ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​២​នាក់​បាក​ក​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​លឿន​ធ្លាក់​ប្រឡាយ​

ចែករំលែក៖

​ខេត្តសៀមរាប​ ៖​ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ល្នុ​ង​ល្បឿន​លឿន​ ហើយ​ដល់​ផ្លូវ​កោង​ ជាន់​ហ្វាំ​ង​មិន​ស៊ី​ បណ្តាល​ឲ្យ​ធ្លាក់​ប្រឡាយ​និង​ ជ្រុល​ទៅ​បុក​លូ​បាក់​ ក​ ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ក្នុងភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ តាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ ជិត​អូ​តែ​ល​សម្តេច​ជា​ស៊ី​ម ​។​

​នាយ​ប៉ុស្តិ៍​ នគរបាល​សង្កាត់​ជ្រាវ​ លោក​អនុសេនីយ៍ឯក​ ស៊​ត់​ សៃ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ ហ៊ឺ​ន​ លី​ហួរ​ អាយុ​១៦​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ខ្នារ​ ទី​២​ឈ្មោះ​ ឃឹម​ វិទូ​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​កៅស៊ូ​ ជិះ​ម៉ូតូ​សង់​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​។​

​សមត្ថកិច្ចរ​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​គឺ​បង្ក​ឡើង​ដោយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ទេ​ ពោល​ ជន​រង​គ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ ខណៈ​នៅ​ចំណុច​ផ្លូវ​កោង​ ហើយ​ក៏​ធ្លាក់​ប្រឡាយ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​ ៕​ ជា​និ​រ​ន្ដ៍​


ចែករំលែក៖