ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរ​បាន​ខណ្ឌដង្កោ​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើង​ទៅ​តុលាការ​ពី​បទ​ ឆរបោក​យក​ខ្សែ​ក​កាឡៃ​មក​បញ្ចាំយក​លុយ

ចែករំលែក៖

​ភ្នំពេញៈ​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ដាក់ទោស​តាម​ច្បាប់​ ក្រោយ​ពេល​ជនសង្ស័យ​ រូប​នោះ​យក​ខ្សែ​ករកាឡៃ​មក​បន្លំ​លក់​ រួម​ទាំង​វត្ថុ​តាង​។​ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ង្វៀ​ង​ យ៉ាំ​ង​ តាំ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​វៀតណាម​ មានមុខ​របរ​ជាង​ម៉ូតូ​នៅ​វៀតណាម​ និង​មានស្រុក​កំណើត​នៅ​វៀតណាម ​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​ល​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ម្ចាស់​តូប​ម្នាក់​នៅ​ផ្សារ​ចំការ​ដូង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ​ បន្ទាប់​ពី​ខ្លួន​គាត់​បាន​ចាញ់បោក​ស្ត្រី​ម្នាក់​បាន​យក​ខ្សែ​ក​កាឡៃ​មក​បញ្ចាំ​ម្ដង​រួច​ទៅ​ហើយ​ក្នុង​ត​ម្លែ​ ២៥០​ដុល្លារ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​លុះ​នៅ​ថ្ងៃ​ដដែល​ប្រហែល​ម៉ោង​១១​នឹង​០០​នាទី​ព្រឹក​ ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​យក​ខ្សែ​ក​ទម្ងន់​៤​ជី​កន្លះ​យក​មក​បញ្ចាំ​គាត់​ម្តងទៀត​ហើយ​ខ្សែ​ក​ដែល​យក​មក​បញ្ចាំ​ដូច​ខ្សែ​ក​មុន​ដែល​ស្ត្រី​ម្នាក់​យក​មក​បញ្ចាំ​ដែរ​នោះ​ ហើយដោយ​ឃើញ​សភាព​មិន​ស្រួល​បាន​ពិនិត្យ​ទើប​ដឹង​ថា​ជា​ខ្សែ​ក​នេះ​ជា​ខ្សែ​ក​កាឡៃ​។​ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ហើយ​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​តែ​ម្តង​។​

​ក្រោយ​ពេល​សួរនាំ​រួច​មក​ខាង​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​ តាំ​ ខាងលើ​នេះ​ពិតជា​បាន​ប្រព្រឹត្តិ​ ដោយ​បន្លំ​យក​ខ្សែ​ក​កាឡៃ​មក​ប​ញ្ចំ​ពិតប្រាកដ​មែន​។​

​ដោយ​ហេ​ត្ត​នេះ​ហើយ​ទើប​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕​ ភា​រ៉ា​ ដង្កោ​

CAM06485

IMG-20150918-WA0065


ចែករំលែក៖