ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ឃាត់​ជន​ សង្ស័យ​ម្នាក់​ករណី​ប្រើ​កាំបិត​ភ្ជង់​ ប្លន់​លុយ​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ ឃាត់ខ្លួន​បាន​ជាក់ស្ដែង​ករណី​ប្រើ​កាំបិត​មុខស្រួច​ភ្ជង់​ប្លន់​លុយ​ពី​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ផ្លូវ​បេតុង​ ក្រុម​៥​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ឈុំ​ សា​វុ​ធ​ ហៅ​ ជា​ ភេទ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៣​ ផ្លូវលំ​ ក្នុងភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ ម៉េ​ង​ ប៊ុ​ន​ណា​ ភេទ​ប្រុស​ អាយុ​៤១​ ឆ្នាំ​ មុខរបរ​លក់​បន្លែ​ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ ភូមិ​-​សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ ដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-0035​ ដោយ​ ជិះ​តែ​ម្នាក់ឯង​ចេញពីផ្ទះ​ជួល​ភូមិ​កំ​បូល​ក្នុង​គោលបំណង​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ ដើម​គ​សម្រាប់​ទុក​លក់​ ។​ លុះ​ធ្វើ​ដំណើរ​ មក​ដល់​មុខ​វត្ដ​ម​ង្គ​ត​បូ​រី​បាន​បត់​ចូល​ តាម​ច្រក​វត្ដ​ទៅ​ខាងក្នុង​ហើយ​ឈប់​ម៉ូតូ​បត់ជើងតូច​ ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ ដៃ​កាន់កា​បិត​ចុង​ស្រួច​បាន​ធ្វើ​សកម្ម​ ភាព​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​លុយ​បាន​ ចំនួន​១៣​ម៉ឺន​រៀល​ និង​១០​ដុល្លារ​ហើយ​ ព្យាយាម​រត់គេច​ខ្លួន​ ប៉ុន្ដែ​ត្រូវ​បាន​ជន​ រង​គ្រោះ​ស្រែ​កថា​ចោរៗ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឮ​នាំ​គ្នា​ដេញចាប់​ ក្របួច​ជាប់​នាំ​មក​កាន់​ទីស្នាក់ការ​ប៉ុស្ដិ៍​ នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​សួរនាំ​ ។​

​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ក្រោយ​ពី​សាកសួរ​ក៏​បាន​បញ្ជូន​ ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ នីតិវិធី​បន្ដ​ ៕​ តុង​ សីហា​

IMG-20150918-WA0026

IMG-20150918-WA0020


ចែករំលែក៖