ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ចិន​ បើក​សម្ភា​ធ​ ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១២​ ជា​ផ្លូវការ​

ចែករំលែក៖

​ណា​ន​នី​ង​៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ​លោក ​ចាង​ កៅ​លី ​(​ Zhang​ Gaoli)​ និង​មេដឹកនាំ​អាស៊ាន​ នៅ​ក្នុង​ទីក្រុង​ភាគ​និរតី​ណា​ន​នី​ង​ ខេត្ត​ស្វ័យភាព​គ័​រង​ស៊ី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ ពិព័រណ៍​ចិន​អាស៊ាន​ (12th​ China​ ASEAN.Expo)​ និង​ ជំនួប​កំពូល​ពាណិជ្ជកម្ម ​និង​វិនិយោគទុន​ចិន​អាស៊ាន​លើក​ទី​១២ (12th​ China​ ASEAN​ CABIS)​ ។​

​ពិព័រណ៍​នេះ​បាន​ ប្រារព្ធ​ធ្វេ​ី​ឡេ​ី​ង​រយៈពេល​៤​ថ្ងៃ​ ក្រោម​ប្រធានបទ​«​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១»​ក្នុង​គោលបំណង​បង្កើត​ឱកាស​វិនិយោគទុន​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​និង​បណ្តា​ប្រទេស​ស្ថិត​នៅ​តាម​តំបន់​«​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”Belt​ and​ Road”​ ។​

​ ថ្លែង​ក្នុង​ពិធី​បើក​នា​ព្រឹក​ថ្ងៃ​សុក្រ​ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន​ ចាង​ កៅ​លី​ បាន​ថ្លែង​ថា​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​។​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន​មាន​ចំនួន​ជាង​៤៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​កើនឡើង​៨,៣​ភាគរយ​ធើ​ប​នឹង​ឆ្នាំ​មុន​ហើយ​ខ្ពស់​ជាង​ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស​សរុប​របស់​ចិន​៤,៥​ភាគរយ​។​

​ លោក​ឧបនាយករដ្ឋមន្ត្រី​សង្ឃឹមថា​ចិន​និង​អាស៊ាន​ អាច​រួមដៃគ្នា​ពង្រីក​ភាព​ប្រកួតប្រជែង​ស្រប​ពេល​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​យឺត​ព្រមទាំង​លើកកម្ពស់​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ខ្លាំង​និង​ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​តំបន់​។​

​ ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ប្រទេស​ថៃ​ជា​ប្រទេស​ភ្ញៀវ​កិត្តិយស​ហើយ​សាធារណរដ្ឋ​កូរ៉េ​ដើរតួ​ជា​ប្រទេស​ភ្ញៀវ​ពិសេស​។​ឆ្នាំ​២០១៥​នេះ​គឺជា​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​សមុទ្រ​ចិន​អាស៊ាន​និង​ជា​ឆ្នាំ​ទី​មួយ​នៃ​ការ​អនុវត្ត​ពេញលេញ​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។​

​ CAEXPO​ ២០១៥​នេះ​ មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០០​នាក់​ដែល​រួម​មាន​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​អាស៊ី​ អាស៊ាន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​។​ភាគី​កម្ពុជា​ មាន​លោក​ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ស៊ុន​ចាន់​ថុ​ល​ អញ្ជើញ​ចូលរួម​។​

​ គួរ​បញ្ជាក់​ថា​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៤​ ពិព័រណ៍​ចិន​ អាស៊ាន​គឺជា​វេទិកា​ដ៍​ធំ​មួយ​លើកកម្ពស់​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​ចិន​អាស៊ាន​។​ក្នុង​រយៈពេល​១១​ឆ្នាំ​កន្លង​មកនេះ​តំណាង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជាង​៤៥​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ហើយ​បាន​បង្កើត​និង​ផ្លាស់​កិច្ចសហការ​ប្តូរ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទុ​ជាមួយ​គ្នា ​។​

​ សហគ្រាស​ជាង​២២០៧​ចូលរួម​ពិព័រណ៍​ CAEXPO​ 2015​ និង​មាន​ស្តង់​ជាង​៤០០០​ ខណៈ​កម្ពុជា​ប្រមាណ​៨៨​ស្តង់​មក​ពី​ក្រុមហ៊ុន​ជាង​៧០​។​ក្នុង​នោះ​១២៩៦​ស្តង់​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​។​

​ក្នុង​ពេល​បើក​សម្ពោធ​ពន្លា​កម្ពុជា​និង​ពិនិត្យ​ស្តង់​កាលពី​ព្រឹក​ថ្ងៃ​១៨​កញ្ញា​ លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​ល​ បាន​មាន​ប្រសាសន៍​ថា​ឆ្នាំ​នេះ​កម្ពុជា​បាន​ស្តង់​ចំនួន​៨៨​ ហើយ​ឆ្នាំ​ក្រោយ​ភាគី​ចិន​នឹង​ផ្តល់​បាន​ច្រើន​ជាង​នេះ​ទៀត​។​

​ ផលិតផល​ដែល​កម្ពុជា​យក​មក​តាំង​បង្ហាញ​មាន​ដូច​ជា​អង្ករ​ ភេសជ្ជៈ​ ផលិតផល​កែ​ច្នៃ​ម្ហូបអាហារ​ សិប្បកម្ម​កែ​ច្នៃ​ គ្រឿងសង្ហារិម​ សេវា​ទេសចរណ៍​សណ្ឋាគារ​ គ្រឿងអលង្ការ​ ។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​អង្ករ​សំខាន់​ជាងគេ​ក្នុង​ពិព័រណ៍​នេះ​។​ ក្រសួងពាណិជ្ជកម្ម​កំពុង​ចរចា​ជាមួយ​ភាគី​ចិន​ជួយ​ឱ្យ​ផលិតផល​អង្ករ​កម្ពុជា​ត្រូវ​បាន​គេ​ទិញ​ឱ្យ​បាន​ច្រើន​ ។ ​កាលពី​ឆ្នាំ​មុ ន​ចិន​ទិញ​អង្ករ​ពី​កម្ពុជា​១០​ម៉ឺន​តោន​ តែ​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ត​ទៀត​រំពឹង​ថា​លក់​បាន​ច្រើន​ជាង​នេះ ​។ ​កម្ពុជា​ក៏​កំពុង​ចរចា​ជាមួយ​ចិន​ឱ្យ​គេ​ទទួល​ទិញ​ដំ​ឡូ​វ​ស្វាយចន្ទី​ កៅស៊ូ​ម្រេច​ ស្វាយ​ និង​ចេក​ ពី​កម្ពុជា​តែ​យើង​ត្រូវ​បំពេញ​ស្តង់ដារ​ភូតគាម​អនាម័យ​សិន​ ៕​ ស​ ដា​រ៉ា​

 

sordarsas (9) sordarsas (8) sordarsas (6) sordarsas (5) sordarsas (4) sordarsas (3) sordarsas (2) sordarsas (1)

 


ចែករំលែក៖