ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ស័ក្ដិ​៤​កន្លះ​ម្នាក់​ធ្វើ​មេ​តុងទីន​កើប​លុយ​បាន​បោក​ប្រជាពលរដ្ឋ​អស់​៧២​ ៥០០​ដុល្លារ​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ មន្ត្រី​នគរបាល​ស័ក្ដិ​៤​កន្លះ​ម្នាក់​ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​ កំពុង​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ឆបោក​លុយ​ពួក​គាត់​រាប់​ម៉ឺន​ដុល្លារ​ ហើយ​បាន​រត់គេច​ខ្លួន​បាត់​រហូត​។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងស្រុក​រលាប្អៀ​ ខេត្តកំពង់ឆ្នាំង​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ថា​ មន្ដ្រី​នគរបាល​សក្ដិ​៤​កន្លះ​ឈ្មោះ​ទុ​យ​ វ​ណ្ណា​ មាន​ភរិយា​ឈ្មោះ​ជុំ​ សា​រ៉េ​ត​ មាន​ទីលំនៅ​ក្នុងភូមិ​ពពាល​ពក​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលៀប្អៀរ​ ដើម​ឡើយ​ត្រូវ​បាន​គេ​ជ្រើ​តាំង​ឲ្យ​ធ្វើ​ជា​មេ​តុងទីន​ ដែល​កូន​ម្នាក់ៗ​លេង​ច្រើន​ក្បាល​ណាស់​ ហើយ​ពេល​ប្រមូល​លុយ​ម្ដងៗ​រាប់​ម៉ឺន​ដុល្លារ​។​

​ប្រភព​ដដែល​បាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយឡែក​ចំពោះ​រូប​គាត់​ត្រូវ​មន្ដ្រី​នគរបាល​ខាងលើ​ឆបោក​អស់ប្រាក់​ចំនួន​៧២៥០០​ដុ​លា្ល​រ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​។​ គាត់​ថា​ មន្ដ្រី​នគរបាល​នោះ​ ជា​មេ​តុងទីន​ ហើយ​បាន​ប្រមូល​លុយ​ពី​គាត់​៧២៥០០​ដុល្លារ​ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​។​ ពេល​នោះ​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ ដើម្បី​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ ដោយ​ចាប់​ជន​ខាងលើ​មក​ផ្ដន្ទាទោស​ និង​សង​ប្រាក់​ដើម​ ព្រមទាំង​ជម្ងឺ​ចិត្ត​ឲ្យ​គាត់​វិញ​ចំនួន​៥០០០​ដុល្លារ​។​ ប៉ុន្តែ​ក្រោយ​ពី​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ហើយ​ ស្ថាប័ន​តុលាការ​ បាន​ចេញ​ដីការ​ឲ្យ​ចូលខ្លួន​៧​លើក​ និង​ដីកាចាប់ខ្លួន​ទៀង​ តែ​នៅ​តែ​មិន​ទាន់​ឃើញ​ខ្លួន​ជន​ខាងលើ​ចូលខ្លួន​។​

​ជន​រង​គ្រោះ​បាន​បន្ថែម​ក្នុង​ន័យ​អស់​សង្ឃឹមថា​ នេះ​ប្រហែល​ដោយសារ​គេ​មាន​អំណាច​ មានបុណ្យ​សក្ដិ​ និង​ខ្សែ​ខ្នង​ធំ​ហើយ​ ទើបបាន​គេ​មិន​ខ្លាច​ច្បាប់​ ហើយ​ច្បាប់​ក៏​មិន​អាច​ធ្វើ​អ្វី​គេ​បាន​។​ គាត់​ថា​ ទឹកប្រាក់​៧២៥០០​នេះ​ គឺ​គ្រាន់តែ​ជា​ប្រាក់​ដែល​គាត់​ត្រូវ​ជន​ខាងលើ​បោក​តែ​ម្នាក់ឯង​នោះ​ទេ​ ក្រៅពី​នេះ​ នៅ​មាន​ប្រាក់​ជា​ច្រើន​ទៀត​ របស់​កូន​តុងទីន​ ដែល​ត្រូវ​មន្ដ្រី​នគរបាល​សក្ដិ​៤​កន្លះ​រូប​នេះ​បោក​យក​ទៅ​សរុប​ជាង​៣០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​ជន​រង​គ្រោះ​រូប​នេះ​ ក៏​បាន​អំពាវ​សុំ​ឲ្យ​មន្ដ្រី​អនុវត្ត​ច្បាប់​ និង​ថ្នាក់លើ​ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​រូប​គាត់​ផង​ ព្រោះថា​ប្រាក់​ខាងលើ​នេះ​ ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​គាត់​ ដែល​ជាង​ពាក់កណ្ដាល​ជីវិត​ទៅ​ហើយ​ គាត់​អាច​រកបាន​តែ​ប៉ុណ​នេះ​ បែរជា​ត្រូវ​បាន​ជនខិលខូច​បោក​យក​ទៅ​វិញ​។​

​ទាក់ទិន​នឹង​ឈ្មោះ​ ទុ​យ​ សុ​វ​ណ្ណា​ ដែល​ជា​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​រូប​នេះ​ មាន​ប្រភព​មិន​ផ្លូវការ​មួយ​ចំនួន​បា​លើក​ឡើង​ថា​ មិន​ដែល​ឃើញ​ឈ្មោះ​ខាងលើ​នេះ​មក​ធ្វើ​ការងារ​នោះ​ឡើយ​។​ តែ​ទោះជា​យ៉ាងណា​ គេ​សង្ឃឹមថា​ លោកស្នងការ​នគរបាល​ខេត្ត​នឹង​បានដឹង​រឿង​នេះ​ហើយនឹង​ចាត់វិធានការ​ជាក់ស្ដែង​ ដោយ​មិន​ទុក​បុគ្គល​ម្នាក់​នេះ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ នាំ​ខូច​ឈ្មោះ​ដល់​មន្ត្រី​នគរបាល​ ដែល​គេ​ធ្វើ​ល្អ​គោរព​វិន័យ​ត្រឹមត្រូវ​ លះបង់​ដើម្បី​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕​ វិបុល

 

Nita-18-A-36-Full


ចែករំលែក៖