ព័ត៌មានទាន់ហេតុការណ៍៖

ការ​ឈឺចាប់​របស់​កុមារ​និង​ស្ដ្រី​នៅ​ ក្នុង​វិបត្ដិ​ជនភៀសខ្លួន​

ចែករំលែក៖

​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អ្នក​ណា​ជា​អ្នក​ទទួលខុស​ ត្រូវ​ចំពោះ​ការ​ឈឺចាប់​របស់​ស្ដ្រី​និង​កុមារ​ ដែល​មិនដឹង​អី​នោះ​?

​មេដឹកនាំ​ជា​ច្រើន​បាន​ទម្លាក់​កំហុស​ទាំង​ប៉ុន្មាន​ទៅ​លើ​អា​មេ​រិ​ក​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អា​មេ​រិ​ក​ បែរជា​ទទួលយក​ជនភៀសខ្លួន​តិច​ជាង​ ប្រទេស​នា​ន​ទាំងអស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​។​ វិបត្ដិ​ជនភៀសខ្លួន​កើតឡើង​នៅ​តំបន់​ មជ្ឈិមបូព៌ា​ពិសេស​នៅ​ប្រទេស​ស៊ី​រី​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​ស៊ី​រី​ជាង​៤​លាន​នាក់​ រត់​ចោលផ្ទះ​សម្បែង​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដើម្បី​បាន​ទៅ​រស់នៅ​ក្នុង​ទឹកដី​អឺរ៉ុប​រួច​ផុត​ពី​ភាព​ក្រីក្រ​និង​គេច​ផុត​ពី​គ្រាប់​ កាំភ្លើង​។​

​ពលរដ្ឋ​ស៊ី​រី​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​ គីឡូម៉ែត្រ​ដើម្បី​បាន​ទៅ​ដល់​ទឹកដី​ដែល​ ខ្លួន​ចង់ទៅ​។​ កុមារ​ជា​ច្រើន​ដែល​ស្ថិត​ នៅ​វ័យ​សប្បាយ​បែរ​ទៅ​ជា​ភ័យ​ស្លន់ស្លោ​តក់ស្លុត​និង​ប្រឈម​ឧបសគ្គ​ជា​ច្រើន​នៅ​ក្រោម​ភ្លៀង​ផ្គរ​រន្ទះ​។​ កុមារ​មិនដឹង​អី​ត្រូវ​ ធ្វើ​ដំណើរ​ទៅ​តាម​ឪពុក​ម្ដាយ​ខ្លះ​ទៀត​ក៏​ស្លាប់​នៅ​តាម​ដងផ្លូវ​ដោយ​ជំងឺ​ផ្សេងៗ​។​

​នៅ​ពេល​នេះ​ប្រទេស​អា​ល្លឺ​ម៉​ង់​កំពុង​ ប្រឈម​ទៅ​នឹង​បញ្ហា​ជា​ច្រើន​ហើយ​នៅ​ ទីណា​ក៏​មាន​ជនភៀសខ្លួន​ផង​ដែរ​ ។​ ការ​ ប្រឈម​ទៅ​នឹង​ការ​ហូរ​ចូល​ជនភៀសខ្លួន​ដោយ​គំហុក​រាប់​ពាន់​នាក់​ទីក្រុង​មុ​យ​និ​ច​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​ល្លឺ​ម៉​ង់​ចាប់​ ផ្ដើម​ស្រែក​រក​ជំនួយ​។​ អ្នកនាំពាក្យ​របស់​ ប៉ូលិស​មុ​យ​និ​ច​និយាយ​ថា​ គេ​នៅ​ខ្វះ​ កន្លែង​ពី​១​ពាន់​ទៅ​៥​ពាន់​កន្លែង​ទៀត​ សម្រាប់​ទទួល​ជនភៀសខ្លួន​ ។​ តាម​សម្ដី​ ប៉ូលិស​បាន​និយាយ​ថា​នៅ​ថ្ងៃ​សៅរ៍​អ្នក​ ស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង​១​ម៉ឺន​នាក់​បាន​ ធ្វើ​ដំណើរ​ចូល​ក្រុង​មុ​យ​និ​ច​ ។​ បើ​មើល​ ទៅ​លើ​ចំនួន​ជនភៀសខ្លួន​ហូរ​ចូល​ក្នុង​ក្រុង​ មុ​យ​និ​ច​គឺ​ជិត​អស់​សមត្ថភាព​ដើម្បី​ អាច​ទទួល​ជនភៀសខ្លួន​តទៅ​ទៀត​ហើយ​។​ អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បាន​លើក​ឡើង​ពី​លទ្ធ​ ភាព​ដាក់​ជនភៀសខ្លួន​ឱ្យ​ស្នាក់​នៅ​ខាង​ ក្រៅ​អគារ​ដោយ​គ្រាន់តែ​ផ្ដល់​ភួយ​ការ​ ពារ​ត្រជាក់​តែ​ប៉ុណ្ណោះ​។​

