ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័ន​ជំនាញ​និង​សមត្ថកិច្ច​ខេត្ដសៀមរាប​មិន​ហ៊ាន​បង្ក្រាប​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ចិន​

ចែករំលែក៖

​ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ ខេត្ដសៀមរាប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ឈ្មួញ​ ឈើ​ឈ្មោះ​ ចិន​ និង​ភរិយា​ជា​ថៅកែ​ឈើ​ ធំ​ម្នាក់​ ប្រចាំ​ទីរួមខេត្ដ​សៀមរាប​ដោយ​ មាន​អាជីវកម្ម​ខ្នាត​ធំ​លក់​គ្រឿង​សង្ហា​ រិម​ប្រណីតៗ​១​កន្លែង​ ,​ ដេប៉ូ​ទិញ​លក់​ឈើ​ ១​កន្លែង​ និង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​១​ កន្លែង​ទៀត​នៅ​ក្នុង​សង្កាត់​ជ្រាវ​ ក្រុង​ សៀមរាប​ ខេត្ដសៀមរាប​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​អាជីវកម្ម​របស់​ឈ្មួញ​ខាងលើ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ តែ​ សមត្ថកិច្ច​ជំនាញ​នៅ​ក្រុង​-​ខេត្ដសៀមរាប​ មិន​បាន​ចាត់វិធានការ​ទប់ស្កាត់​នោះ​ទេ​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុង​សៀមរាប​បាន​ រៀបរាប់​ថា​ ឈ្មួញ​ឈើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ខាងលើ​នេះ​បាន​អួតអាង​ថា​ មាន​មន្ដ្រី​ ជាន់ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​កាង​ពីក្រោយ​ខ្នង​ក្នុង​ការ​ប្រកប​មុខរបរ​ជួញដូរ​ឈើ​ ប្រណីត​យ៉ាង​រឹង​មាំ​នេះ​ ។​ ជាក់ស្ដែង​គេ​ សង្កេត​ឃើញ​ថា​ ទីតាំង​រោង​សិប្បកម្ម​ កែ​ច្នៃ​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ចិន​នៅ​ ជាប់​ផ្លូវ​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​ខ្នារ​ថ្មី​ សង្កាត់​ ជ្រាវ​ ក្រុង​-​ខេត្ដសៀមរាប​ ត្រូវ​បាន​ ប្រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា​បាន​ ប្រមូល​ទិញ​ឈើ​គគីរ​និង​ឈើ​ប្រណីត​ ផ្សេងៗ​នៅ​ពេល​យប់​ជ្រៅ​និង​ទៀប​ភ្លឺ​ដោយ​ មាន​រថយន្ដ​ល្មើសច្បាប់​ស្ទើរ​គ្រប់​ធុន​តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ ។​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រៀប​ រាប់​ឱ្យ​ដឹង​ទៀត​ថា​ លំនៅ​ឋាន​ធំ​១​កន្លែង​ ស្ថិត​នៅ​សង្កាត់​ជ្រាវ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាទី​តាំង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់​ឈ្មួញ​ឈើ​ឈ្មោះ​ចិន​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ឈ្មួញ​ ឈើ​ឈ្មោះ​ចិន​ជា​ថៅកែ​ឈើ​ធំ​ម្នាក់​ក្នុង​ ចំណោម​ថៅកែ​ឈើ​ធំៗ​ក្នុង​ខេត្ដសៀមរាប​ ដែល​មាន​ប្រភព​ឈើ​ទិញ​ចូល​ដើម្បី​យក​មក​កែ​ច្នៃ​រួម​មាន​ឈើ​ប្រណីត​ហើយ​ឈើ​ ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ខុស​ ច្បាប់​នាំ​ចូល​មក​ពី​ស្រុក​វ៉ា​រិ​ន​ខេត្ដ​សៀម​ រាប​ ,​ ខេត្ដព្រះវិហារ​,​ខេត្ដកំពង់ធំ​ និង​ខេត្ដ​ ឧត្ដរមានជ័យ​ជាដើម​ ។​

​ជំនាញ​មេព្រៃ​នៅ​ទូ​ទាំង​ខេត្ដសៀមរាប​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​មជ្ឈដ្ឋាន​នានា​ សង្ស័យ​ថា​អាច​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឈ្មួញ​ឈើ​នៅ​ក្នុង​ក្រុង​សៀមរាប​ ពិសេស​ឈ្មួញ​ ឈ្មោះ​ចិន​ ទើប​មិនឃើញ​មន្ដ្រី​ជំនាញ​ យកចិត្ដទុកដាក់​រឹត​បន្ដឹង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​ គគ្រឹកគគ្រេង​ចូល​ទីរួមខេត្ដ​សៀមរាប​ ស្ទើរ​រៀង​រាល់​យប់​ ។​

​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ដសៀមរាប​មិន​អាច​សុំ​បំភ្លឺ​បាន​ទេ​ ៕​ ហេង​ ន​រិ​ន្ទ្រ​

2015_09_17_04_26_29


ចែករំលែក៖