ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​ស្តុក​អុស​មួយ​កន្លែង​សង្ស័យ​កេង​ប្រ​វ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ ធ្វើ​ការងារ​លើក​អុស​ធ្ងន់ៗ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ផ្ទះ​ស្តុក​ អុស​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​ព្រៃ​ល្ងរ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សង្ស័យ​តែ​ កេង​ប្រ​វ័ញ្ចកម្លាំង​ពលកម្ម​លើ​កុមារ​ ក្រោម​អាយុ​១០​ហើយ​ ទើប​បានជា​ឃើញ​សុទ្ធតែ​ក្មេងៗ​ប្រុស​ក្រោម​អាយុ​១០​ឆ្នាំ​បម្រើ​ការងារ​លើក​ជញ្ជូន​អូស​ធ្ងន់ៗ​ក្នុង​របរ​របស់​ខ្លួន​ ។​

​ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ ក្រុម​អ្នក​យក​ព​ត៌​មាន​ ទៅ​សាកសួរ ​និង​ថតរូប​ភាព​ ជា​ភស្តុ​តាង​ក្នុង​ទិដ្ឋភាព​សកម្មភាព​ក្មេងៗ​ទាំងនោះ​កំពុង​រើជញ្ជូន​អុស​ចេញពី​រថយន្ត​ ហើយ​ត្រូវ​បាន​ថៅកែ​អុស​ ជា​ម្ចាស់​ទីតាំង​ចេញ​មក​ស្វាគមន៍​ប្រើប្រាស់​សម្តី​ធ្ងន់ៗ​ មក​លើ​អ្នក​សារ​ព​ត៌​មាន​ រកតែ​សួរនាំ​មិន​បាន​ ។​ ទិដ្ឋភាព​ សកម្មភាព​ ច្រ​ង៉េ​ង​ច្រ​ង៉ាង​ របស់​ថៅកែ​ស្រី​ និង​កូនប្រុស​ ហើយ​តបត​ មក​វិញ​ថា​ អស់លោក​ ពួក​អ្នកឯង​ មកនេះ​ ចេះ​ដឹង​ថត​ សួរនាំ​អី​ ការងារ​ទាំងនេះ​ ជា​រឿង​របស់​គេ​ ពុំ​មាន​ ជិះជាន់​កំលាំង​ពលកម្ម​លើ​កុមារ​ឡើយ​ គឺ​គាត់​ជួល​មក​ហើយ​គិត​ប្រាក់​ឲ្យ​។​ មិនតែប៉ុណ្ណោះ​ ម្ចាស់​ទីតាំង​ស្តុក​អុស​ខាងលើ​បាន​គម្រាម​ ហាម​មិន​ឱ្យ​អ្នក​ សារ​ព​ត៌​មាន​ ថតរូប​ភាព​ សកម្មភាព​ក្មេងៗ​ ធ្វើ​ការងារ​ឡើយ​ រួច​បាន​ដេញ​ ក្មេង​ទាំងនោះ​ ឱ្យ​ចូល​ផ្ទះ​អស់​ កុំឱ្យ​ ថតរូប​ភាព​បាន​ ។​

​បើ​តាម​ សម្តី​ថៅកែ​ ស្រី​ (​ម្ចាស់​ទីតាំង​)​ ទោះជា​សួរ​ឈ្មោះ​ សួរ​ទីតាំង​ ក៏​មិន​ប្រាប់​ គ្រាន់តែ​ ឱ្យ​ដឹង​ថា​ គាត់​ជា​ម្ចាស់​ទីតាំង​ស្តុក​អូស​ សម្រាប់​ ផ្គត់ផ្គង់​ ទៅ​តាម​ រោងចក្រ​ សហគ្រាស​ ឬ​អតិថិជន​ផ្សេងៗ​ ហើយ​ក្មេងៗ​ មក​ធ្វើការ​ងារ​លើក​អូស​ទី​នេះ​ មាន​ចំនួន​៥​នាក់​ ដែល​ជា​ក្មេង​កំព្រា​ មក​ពី​តាម​បណ្តា​ខេត្ត​ មក​ធ្វើ​ការងារ​ និង​ស្នាក់​ទី​នេះ​តែ​ម្តង​ ហើយ​ការងារ​របស់​ពួក​គេ​ ដោយ​ស្ម័​គ​ចិត្ត​ គ្មាន​ការ​បង្ខិតបង្ខំ​ ទទួល​បាន​ប្រាក់ខែ​ ២០​មុ​ឺ​ន​រៀល​ ក្នុង​១​ខែ​ បាយ​ទឹក​៣​ពេល​ក្នុង​១​ថ្ងៃ​ រឿង​អី​ដែល​គាត់​ខុសច្បាប់​ ។​ ដោយឡែក​ មានកូន​ប្រុស​ ថៅកែ​ ម្នាក់​ សម្តែង​ការ​ស្វាគមន៍​ ក្នុង​សម្តី​ធ្ងន់ៗ​ និង​កាយវិការ​ឆ្កា​ដៃជើង​ ថា​ ការងារ​ លើក​អុស​ ជញ្ជូន​អុស​ និង​ដើរ​តាម​រថយន្ត​ដឹក​យក​ទៅ​ទំលាក់​ឲ្យ​ម៉ូយ​ជា​ រៀង​ រាល់ថ្ងៃ​គឺ​ ស្របច្បាប់​ មិនមែន​ខុសច្បាប់​ឡើយ​ រឿង​អី​ បានជា​អស់លោក​ អ្នកកាសែត​ឯង​ មក​ថត​ក្មេង​ធ្វើ​ការងារ​រើអុស​អ​ញ្ចឹ​ង​ ហើយ​ការងារ​ទាំងនេះ​ ខ្ញំ​ជួល​មក​ឱ្យ​លុយ​ធ្វើ​ទេ​ មិនមែន​បង្ខំ​ឯណា​ ។​