​កាសែត​អា​ល្លឺ​ម៉​ង់​នៅ​ថ្ងៃនេះ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​វេ​ប​សាយ​របស់​ខ្លួន​ថា​ទីក្រុង​ មុ​យ​និ​ច​នៅ​ពេល​នេះ​ជិត​ធ្លាក់​ចូល​ទៅ​ក្នុង​ គ្រោះ​មហន្ដរាយ​មនុស្សធម៌​ ។​ អភិបាល​ ក្រុង​មុ​យ​និ​ច​វិញ​បាន​តវ៉ា​ពី​ការ​ខ្វះ​ការ​គាំទ្រ​ឈឺឆ្អាល​ពី​តំបន់​ជុំវិញ​ក្នុង​ទីក្រុង​មុ​យ​ និ​ច​ ។​ នៅ​ចំពោះ​មុខ​វិបត្ដិ​ខ្វះ​ជម្រក​ សម្រាប់​ជនភៀសខ្លួន​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បាន​ប្រែក្លាយ​បន្ទាយ​ទាហាន​ កុងតឺន័រ​ និង​តង់​សម្រាប់​ទទួល​ជនភៀសខ្លួន​ ។​ ដោយសារ​តែ​ខ្វះ​កន្លែង​សម្រាប់​ជន​ភៀស​ ខ្លួន​ស្នាក់​នៅ​អាជ្ញាធរ​ក្រុង​មុ​យ​និ​ច​គ្រោង​នឹង​យក​ទីតាំង​ពហុ​កីឡដ្ឋាន​ដែល​ទទួល​រៀប​ ចំការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​១៩៧២​ មក​ធ្វើ​ជា​កន្លែង​ទទួល​ជនភៀសខ្លួន​បណ្ដោះ​ អាសន្ន​ ។​

​ស្ថិត​នៅ​មាត់​ច្រកចូល​អា​ល្លឺ​ម៉​ង់​ទីក្រុង​ មុ​យ​និ​ច​ត្រូវ​ទទួល​ជនភៀសខ្លួន​ស៊ី​រី​និង​ អ៊ី​រ៉ា​ក់​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ ហុង​គ្រី​ និង​អូ​ទ្រី​ស​។​ ទោះបីជា​ចំនួន​ជន​ ភៀសខ្លួន​ហូរ​ចូល​មិនសូវ​ច្រើន​នៅ​ថ្ងៃ​ អាទិត្យ​នេះ​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​បញ្ជាក់​ថា​ គេ​ទំនង​អាច​បង្វែរ​រទេះភ្លើង​ដឹក​ជន​ភៀស​ ខ្លួន​ទៅ​ភាគ​ខាងជើង​ប្រទេស​អា​ល្លឺ​ម៉​ង់​ វិញ​ម្ដង​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ក្រុង​ មុ​យ​និ​ច​។​ ធ្វើ​ដូច្នេះ​ដើម្បី​សម្រាល​បន្ទុក​ ទីក្រុង​មុ​យ​និ​ច​និង​រក្សា​កន្លែង​ខ្លះ​សម្រាប់​ទទួល​ជនភៀសខ្លួន​ក្រោយៗ​ទៀត​ ។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ចាក់ទឹក​នៅ​តំបន់​ ព្រំដែន​ Macedonia​ ធ្វើ​ឱ្យ​ជនភៀសខ្លួន​ ជាង​៧.០០០​នាក់​ដែល​រង់ចាំ​នៅ​ទីនោះ​ រងារ​ញ័រ​អត់បាយ​ខ្លះ​ទៀត​ដួល​សន្លប់​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជនភៀសខ្លួន​មួយ​ ចំនួន​ក៏​បាន​ប៉ះទង្គិច​ជាមួយ​ឆ្មាំ​ព្រំដែន​ ទៀត​ផង​ ។​

​ក​ម្លាំ​សន្ដិសុខ​ Macedonia​ ព្យាយាម​ រារាំង​ជនភៀសខ្លួន​ឆ្លង​ព្រំដែន​អាច​បង្ក​ឱ្យ​ មាន​ភាព​ចលាចល​ ។​ នៅ​ពេល​នេះ​ ប្រទេស​ Macedonia​ មិន​ទាន់​អាច​ បញ្ជូន​ឧបករណ៍​ដឹក​ជញ្ជូន​គ្រប់គ្រាន់​ សម្រាប់​បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ ឡើយ​ ។​

