ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​យីហោ​ស្តាយ​ផត​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​

ចែករំលែក៖

​ភ្នំពេញៈ​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​យីហោ​ ស្តាយ​ផត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ច្រៀង​រត់​ជាន់​គ្នា​ទាំង​យប់​ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ផ្លូវ​២០០៤​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​ការ​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ តាម​ប្រភព​ព័​ត៌មាន​ពី​មេការ​ម្នាក់​ ដែល​បម្រើ​ការ​នៅ​ខាងក្នុង​បានឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រួប​គាត់​បាន​កំពុង​តែ​បម្រើភ្ញៀវ​ដែល​នៅ​បន្ទប់​ជាប់​គ្នា​ បន្ទាប់​មក​គាត់​ក៏​បាន​ចេញ​មក​ក្រៅ​ស្រាប់តែ​មាន​ឃើញ​ផ្សែងហុយ​ចេញពី​បន្ទាប់​លេខ​២០៧​ ដែល​ជា​បន្ទប់​ចាក់សោ​ចោល​ជា​យូរ​មក​ហើយ​ ទើប​គាត់​ស្រែក​ឆោឡោ​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ដែល​នៅ​ខាងក្រោម​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គិភ័យ​ជា​ច្រើន​មក​បាញ់​ពន្លត់ ​តែ​ផ្សែង​នៅ​តែ​ហុយ​ខ្លាំង​ឡើងៗ​ ទើប​រាយការណ៍​នៅ​សមត្ថ​កិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​មក​ជួ​យអន្តរាគមន៍​។​

​សាក្សីដ​ដែល​បាន​បន្ត​ថា​ អគ្គិភ័យ​ដែល​ឆាបឆេះ​ខាងលើ​បង្ក​ឡើង​ចេញពី​បន្ទប់​ជាន់​ទី​២​ បន្ទប់​លេខ​២០៧​ ដែល​ម្ចាស់​បិទទ្វា​រចាក់សោ​ចោល​ ជា​យូ​រមក​ហើយ​ ដោយ​ក្នុង​នោះ​មាន​សម្ភា​រះ​ដូច​ជា​កុង​ទ័រ​ ទូរទស្សន៍​ ទូទឹកកក​ សា​ឡុ​ង​ និង​សម្ភា​រ​ផ្សេងៗ​ទៀត​ ។​

​សមត្ថ​កិច្ច​បានឲ្យ​ដឹង​ថា​ ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​មិន​បណ្តាលឲ្យ​មនុស្ស​រង​របួស​នោះ​ទេ​គឺ​គ្រាន់តែ​ខូចខាត​សម្ភា​រះតែ​ប៉ុណ្ណោះ ​។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ រថយន្ត​ពន្លត់អគ្គិភ័យ​ដែល​មក​អន្តរាគមន៍​ចំនួន​១៩​គ្រឿង​ អគ្គិ​ភ័យ​ក៏​បាន​រលត់​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​មួល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​នី ​ទើប​បណ្តាល​ឲ្យ​ឆេះ​បែប​នេះ​ តែ​មិន​បង្ក​ឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ទេ ​៕ ​សុខា​សែន​ជ័យ​

IMG-20150918-WA0034

IMG-20150918-WA0033

IMG-20150918-WA0032

IMG-20150918-WA0031


ចែករំលែក៖