត្រ​ ប្រធាន​ មន្ទីរ​ព័ត៌មាន​សន្ដិសុខ​ដោយ​មានការ​ អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដស្ទឹងត្រែង​ ។​

​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​ ថ្នាំ​ញៀន​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឃាត់​ ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឡាវ​ ។​ សមត្ថ​ កិច្ច​នៅ​ពុំ​ទាន់​បង្ហាញ​អត្ដសញ្ញាណ​ជន​ សង្ស័យ​ទាំង​២​នាក់​នេះ​ទេ​ ខណៈ​នាំ​ខ្លួន​ទៅ​ សាកសួរ​ ក៏​ប៉ុន្ដែ​សមត្ថកិច្ច​បាន​បង្ហាញ​ ភស្ដុ​តាង​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​មាន​ ប្រភេទ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ (WY)​ចំនួន​១១​កញ្ចប់​ ស្មើនឹង​២.១៩០​ គ្រាប់​ ។​

​វត្ថុ​តាង​ទាំងនេះ​សមត្ថកិច្ច​បាន​និង​ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​ សង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ដស្ទឹងត្រែង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សហការី​

viharhs (3)

viharhs

viharhs (1)

viharhs (2)


ចែករំលែក៖