ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ធុន​ត្រា​ បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ហើយ​បើក​គេចខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​២​កង់​ បាន​ដាច់​ខ្ទៀត​ចេញពី​គ្នា​ ដោយសារ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជ្រុល​បុក​ពេញទំហឹង​ ហើយ​បើករថយន្ត​ក៏​គេច​បាត់​ស្រមោល​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​ នៅ​ចំណុច​ជិត​ក្រសួងទេសចរណ៍​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និ​យា​យា​ថា​ គេ​ឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ធុន​ត្រា​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ដាច់​ខ្ទៀត​ចេញពី​គ្នា​ចំនួន​ ២​កង់​ រួច​រថយន្ដ​ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ត្រួតពិនិត្យ​ និង​បាន​នាំ​គ្នា​រុញ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នោះ​ផ្គុំ​គ្នា​ឡើង​វិញ​៕​ វិបុល​

ssss

 


ចែករំលែក៖