ព័ត៌មានទាន់ហេតុការណ៍៖

វិល​ពី​ដាំ​កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ចុះ​ មុជទឹក​លង់​ស្លាប់​មួយ​យប់​ទើប​រក​ សព​ឃើញ​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​លង់​ ទឹក​ស្លាប់​ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ដាំ​ កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ហើយ​បាន​ចុះ​មុជ​ ទឹក​ព្រែក​ជិត​ផ្ទះ​ ហើយ​សាកសព​ជន​រង​ គ្រោះ​ទើប​រក​ឃើញ​នៅ​វេលា​ម៉ោង​១១​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មាត់​ព្រែក​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​ កំពូល​ ខេត្ដកណ្ដាល​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ ថា​ ជន​រង​គ្រោះ​ឈ្មោះ​ចាន់​ សុខា​ ភេទ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​កសិករ​ មាន​ទី​លំ​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ មុន​ពេល​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ ប្អូនបង្កើត​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ ទ្រនាប់ជើង​មួយគូ​របស់​ជន​រង​គ្រោះ​ជាប់​ មង​របស់​ខ្លួន​ និង​ប្រអប់​ដាក់​សាប៊ូ​នៅ​ មាត់​ព្រែក​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១​រសៀល​ជន​រង​គ្រោះ​បាន​ ចេញពីផ្ទះ​ទៅ​ដាំ​កូន​ឈើ​នៅ​ចំណុច​ចម្ការ​ បណ្ដុះ​កូន​ឈើ​ខាងកើត​ភូមិ​មុខ​វត្ដ​ស្វាយ​ អំពារ​ជាមួយនឹង​ឈ្មោះ​អ៊ុ​ន​ ថេ​ន​ ឈ្មោះ​ រស់​ សុវណ្ណ​ និង​ឈ្មោះ​កែម​ ផា​ ។​ លុះ​ ដល់​ម៉ោង​៥​ល្ងាច​ជន​រង​គ្រោះ​និង​មិត្ដ​ ភក្ដិ​ក៏​បាន​នាំ​គ្នា​វិល​ត្រឡប់​និង​បែកផ្លូវ​ ទៅ​ផ្ទះ​រៀងៗ​ខ្លួន​។​ រហូត​ដល់​ម៉ោង​៥​ និង​ ៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​មានឈ្មោះ​ថន​ សេរី​រ័​ត្ន​ ភេទ​ស្រី​ ត្រូវជា​ប្អូនថ្លៃ​ជន​រង​ គ្រោះ​បានឃើញ​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​ ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ផ្លាស់​ខោអាវ​ រួច​ ដើរ​ចុះ​ទៅ​មុជទឹក​ព្រែក​នៅ​ក្រោយ​ផ្ទះ​ ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ ។​ នៅ​ពេល​ នោះ​ប្អូនថ្លៃ​ជន​រង​គ្រោះ​ឈ្មោះ​ថន​ សេរី​ រ័​ត្ន​ ពុំ​បាន​ចាប់អារម្មណ៍​អ្វី​នោះ​ទេ​ រហូត​ ដល់​ម៉ោង​៦​យប់​ថ្ងៃ​ដដែល​បាន​ឡើង​ទៅ​ លើ​ផ្ទះ​ជន​រង​គ្រោះ​តែ​មិនឃើញ​ជន​រង​ គ្រោះ​និង​មិនឃើញ​ជន​រង​គ្រោះ​ឡើង​ពី​ កន្លែង​មុជទឹក​នោះ​ទេ​ ។​

