ព័ត៌មានទាន់ហេតុការណ៍៖

​អត្ដ​ព​លិ​ក​ចំបាប់​បុរាណ​ខ្មែរ​ចេញដំណើរ​ទៅ​ទីក្រុង​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ អត្ដ​ព​លិ​ក​កម្ពុជា​ ផ្នែក​កីឡា​ចំបាប់​បុរាណ​បាន​ចេញដំណើរ​ ទៅ​ចូលរួម​ប្រកួត​នៅ​ទី​ក្រុម​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​ លើ​ប្រភេទ​វិញ្ញាសា​កីឡា​ចំបាប់​បែប​ ប្រពៃណី​កូរ៉េ​ខាងត្បូង​ដែល​ជា​ព្រឹត្ដិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៥​ និង​ ការ​ប្រកួត​ជើងឯក​អាស៊ី​កីឡា​ Ssireum​ លើក​ទី​១​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ អាទិត្យ​ ទី​២០​ដល់​ថ្ងៃ​ពុធ​ ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​ក្នុង​ពហុ​កីឡដ្ឋាន​ Thuwunna​ មាន​៦​ប្រទេស​បញ្ជូន​អត្ដ​ពលិកម​ក​ ចូលរួម​ ។​

​លោក​ Yang​ Sung​ Mo​ គ្រូបង្វឹក​ កីឡា​ Ssireum​ របស់​កម្ពុជា​បាន​ប្រាប់​ អ្នក​សារព័ត៌​មាននៅ​អាកាសយានដ្ឋាន​ អន្ដរជាតិ​ភ្នំពេញ​មុន​ពេល​ចេញដំណើរ​ ថា​ កីឡា​ Ssireum​ ថ្មី​សម្រាប់​កីឡាករ​ កីឡាការិនី​កម្ពុជា​ជា​កីឡា​បែប​ប្រពៃណី​ ជនជាតិ​កូរ៉េ​ដែល​មាន​ប្រវត្ដិ​ជាង​៥.០០០​ ឆ្នាំ​មក​ហើយ​។​បច្ចុប្បន្ន​យុវជន​កូរ៉េ​ភាគ​ ច្រើន​ចេះ​ក្បាច់​ចំបាប់​បុរាណ​នេះ​ (Ssireum)​ កំពុង​តែ​បាន​ផ្សព្វផ្សាយ​ យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ព្រោះ​វា​ជា​ ប្រភេទ​កីឡា​ដែល​ទាក់ទាញ​យុវជន​គ្រប់​ ស្រទាប់វណ្ណៈ​ ។​ ប៉ុន្ដែ​ក៏​មាន​ប្រទេស​ខ្លះ​ ក៏​មាន​ប្រភេទ​កីឡា​ចំបាប់​បែប​ប្រពៃណី​ ដូច​ជា​កូរ៉េ​ ក្នុង​នោះ​មាន​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ កម្ពុជា​ផង​ដែរ​ ។​

​គ្រូបង្វឹក​រូប​នេះ​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​ Ssireum​ មាន​ប្រទេស​ចំនួន​២០​លើ​ ពិភពលោក​បាន​ហ្វឹកហាត់​និង​ចូលរួម​ ប្រកួត​កីឡា​ Ssireum​ ជាក់ស្ដែង​កាលពី​ ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៤​នៅ​ ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ មាន​ប្រទេស​ជា​សមាជិក​កីឡា​ Ssireum​ កូរ៉េ​ចំនួន​២០​បាន​បញ្ជូន​អត្ដ​ពលិកម​ក​ ចូលរួម​ប្រកួត​ ។​

​លោក​ Yang​ Sung​ Mo​ ចង់​ឃើញ​ ជ័យជម្នះ​លើក​ដំបូង​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ទទួល​បាន​មេដាយ​មក​ជួន​ ជាតិ​វិញ​ក្នុង​ការ​ប្រកួត​នេះ​ ។​ ម្យ៉ាង​វិញ​ ទៀត​លោក​ចង់​ឃើញ​យុវជន​កម្ពុជា​ លេង​កីឡា​ Ssireum​ ឱ្យ​បាន​ច្រើន​ សំដៅ​ស្វែងរក​មេដាយ​នៅ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ ហ្គេ​ម​លើក​ទី​៣២​ ។​

​គួរ​រំលឹក​ថា​ កីឡាករ​ ឌ​ន​ សៅ​ ទម្ងន់​ ក្រោម​៩០​គីឡូក្រាម​,​ ងួ​ន​ មក​រា​ ទម្ងន់​ ៧៥​គីឡូក្រាម​,​ ម៉ុ​ល​ រស្មី​ ទម្ងន់​៦០​គីឡូ​ ក្រាម​,​ ឆាំ​ ពិ​ស៊ិ​ន​ ទម្ងន់​ក្រោម​៧០​គីឡូ​ ក្រាម​,​ ជុន​ ធួន​ ទម្ងន់​ក្រោម​៧០​គីឡូ​ ក្រាម​,​ រស់​ ផ​ល្លី​ ទម្ងន់​ក្រោម​៦០​គីឡូ​ ក្រាម​ និង​កីឡាការិនី​ ជ័យ​ ច័ន្ទ​រស្មី​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​ កីឡាការិនី​ នី​ សំណាង​ ប្រកួត​ក្នុង​ប្រភេទ​ ទម្ងន់​៥៥​គីឡូក្រាម​ ។​

​ប្រភព​ព័ត៌មាន​ ពី​គេហទំព័រ​ Daily​ Times​ របស់​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ចុះ​ ផ្សាយ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ ប្រទេស​មី​យ៉ា​ន់​ម៉ា​រៀបចំ​ការ​ប្រកួត​ កីឡា​ចំបាប់​នៅ​ទីក្រុង​ YANGON​ រយៈ​ ពេល​៣​ថ្ងៃ​មាន​២​ក្របខ័ណ្ឌ​គឺ​ការ​ប្រកួត​ ជើងឯក​អាស៊ី​កីឡា​ Ssireum​ និង​ជើងឯក​ ពិភពលោក​លើក​ទី​៥​កីឡា​ Ssireum​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បានឱ្យ​ដឹង​ ទៀត​ថា​ ការ​ប្រកួត​កីឡា​ចំបាប់​បែប​ ប្រពៃណី​កូរ៉េ​ស្រ​ដៀង​គ្នា​ជាមួយ​ចំបាប់​ ប្រពៃណី​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ (KYIN)​ អត្ដ​ព​លិ​ក​មី​យ៉ា​ន់​ម៉ា​មាន​តែ​១៤​នាក់​ ប៉ុណ្ណោះ​ ។​

​ព្រឹត្ដិការណ៍​ខាងលើ​មាន​ប្រទេស​ចំនួន​៦​ចូលរួម​ប្រកួត​ដូច​ជា​ប្រទេស​វៀត​ ណា​ម​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ ដែល​ជា​ម្ចាស់ផ្ទះ​លើ​៦​ ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នា​ចាប់ពី​៦០​គីឡូ​ ក្រាម​ដ់​១២០​គីឡូក្រាម​ ៕​ សារី​ម

លោក ឈី ហុកលីនិងលោក ហេង រស្មី

ហេង រស្មី ប្រគល់សម្លៀកបំពាក់ដល់ ម៉ាទីន ហៅមេបក្សស្មូម

hour-00875


ចែករំលែក៖