ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​ពេល​មេឃ​ភ្លៀង​ជាន់​ហ្វ្រាំង​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀតរ​បួ​ស្រាល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​២​នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​នៅ​ម្ដុំ​បឹង​សាឡា​ង​ ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ ព្រមទាំង​មាន​មេឃ​ភ្លៀងរលឹម​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ផ្លូវថ្នល់​មាន​សភាព​រអិល​ ពេល​ដែល​អ្នក​បើក​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ ក៏​បណ្ដាល​ឲ្យ​ម៉ូតូ​ផ្លា​ត​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស​ នៅ​ចំណុច​មុខ​ហាង​វ៉ែនតា​អាយ​ឃែ​ស្ដុ​ង​ផ្សារ​ដើម​គរ​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​។​

​តាម​សម្ដី​របស់​បុរស​ម្នាក់​ក្នុង​ចំណោម​ទាំង​២​នាក់​នោះ​បាន​រៀបរាប់​ថា​ ពួក​គាត់​ទាំង​២​នាក់​ បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​នៅ​ម្ដុំ​បឹង​សាឡា​ង​ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ម៉ោង​៦​ រហូត​ដល់​ម៉ោង​១០​។​ លុះ​ក្រោយ​ពេល​បែក​គ្នា​ ពួក​គាត​ទាំង​២​នាក់​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ជិះ​ម៉ា​កវី​វា​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 1X-0340​មក​ទាំង​អ្នកបើកបរ​ស្រវឹង​ជោកជាំ​ទៅ​ហើយ​ ហើយ​ស្ថានភាព​ផ្លូវថ្នល់​ក៏​រអិល​ទៀត​ ដែល​ពួក​គាត់​ត្រូវ​ជិះ​ម៉ូតូ​ទាំង​ញញី​ញ​ញរ​ ទើប​បណ្ដាល​ឲ្យ​ផ្លា​ត​រអិល​ដួល​ ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស​បែកក្បាល​ និង​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ ហើយ​ជន​រង​គ្រោះ​បាន​ហៅ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕​ វិបុល​

acd (2)

 

 

 


ចែករំលែក៖