​ប្អូនថ្លៃ​ជន​រង​គ្រោះ​បាន​អះអាង​ថា​ ជា​ ទម្លាប់​ជន​រង​គ្រោះ​ក្រោយ​ពេល​មុជទឹក​ ព្រែក​រួច​ឡើង​មក​សម្រាក​នៅ​ក្នុង​អង្រឹង​ ក្រោមផ្ទះ​ តែ​ពេញ​មួយ​យប់​ថ្ងៃ​ទី​១៦​ ខែ​ កញ្ញា​ មិនឃើញ​ជន​រង​គ្រោះ​នោះ​ ហើយ​ ម្នាក់ៗ​គិត​ថា​ជន​រង​គ្រោះ​បាន​ទៅ​ផ្ទះ​មិត្ដ​ ភក្ដិ​របស់​គេ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​ល្ងាច​មានឈ្មោះ​ចាន់​ ប៊ុ​ន​នី​ ភេទ​ប្រុស​ ត្រូវជា​ប្អូនបង្កើត​ជន​រង​ គ្រោះ​បាន​ប្រទះ​ឃើញ​ប្រអប់​សាប៊ូ​នៅ​ មាត់​ព្រែក​កំពង់ទឹក​ហើយ​ក៏​មិន​បាន​ ចាប់អារម្មណ៍​ថា​ បង​របស់​ខ្លួន​លង់ទឹក​ ស្លាប់​នោះ​ដែរ​ រួច​ក៏​រើស​ប្រអប់​សាប៊ូ​ យក​ទៅ​ទុក​នៅផ្ទះ​។​ លុះដល់​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ដដែល​ឈ្មោះ​ចាន់​ ប៊ុ​ន​នី​នេះ​បាន​ចុះ​ ទៅ​លើក​មង​ក្នុង​ព្រែក​ក៏​ប្រទះ​ឃើញ​ ទ្រនាប់ជើង​មួយគូរ​បស់បង​ (​ជន​រង​ គ្រាះ​)​ អណ្ដែត​ទឹក​នៅ​ខាងជើង​ផ្ទះ​ចម្ងាយ​ ប្រហែល​១៥​ម៉ែត្រ​រួច​ក៏​រើស​យក​មក​ ទុក​នៅផ្ទះ​ទៀត​ ។​ ដោយ​មានការ​សង្ស័យ​ ប្អូន​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​តាម​រក​ បង​នៅផ្ទះ​មិត្ដភក្ដិ​ដែល​ធ្លាប់​ដើរទៅ​ណា​ មក​ណា​ជាមួយ​គ្នា​តែ​ត្រូវ​មិត្ដភក្ដិ​ជន​រង​ គ្រោះ​ប្រាប់​ថា​ ពុំ​ឃើញ​ជន​រង​គ្រោះ​មក​ ផ្ទះ​របស់​ពួក​គេ​ទេ​ ។​ ភ្លាមៗ​នោះ​ដែរ​ មិត្ដភក្ដិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​វ៉ា​ត់​ បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ជន​រង​គ្រោះ​តែ​ ទូរស័ព្ទ​បាន​តេ​ចូល​ពុំ​មាន​អ្នក​លើក​នោះ​ ទេ​។​ គ្រានោះ​ប្អូន​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ឃើញ​ខោ​ជន​រង​គ្រោះ​ព្យួរ​នៅ​មុខ​ផ្ទះ​កៀន​របង​ខាងត្បូង​ហើយ​ ទូរស័ព្ទ​ជន​រង​គ្រោះ​ក៏​នៅ​ក្នុង​ហោប៉ៅ​ខោ​ នោះ​ដែរ​ ។​ ដោយ​មានការ​សង្ស័យ​ថា​ ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​នៅ​ម៉ោង​១១​ ព្រឹក​ ឈ្មោះ​រស់​ សា​រ៉េ​ន​ អ្នក​រស់នៅ​ជិត​ ខាង​ផ្ទះ​ជន​រង​គ្រោះ​ក៏​បាន​ចុះ​រ៉ាវ​នៅ​ចំណុច​ ដែល​ជន​រង​គ្រោះ​មុជទឹក​ស្រាប់តែ​ ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​តែ​ម្ដង​ ហើយ​ ៏​បាន​ស្រង់​មក​ដាក់​លើ​គ្រែ​ក្រោមផ្ទះ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ក្រែងលោ​ជាប់​ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ជន​រង​ គ្រោះ​ ។​

​ផ្អែក​តាម​ការ​ធ្វើ​កោសល​វិច័យ​សមត្ថ​ កិច្ច​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ ដោយសារ​លង់ទឹក​មិន​ ជាប់​ពាក់ព័ន្ធ​រឿង​ អ្វី​ផ្សេង​នោះ​ទេ​ ហើយ​សាកសព​ត្រូវ​បាន​ ប្រគល់​ឱ្យ​ម្ដាយ​ឈ្មោះ​សោម​ ប៊ុ​ន​ ចាត់​ ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ គេហដ្ឋាន​ ៕ស្អាង​ជ័យ​

 

aac aad aase


ចែករំលែក៖