ព័ត៌មានទាន់ហេតុការណ៍៖

បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ អេ​ង​ សៀង​ ករណី​បាញ់​៧​គ្រាប់​សម្លាប់​ជន​រង​គ្រោះ ក្នុងទំនាស់​រឿង​រកស៊ី​ទិញ​ប្រ​ម៉ាត់​ខ្លាឃ្មុំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនជាប់ចោទ​ឈ្មោះ​ អេ​ង​ សៀង​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​នៅ​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា ​ឆ្នាំ​២០១៥​ លើ​សំណុំរឿង​ឃា​ដ​កម្ម​គិត​ទុកជា​មុន​ កាន់កាប់​ និ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​មានការ​ចូលរួម​ពី​លោក​សេង​ លាង ​ប្រធាន​ក្រុមប្រឹក្សា​ជុំនំ​ជុំ​រះ​និង​លោក​ អេ​ង​ សំសា​រ៉េ​ត​ អា​យ្យា​កា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ពី​អំពើ​បាញ់​សម្លាប់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ នូ​ គឹ​ម​សាន​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ស្ពឺ​ អតីតមន្ត្រី​កងរាជអាវុធហត្ថ​ ខេត្ត​ ព្រៃវែង​ មាន​ប្រពន្ធ​ ឈ្មោះ​ ផង់​ ម៉ា​រី​ អាយុ​ ៤២​ឆ្នាំ​ និង​កូន​ចំនួន​៥​នាក់​នៅ​ក្នុង​បន្ទុក​ បច្ចុប្បន្ន​រស់នៅ​ជា​ស្រី​មេម៉ាយ​រកស៊ី​ចិញ្ចឹម​កូន​តូចៗ​និង​ម្តាយ​ចាស់ជរា​។​

​យោង​តាម​សំដី​ របស់​ប្រពន្ធ​រង​គ្រោះ​បាន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ អង្គ​សវនាកា​រថា​ គឺ​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​ ប្តី​គាត់​(​ជន​រង​គ្រោះ​)​ នៅ​អំឡុង​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ត្រូវ​បាន​ជនជាប់ចោទ​ ទូរស័ព្ទ​ទំនាក់ទំនង​អោយ​ជន​រង​គ្រោះ​មក​ជួប​នៅ​ភ្នំពេញ​ កន្លែង​កើតហេតុ​ត្រង់​ចំណុច​ បូ​រី​ ឡាយ​ គង់​ ដែល​ជា​ផ្ទះ​ជនជាប់ចោទ​ ដើម្បី​ទំនាក់ទំនង​រឿង​ការ​រកស៊ី​។​

​តាម​ចំលើយ​សារភាព​របស់​ជនជាប់ចោទ​ឈ្មោះ​ អេ​ង​ សៀង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​បាន​សារភាព​នៅ​ចំពោះ​មុខ​អង្គចៅក្រម​ថា​ ខ្លួន​ (​ជនជាប់ចោទ​)​ពិតជា​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ កាលពី​ថ្ងៃ​ ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ដោយសារ​ជន​រង​គ្រោះ​មានការ​រកស៊ី​ទិញ​ ប្រ​ម៉ាត់​ ខ្លាឃ្មុំ​ ក្រពះ​កាំ​ប្រ​ម៉ា​ ខ្នាយ​ជ្រូក​និង​របស់​ផ្សេងៗ​ទៀត​ជា​ប្រភេទ​សត្វព្រៃ​ ជាមួយ​គ្នា​និង​មានការ​ទំនាក់ទំនង​គ្នា​អស់​រយៈ​២​ទៅ​៣​ឆ្នាំ​មក​ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ពី​ណាត់​អោយ​ជន​រង​គ្រោះ​មក​ជួប​នៅផ្ទះ​របស់​ខ្លួន​(​ជនជាប់ចោទ​)​និង​បាន​និយាយ​គ្នា​ប្រាប់​ថា​ជនជាតិ​ចិន​ ត្រូវការ​មើល​របស់​ ដោយ​ចាំ​យូរ​ពេក​ជន​រង​គ្រោះ​ក៏​ឡើង​លើ​រថយន្ត​បំណង​ចាកចេញ​ ភ្លាម​នោះ​ជនជាប់ចោទ​បាន​ឃាត់​ មិន​អោយ​ជន​រង​គ្រោះ​ចេញ​ លុះ​និយាយ​គ្នា​មិន​ត្រូវ​ រហូត​ដល់​មានការ​ទាស់​ពាក្យ​សំដី​គ្នា​ ទើប​ជនជាប់ចោទ​ដក​យក​អាវុធ​ខ្លី​ម៉ាក​ ឡុ​ក​ ៩៨​ព​ណ៍​ខ្មៅ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៧​គ្រាប់​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​លើ​រថយន្ត​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​រួច​មក​ ជនជាប់ចោទ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​ដើរ​រក​ទីតាំង​យក​សព​ទៅ​ចោល​ លុះ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ដដែល​ជនជាប់ចោទ​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​តាម​រថយន្ត​យក​ទៅ​ទំលាក់​ចោល​នៅ​ក្នុង​ដី​ឡូ​តិ៍​ ក្រុម​ទី​១១​ផ្លូវ​៥៩៨​ ភូមិ​ស្ពាន​ខ្ពស់​ ខណ្ឌ​ ឬ​ស្សី​កែវ​ រួច​ធ្វើការ​គេចខ្លួន​យក​រថយន្ត​ទៅ​លក់​បាត់​ ក្រោយ​កើតហេតុ​បាន​រយៈ​ជាង​មួយ​ខែ​ទើប​ជនជាប់ចោទ​ទៅ​រក​ផ្ទះ​ជន​រង​គ្រោះ​ ក៏​ត្រូវ​ប្រ​ព​ន្ឬ​ជន​រង​គ្រោះ​ប្តឹង​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។​

​បន្ទាប់​ពី​បាន​ស្តាប់​ចំលើយ​សារភាព​របស់​ជនជាប់ចោទ​ និង​ចំលើយ​ដើមបណ្តឹង​ប្រពន្ធ​ជន​រង​គ្រោះ​និង​មានការ​ទាមទា​សំណង​ជម្ងឺ​ចិត្ត​ ចំនួន​ ១០​ម៉ឺន​ដុល្លា​រួច​មក​ តុលាកា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​បន្ត​អង្គ​សវនាកា​ទៅ​ថ្ងៃ​ទី​០២​ ខែតុលា​ឆ្នាំ​២០១៥​ខាង​មុខ​វិញ​ ៕​ ចាន់​ធឿ​ន​

chnts


ចែករំលែក៖