ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​មូលដ្ឋាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖ ​លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង ​ដឹកនាំ​កម្លាំង​នគ​បាល​ក្រុង​ស្វាយ​រៀង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ជុំវិញ​ផ្សារ​វាល​យន្ត​ និង​ចាត់វិធានការ​ក្តៅ​រុះរើ​តូប​លក់ដូរ​មួយ​ចំនួន​ដែល​សង់​រញ៉ែរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​ចេញ ​ដើម្បី​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ទីក្រុង ​និង​មាន​អនាម័យ​ល្អ​ប្រកបដោយ​ផា​សុខភាព​ ។​

ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ២០១៥ ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​។​ បើ​តាម​លោក​ ឈី​វ សា​រ៉​ន ​អភិបាលរង​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អាជីវករ​នាំ​គ្នា​ចេញ​មក​លក់​តាម​ចេញ្ចើមថ្នល់​ជុំវិញ​ផ្សារ​វាល​យន្ត​ហើយ​ខ្លះ​សង់​តូប​លក់​ទូរ​សព្ទ័​ដៃ​លើ​ខឿន​ផ្សារ​នាំ​ឲ្យ​មាន​ភាព​រញ៉េញ៉ៃ​គ្មា​នសណ្តាប់ធ្នាប់​ ប៉ះពាល់​សោ​ភ​ណ្ឌភាព​ផ្សារ​និង​ទីក្រុង​ ម្យ៉ាង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផ្លូវ​សាធារណៈ​ ស្ទះចរាចរណ៍​ ទើប​លោក​អភិបាលខេត្ត​ដាក់​បញ្ជា​ឲ្យ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​វាល​យន្ត​ហើយ​ឲ្យ​ក្រុម​អាជីវ​ករ​រុះរើ​តូប​ចេញ​អនុញ្ញាត​ឲ្យ​ដាក់​ឆត្រ​វិញ ​ដើម្បី​សោ​ភ​ណ្ឌភាព ​និង​ងាយស្រួល​ការ​រៀបចំ​សណ្តាប់ធ្នាប់​។​
លោក​ឈី​ វសា​រ៉​ន ​បន្ត​ទៀត​ថា​ ក្រុម​អាជីវករ​ទាំងនោះ​ សុទ្ធសឹងតែ​មាន​តូប​លក់​នៅ​ក្នុង​ផ្សារ​ ក៏​ប៉ុន្តែ​ពួក​គាត់​នាំ​គ្នា​មក​តាំង​តូប​លក់​នៅ​ខាងក្រៅ​ផ្សារ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ ។​

ក៏​ប៉ុន្តែ​ក្រុម​អាជីវករ​និយាយ​ថា​ ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​មិន​ទាន់​ស្មើភាព​គ្នា​នៅឡើយ​ទេ ​ដោយ​អាជ្ញាធរ​ ជា​ពិសេស​ក្រុម​យក​ភាស៊ី​ផ្សារ​អនុញ្ញាតឲ្យ​អ្នក​ផ្ញើម៉ូតូ​ធ្វើ​តូប​​ផ្ញើម៉ូតូ​លើ​ខឿន​ចិញ្ចើមថ្នល់​នៅ​ជុំវិញ​ផ្សារ ​រីឯ​អ្នកលក់​ទូរ​ស័ព្ទ និង​អ្នកលក់​នំ លក់​សាច់​ជ្រូក​សមត្ថកិច្ច​ឲ្យ​ដាក់​ឆ​ត្រ និង​ដេញ​ឲ្យ​ចូល​ទៅ​លក់​ខាងក្នុង​ផ្សា​រ ហើយ​និយាយ​ថា​ គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​សោ​ភ​ណ្ឌភាព​ទីក្រុង​ស្អាត​ផង​ដែរ​ ។ ​

ប្រជាពលរដ្ឋ​ក៏​បាន​និយាយ​ថា​ សូម​អោយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​រៀបចំ​សណ្ដាប់ធ្នាប់​បន្ត​ទៀត​ដូច​ភ្លៀងរលឹម​ ពិសេស​ក្រុម​ភាស៊ី​ផ្សារ​តែ​ម្ដង​ កុំ​ឃើញ​តែ​មក​យក​ភាស៊ី​ លុយ​ជា​ធំ​ជា​ជាង​សុខភាព​អនាម័យ​ និង​សណ្ដាប់ធ្នាប់​ផ្សារ​ផង​ដែរ​ ៕ យឹម សុថាន​

U

U

U

U

U

U

U

U

U

U

U

U


ចែករំលែក៖