ព័ត៌មានទាន់ហេតុការណ៍៖

ផ្សព្វផ្សាយ​បទបញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កងពលតូច​ ដឹក​ជញ្ជូន​លេខ​៩៩​ បាន​ផ្សព្វផ្សាយ​បទ​ បញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ​ និង​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ស្ថិត​ក្រោម​ វត្ដមាន​លោក​ឧត្ដមសេនីយ៍ឯក​ សោម​ សុធា​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​ ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ និង​ជានា​យក​ នាយកដ្ឋាន​ប្រេងឥន្ធនៈ​ ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​ និង​ ពល​ទាហាន​មក​ពី​កងឯកភាព​នាយក​ ដ្ឋា​ន​ចំណុះ​ចំនួន​៣៦០​នាក់​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ សោម​ សុធា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ បាន​សាទរ​ចំពោះ​វត្ដមាន​នាយ​និង​ពល​ ទាហាន​ទាំងអស់​ត្រូវ​ត្រងត្រាប់​ការ​បក​ ស្រាយ​ពន្យល់​ពី​គ្រូឧទ្ទេស​អំពី​សភាព​ ការណ៍​ថ្មីៗ​ដែល​កើតឡើង​នៅ​កម្ពុជា​ ព្រមទាំង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ពិសេស​អនុក្រឹត្យ​លេខ​៨៥,​ ៨៦​ ។​ ពាក់​ ព័ន្ធ​ទៅ​នឹង​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ផែនទី​អង្គការ​ សហប្រជាជាតិ​ និង​ផែនទី​របស់រ​ដ្ឋា​ភិ​ បាល​បារាំង​ រួម​ជាមួយ​ផែនទី​របស់​គណ​ បក្ស​សង្គ្រោះ​ជាតិ​ និង​ផែនទី​ដែល​រាជ​ បណ្ឌិត្យសភា​កម្ពុជា​ទទួល​បាន​ពី​ប​ណ្ណា​ ល័យ​ជាតិ​អន្ដរជាតិ​មួយ​ចំនួន​ទៀត​ ។​ ក្នុង​ នោះ​នាយ​ និង​ពល​ទាហាន​ទាំងអស់​ត្រូវ​ ឈ្វេងយល់​ពី​បទបញ្ជា​៦​ចំណុច​របស់​ សម្ដេច​តេ​ជោ​ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការ​ ដ្ឋា​ន​អង្គរក្ស​ក្នុង​ពិធី​សំណេះសំណាល​ជា​ មួយ​កងកម្លាំងប្រដាប់អាវុធ​ព្រមទាំង​ ចំណុច​ខ្លះៗ​នៃ​ច្បាប់បោះឆ្នោត​ថ្មី​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​អគ្គនាយក​ រង​ អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​ បន្ដ​ទៀត​ថា​ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ចរាចរណ៍​កាលពី​ឆ្នាំ​២០១៣​ បណ្ដាល​ឱ្យ​ ស្លាប់​មនុស្ស​១.៩៥៥​នាក់​ ស្មើនឹង​៥​នាក់​ ក្នុង​មួយ​ថ្ងៃ​ របួស​៥.៦៧១​នាក់​ ស្មើនឹង​ ១៦​នាក់​ក្នុង​មួយ​ថ្ងៃ​ ។​ ឆ្នាំ​២០១៤​បណ្ដាល​ ឱ្យ​ស្លាប់​មនុស្ស​២.២២៦​នាក់​ ស្មើនឹង​៦​ នាក់​ក្នុង​មួយ​ថ្ងៃ​ ។​ ឆ្នាំ​២០១៥​នេះ​ក្នុង​ ឆមាស​ទី​១​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ១.២២៩​នាក់​ ធៀប​ទៅ​នឹង​ឆមាស​ទី​១​ ឆ្នាំ​ ២០១៤​ មានការ​កើនឡើង​៥៩​នាក់​ និង​ រង​របួស​៤.០៩០​នាក់​ ។​ គ្រោះថ្នាក់​នេះ​ បាន​ក្លាយទៅជា​សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​ បង្ក​ការ​បាត់បង់​អាយុជីវិត​ ទ្រព្យសម្បត្ដិ​ យ៉ាងច្រើន​ ព្រមទាំង​បន្សល់​ទុក​ជន​ពិការ​ កុមារ​កំព្រា​ជា​បន្ទុក​របស់​សង្គម​ ធ្វើ​ឱ្យ​ ខាតបង់​ថវិកា​ គ្រួសារ​ ជាតិ​រាប់​សិប​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ។​ គ្រោះថ្នាក់​ នេះ​បណ្ដាល​មក​ពី​កត្ដា​បើកបរ​ក្នុង​ស្ថាន​ ភាព​ស្រវឹង​ បើកបរ​ក្នុង​ល្បឿន​លើស​ការ​ កំណត់​ ការ​ប្រើប្រាស់​ផ្លូវ​មិន​គោរព​សិទ្ធិ​ អាទិភាព​ ការ​ជែង​មិន​មើល​ស្ថានភាព​ ផ្លូវ​ និង​មិន​គោរព​សិទ្ធិ​អាទិភាព​ ខ្វះ​ការ​ យោគយល់​ក្នុង​ពេល​បើកបរ​ អ្នកបើកបរ​ ពុំ​បាន​ឆ្លងកាត់​សាលា​ជំនាញ​ ពុំ​បាន​យល់​ ដឹង​ច្បាប់​ចរាចរណ៍​ ស្លាក​សញ្ញា​ចរាចរណ៍​ និង​មាន​អ្នកខ្លះ​ទៀត​មាន​ទាំង​ប័ណ្ណបើកបរ​ រួម​នឹង​ការ​ធូរ​លុង​ ពុក​រលួយ​ ខ្វះ​ស្មារតី​ ទទួលខុសត្រូវ​របស់​សមត្ថកិច្ច​មួយ​ចំនួន​ ទើបធ្វើ​ឱ្យ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ភាព​ធ្ងន់ធ្ងរ​ដូច​សព្វ​ថ្ងៃនេះ​ ។​ ទាំង​ នេះ​ជា​ការ​ព្រួយបារម្ភ​ និង​យកចិត្ដ​ពី​ថ្នាក់​ ដឹកនាំ​អគ្គនាយកដ្ឋាន​ភស្ដុ​ភារ​-​ហិរញ្ញ​ វត្ថុ​ដែល​មាន​កងឯកភាព​ដឹក​ជញ្ជូន​ យ៉ាង​មមាញឹក​ទូ​ទាំង​ប្រទេស​ ។​

​បន្ទាប់​មក​លោក​ឧត្ដមសេនីយ៍ត្រី​ ងួ​ន​ ប៊ុ​ន​ថុ​ន​ និង​លោក​វរសេនីយ៍ឯក​ ប៉ិច​ សា​ខន​ គ្រូឧទ្ទេស​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​ សភាពការណ៍​ថ្មីៗ​ដែល​កំពុង​កើត​មាន​ នៅ​កម្ពុជា​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ ត្រងត្រាប់​កត់ត្រា​ទុក​ដើម្បី​អនុវត្ដ​ឱ្យ​ មាន​ប្រសិទ្ធភាព​ ចៀសវាង​ពី​នយោបាយ​ ដ៏​ខ្មៅ​កង្វក់​របស់​ជន​អគតិ​ដែល​កំពុង​ បំផ្លាញ​សមិទ្ធផល​ដែល​កើត​មាន​ក្រោម​ ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរ​ដ្ឋា​ភិ​ បាល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ ៕​ សុខដុម​

IMG_4958

IMG_4959

IMG_4960


ចែករំលែក៖