​តែបើ​តាម​ ប្រជាពលរដ្ឋ​ រស់នៅ​ ភូមិ​ជុំវិញ​ ទីតាំង​ខាងលើ​ ឬ​ពលរដ្ឋ​ ធ្លាប់​ឆ្លងកាត់​ បានឃើញ​ សកម្មភាព​ ការងារ​ក្មេងៗ​ទាំងនោះ​ បានឱ្យ​ដឹង​ថា​ ទីតាំង​ស្តុក​អុស​ខាងលើ​ ឃើញ​មាន​រថយន្ត​ ដឹកអុស​ ចេញ​-​ចូល​ ទាំង​យប់​ទាំង​ថ្ងៃ​ មិន​លោះ​ថ្ងៃ​ណា​ឡើយ​ ហើយ​ពេល​ រថយន្ត​ដឹកអុស​ មក​ដល់​ម្តងៗ​ គេ​ឃើញ​មាន​ កុមារ​ ប្រៀប​បីដូច​ជា​កម្មករ​ ចេញ​មក​រើ​ ជញ្ជូន​អុស​ ទាំង​យប់​ទាំង​ថ្ងៃ​ មិន​កំណត់​ពេលវេលា​ឡើយ​(​ ឲ្យ​តែ​មាន​រថយន្ត​ដឹកអុស​ចូល​)​ ។​ តាម​មតិ​ពី​ប្រជាពលរដ្ឋ​ មើលឃើញ​សកម្មភាព​ ក្មេង​ទាំងនោះ​ បន្ត​ទៀត​ថា​ សង្ស័យ​ តែ​ថៅកែ​ អុស​ ប្រើ​លុយ​ ដើម្បី​អូស​ទាញ​ កុមារ​ ដើម្បី​ ប្រើ​ឱ្យធ្វើ​ការងារ​ លើក​ជញ្ជូន​អុស​ មាន​ទម្ងន់​ធ្ងន់ៗ​ ។​ ហើយ​ពលរដ្ឋ​ មានការ​ងឿងឆ្ងល់​ដែរ​ថា​ ចុះបើ​ថៅកែ​មាន​លុយ​ប៉ុណ្ណឹង​ដែរ​ ហេតុ​អ្វី​មិន​ រើស​រក​កម្មករ​ ពេញវ័យ​ ពេញកម្លាំង​ មក​ធ្វើ​ការងារ​ លើក​ជញ្ជូន​វិញ​ទៅ​ ?​ រហូត​ដល់​ ដាក់​ការ​សង្ស័យ​ ថា​អាជ្ញាធរ​ មូលដ្ឋាន​ ទាំង​ភូមិ​ដល់​ខណ្ឌ​ ពុំ​បាន​ជ្រាប​ រឿង​ការងារ​ នៅ​ទីតាំង​ផ្ទះ​ស្តុក​អុស​ហើយ​ ក៏​ពុំ​មាន​ មន្ត្រី​ថ្នាក់​ណា​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចុះ​មក​មើល​ហើយ​ ទើប​មាន​ក្មេងៗ​ ក្រោម​អាយុ​១០​ឆ្នាំ​ មក​ធ្វើ​ការងារ​ លើក​សែង​ជញ្ជូន​អុស​ធ្ងន់ៗ​ បែប​នេះ​ ។​

​ក្នុង​សកម្មភាព​ ខាងលើ​ ពលរដ្ឋ​ក៏​ស្នើរ​សុំ​ដល់​អាជ្ញាធរ​ ពាក់ព័ន្ធ​ មេត្តា​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ការងារ​ ដោយ​ប្រើ​ កំលាំង​ពលកម្ម​លើ​កុមារ​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ នៃ​ការ​សិក្សា​ រៀនសូត្រ​ របស់​ក្មេង​ទាំងនោះ​ដែល​ ជា​ថ្នាល​ វិជ្ជា​ ធនធានមនុស្ស​ ក្នុង​សង្គម​ ៕​ សុខា​ សែន​ជ័យ​

image1

image4

image3

image2

image5


ចែករំលែក៖