ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ត្រឡប់​ពី​ផ្សារ​ទៅ​ផ្ទះ​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ទាំង​កណ្ដាល​ថ្ងៃ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់​ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ខណៈ​ដែល​បុរស​នោះ​បាន​ត្រលប់​មក​ពី​សំលៀងកាំបិត​នៅ​ផ្សារ​ទួល​ពង្រ​។​

​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​កើតឡើង​នៅ​ម៉ោង​១​ និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្បែរ​មន្ទី​ពេទ្យ​ឯករាជ្យ​២​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ឯក​ ឈូ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​ជាងសំណង់​ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រីំ​ ស៊េរី​ឆ្នាំ​2015​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 0292​ (​ជន​រង​គ្រោះ​មិន​ចាំ​ផ្ដើម​អក្ស​ទេ​ដឹង​តែ​ភ្នំពេញ​)​ ។​

​តាម​សម្ដី​រៀបរាប់​របស់​ជន​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ទៅ​ផ្សារ​ទួល​ពង្រ​ ដើម្បី​សំលៀងកាំបិត​ទុក​សំរាប់​ធ្វើ​ម្ហូប​។​ ប៉ុន្តែ​ខណៈ​ដែល​ខ្លួន​ធ្វើ​ដំណើរ​ត្រឡ់​មក​វិញ​ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ មួយ​គ្រឿង​ម៉ាក​PCX​ ជិះ​គ្នា​២​នាក់​ មក​ស្ទាក់​ពីមុខ​គាត់​ និង​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់ឯង​មិន​ស្គាល់​ម៉ា​កមក​វាយ​គាត់​ ហើយ​ក៏​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ពី​ចង្កេះ​មក​ភ្ជង់​ និង​គំរាម​យក​ម៉ូតូ​របស់​គាត់​ទៅ​ ដោយ​ជិះ​ទៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ សំដៅ​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ទិ​នគរបាលរ​ដ្ធ​បាល​សង្កាត់​ចោម​ចៅ​ ដើម្បី​ជួយ​ស្វែងរក​ជនសង្ស័យ​ និង​ម៉ូតូ​របស់​ខ្លួន​ ។​

​គួរ​រំ​ឮ​កថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដោយ​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ក៏​មាន​ករណី​ប្លន់​ម៉ូតូ​ហុងដា​ដា​១២៥​ ស៊េរី​២០០៦​ ពី​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ផង​ដែរ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ឃាត់​ខ្លូ​ន​ក្រុម​ជនសង្ស័យ​បាន​មួយ​ករណី​នៅឡើយ​នោះ​ទេ​ ហើយ​ថ្ងៃ​កើតហេតុ​នេះ​ក៏​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ដដែល​នេះ​ទៀត​ ៕​ វិបុល​

(3)


ចែករំលែក៖