​វិបត្ដិ​ជនភៀសខ្លួន​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ប្រឈម​នូវ​បញ្ហា​ជា​ច្រើន​លើ​ផ្នៃ​ក​សន្ដិសុខ​និង​នយោបាយ​ជនភៀសខ្លួន​ដែល​ចូល​ដល់​អឺរ៉ុប​រាប់​សែន​នាក់​មិន​អាច​បណ្ដេញ​ឱ្យ​ត្រឡប់​ទៅ​កាន់​ស្រុក​ កំណើត​ដែល​កំពុង​ប្រឈម​នឹង​អំពើ​ហិង្សា​ នោះ​ឡើយ​។​ទាំងនោះ​ហើយ​ប្រទេស​ក្នុង​ តំបន់​អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​បែងចែក​គ្នា​ ទទួល​ជនអន្ដោប្រវេសន៍​ទាំង​អស់នោះ​ ។​

​ដោយ​រង​សម្ពាធ​ពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​អា​មេ​រិ​ក​ក៏​បាន​សម្រេចចិត្ដ​ទទួល​ ជនភៀសខ្លួន​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ប្រទេស​ក្នុង​តំបន់​ អឺរ៉ុប​។​ ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ របស់​លោក​ត្រៀមខ្លួន​ទទួល​ជនភៀសខ្លួន​ស៊ី​រី​១​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៦​ដើម្បី​ជួយ​កាត់​បន្ថយ​ក្ដី​កង្វល់​របស់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​កំពុង​តែ​ជួប​វិបត្ដិ​ជនភៀសខ្លួន​ ។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក​ Josh​ Earnest​ បញ្ជាក់​ថា​ ប្រធានាធិបតី​ អូ​បា​ម៉ា​ បាន​ស្នើ​ឱ្យ​ទទួលយក​ជន​ភៀស​ ខ្លួន​ស៊ី​រី​ ។​ លោក​បន្ដ​ទៀត​ថា​ ប្រ​ធានា​ ធិ​បតី​អូ​បា​ម៉ា​ បាន​ប្រកាស​ឱ្យ​ក្រុម​ការ​ ងារ​ទទួល​ជនភៀសខ្លួន​១​ម៉ឺន​នាក់​មក​ពី​ ប្រទេស​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៦​ ។​

​នេះ​ជា​ការ​សន្យា​ដំបូង​បង្អស់​របស់​ សេត​វិមាន​ក្នុង​ការ​ទទួល​ជនភៀសខ្លួន​ ដោយសារ​សង្គ្រាម​នៅ​ស៊ី​រី​។​ ចាប់​តាំង​ ពី​សង្គ្រាមស៊ីវិល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១​មក​អាម​រិ​កបាន​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ បាន​១.៥០០​នាក់​និង​៣០០​នាក់​ទៀត​ត្រូវ​ទទួល​នៅ​ខែតុលា​នខា​ង​មុខ​នេះ​ ។​ ការ​ ប្រកាស​របស់​សេត​វិមាន​បាន​កើតឡើង​ក្រោយ​ទទួល​រង​សម្ពាធ​ពី​សម្ពន្ធមិត្ដ​នៅ​តំបន់​អឺរ៉ុប​ពី​ការ​ទទួល​ជនភៀសខ្លួន​របស់​អា​មេ​រិ​ក​ ។​

​ប៉ុន្ដែ​តំណាងរាស្ដ្រ​មួយ​ចំនួន​នៅ​អា​មេ​ រិ​ក​ដែល​គាំទ្រ​ជនភៀសខ្លួន​ស៊ី​រី​បញ្ជាក់​ថា​ការ​ទទួលយក​ជនភៀសខ្លួន​១​ម៉ឺន​នាក់​ គឺ​មិន​គ្រប់គ្រាន់​នោះ​ឡើយ​ដើម្បី​ដោះ​ ស្រាយ​វិបត្ដិ​មនុស្សធម៌​សម្រាប់​ជន​ភៀស​ ខ្លួន​ ។​

​តំណាងរាស្ដ្រ​អា​មេ​រិ​កមួយ​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ David​ Cicilline​ បាន​ស្នើ​ដល់​ប្រធានាធិបតី​ អូ​បា​ម៉ា​ ទទួល​ជនភៀសខ្លួន​ស៊ី​រី​៦៥​ពាន់​ នាក់​រហូត​ដល់​ឆ្នាំ​២០១៦​។​

​នៅ​ពេល​នេះ​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​ បាន​រួមដៃគ្នា​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ដែល​បាន​ហូរ​ចូល​តំបន់​អឺរ៉ុប​។​ អា​ល្លឺ​ម៉​ង់​បាន​ សម្រេច​ទទួល​ជនភៀសខ្លួន​២​ម៉ឺន​នាក់​ រួច​មក​ហើយ​កាលពី​ចុង​សបា្ដហ៍​កន្លង​ មក​ហើយ​មាន​គម្រោង​ទទួល​ជន​ភៀស​ ខ្លួន​បន្ថែម​៨​សែន​នាក់​ទៀត​នៅ​ចុងឆ្នាំ​ ២០១៥​នេះ​ ៕​

zing_tre_em_di_cu_7

zing_tre_em__di_cu_12


ចែករំលែក៖