ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​កីឡា​ Original​ មាន​បំណង​បង្កើត​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​កីឡា​ទី​១​នៅ​កម្ពុជា​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​ប្រទេស​ កម្ពុជា​កំពុង​ត្រៀមខ្លួន​សមាហរណកម្ម​ ចូល​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​និង​ខណៈ​ ដែល​វិស័យ​កីឡា​ក៏​មានការ​រីក​ចម្រើន​ ជា​បន្ដបន្ទាប់​ពិសេស​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​យុវជន​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុ​ជាមួយ​ភាគ​ធំ​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​ផ្នត់​ គំនិត​ដោយ​នាំ​គ្នា​លេង​កីឡា​ដើម្បី​សុខ​ ភាព​នោះ​ធ្វើ​ឱ្យ​ផ្ទះ​កីឡា​ដែល​តែងតែ​ផ្គត់ផ្គង់​នូវ​សម្ភារ​កីឡា​ស្ទើរ​គ្រប់​ប្រភេទ​បន្ដ​ បើក​សម្ពោធ​ហាង​ Original​ ថ្មី​មួយ​ បន្ថែម​ទៀត​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ពីក្រោយ​ឈាង​ខាង​ កើត​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទឺ​ណ​ង់​តា​ល​ តាម​បណ្ដោយ​ផ្លូវ​លេខ​២០៥​ សង្កាត់​ ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​លោក​ឈី​ ហុ​ក​លី​ ម្ចាស់​ភាគហ៊ុន​ ផ្ទះ​កីឡា​មាន​សាសន៍​ថា​ តាម​ពិត​ទៅ​ផ្ទះ​កីឡា​មាន​បំណង​ធំ​មួយទៀត​ ដោយ​ បន្ទាប់​ពី​បើក​សម្ភោ​ធ​ផ្ទះ​កីឡា​ Original​ នេះ​រួច​នៅ​ថ្ងៃ​អនាគត​ខ្ញុំ​សង្ឃឹមថា​ អាច​ បើក​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​កីឡា​ បាល់ទាត់​គ្រប់​ប្រភេទ​ដោយ​គ្រាន់តែ​អ្នកលេង​បាល់ទាត់​នឹកឃើញ​ចង់​ទាត់​បាល់​ គឺ​នឹង​ដល់​មជ្ឈមណ្ឌល​ផ្គតផ្គង់​សម្ភារ​ កីឡា​របស់​លោក​តែ​ម្ដង​ ។​

​លោក​ ហេង​ រស្មី​ អ្នកគ្រប់គ្រង​ផ្ទះ​ កីឡា​សាខា​ទី​២​នៅ​តាម​បណ្ដោយ​ផ្លូវ​ Notbrite​ ជិត​ស្ថានីយទូរទស្សន៍​អាស៊ី​ អាគ្នេយ៍​បាន​អះអាង​ថា​ផ្ទះ​កីឡា​មិន​ត្រឹមតែ​ជា​កន្លែង​លក់​សម្ភារ​កីឡាបាល់ទាត់​ ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ផ្ទះ​កីឡា​បាន​ចូលរួម​ ក្នុង​សកម្មភាព​មនុស្សធម៌​មួយ​ចំនួន​ដូច​ជា​ផ្ដល់​ជូន​សម្លៀក​បំពាក់​មួយ​ចំនួន​ដល់​លោក​ ម៉ា​ទី​ន​ ហៅ​មេ​បក្ស​ស្មួ​ម​ ដែល​ លោក​តែងតែ​ចុះ​ផ្ទាល់​ជាមួយ​ក្មេងៗ​ក្រី​ ក្រ​ក្មេង​នៅ​លើ​គំនរ​សម្រាម​និង​ក្មេង​ កំព្រា​ជាដើម​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ក្រៅពី​នេះ​ ផ្ទះ​កីឡា​ក៏​បាន​ជួយ​ដល់​លោក​ ហុ​ក​ វិ​ចិ​ត្រា​ ដែល​បាន​បង្កើត​កម្មវិធី​បាល់​ ទាត់​នៅ​គ្រប់​ខេត្ដ​ក្រុង​ទូ​ទាំង​ប្រទេស​ ដោយ​ផ្ដោត​សំខាន់​ទៅ​ លើ​សាលា​បឋម​ សិក្សា​នៅ​ទី​ជនបទ​ដាច់​ស្រយាល​និង​បាន​ចូលរួម​ចំណែក​ឧបត្ថម្ភ​កីឡាករ​លេង​ ក្នុង​លី​ក​កំពូល​កម្ពុជា​មាន​ដូច​ជា​ក្លិប​គិរីវង់​សុខ​សែន​ជ័យ​ក្លិប​ប៉ូលិស​ ក្លិប​វើ​ស្ទើ​ន​ ជា​ពិសេស​ បាន​ចូលរួម​ចំណែក​មួល​និ​ធិ​ ជួយ​ដល់​មន្ទី​ពេទ្យ​គន្ធ​បុ​បា្ព​ចំនួន​២​ដង​ផង​ដែរ​ ។​

​ពាក់ព័ន្ធ​ជាមួយ​ការ​បើក​សម្ភោ​ធ​ ហាង​លក់​សម្ភារ​កីឡា​របស់​ផ្ទះ​កីឡា​ នេះ​ដែរ​ លោក​ បញ្ញា​រ័​ត្ន​ ប្រធាន​ផ្នែក​ លក់​ផ្ទះ​កីឡា​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ អតិថិជន​ភាគច្រើន​គឺ​មក​ពី​បណ្ដា​សហ​ គ្រាស​ធំៗ​មួយ​ចំនួន​ដែល​ពួក​គាត់​មាន​ ក្រុមបាល់ទាត់​ជា​លក្ខណៈ​មិនមែន​កីឡាករ​អាជីព​ប្រកួត​មិត្ដភាព​ឬ​ក៏​ពានរង្វាន់​សហគ្រាស់​មិនមែន​ជា​កីឡាករ​បាល់​ ទាត់​អាជីព​នៅ​ក្នុង​គ្រឹះស្ថាន​របស់​ពួក​ គាត់​នីមួយៗ​ ។​ ក្រៅពី​នេះ​ក៏​នៅ​មាន​ កីឡាករ​ជម្រើសជាតិ​ និង​សិស្សានុសិស្ស​ ក្នុង​រាជធានី​ភ្នំពេញ​និង​មក​ពី​តាម​បណ្ដា​ ខេត្ដ​ក្រុង​ឆ្ងាយៗ​ផង​ដែរ​ ។​ សម្រាប់​ផ្ទះ​ កីឡា​ Original​ នេះ​បាន​នាំ​ចូល​ផលិត​ ផល​សុទ្ធ​មិន​ក្លែងក្លាយ​ធានា​គុណភាព​ មួយ​រយ​ដែល​នាំ​ចូល​ភាគរយ​មក​ពី​ ប្រទេស​ថៃ​ ៕​ សារី​ម​

IMG_5583

លោក Yang Sungmoនិងលោក ធិន វិចិត្រ

IMG_5584


ចែករំលែក៖