ព័ត៌មានទាន់ហេតុការណ៍៖

ឌ្រី​ម​០១៣​ព្រលះ​ឌ្រី​ម​០៨​ បាក់ជើង​ម្នាក់​នៅ​ខាងកើត​ស្ពាន​ហារ​ក្នុងភូមិ​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៣​ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ ២០០៨​ បណ្តាល​បុរស​ម្នាក់​បាក់ជើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ព្រៃ​ស​ ស្ថិត​នៅ​ខាងកើត​ស្ពាន​ហារ​ ភូមិ​ថ្មី​ សង្កាត់​ ដង្កោ​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ជិះ​មក​ពី​លិចទៅ​កើត​តាម​ផ្លូវ​បេតុង​ព្រៃ​ស​យ៉ាង​លឿន​ ។​ លុះ​ជិះ​មក​ដល់​ចំណុច​ ខាងកើត​ស្ពាន​ហារ​ក៏​មាន​គេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០០៨​ពី​ត្បូង​មក​ឆ្លងកាត់​ផ្លូវ​បេតុង​ព្រៃ​ស​នេះ​ ហើយ​អ្នក​ ជិះ​ម៉ូតូ​សង់​០១៣​ គាត់​លឿន​ពេក​មិន​ប្រយ័ត្ន​ក៏​បុក​ម៉ូតូ​សង់​០៨​នោះ​ពេញទំហឹង​បណ្តាល​ ឲ្យ​បាក់ជើង​តែ​ម្តង​។​

​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ម៉ូតូ​ បង្កហេតុ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-59​ 03​ ធ្វើ​ដំណើរ​ពី​លិច​បើកបរ​ដោយ​ឈ្មោះ​ ញ៉េ​ប​ គង្គា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​(​របួសស្រាល​)​។​ ចំណែក​ជន​រង​គ្រោះ​មិន​ស្គាល់ឈ្មោះ​ រង​របួស​បាក់ជើង​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំ​ពេ​ ញ​1AF-6499​ ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​។​

​សមត្ថកិច្ច​ចរាចរណ៍​ពន្យល់​ថា​ ករណី​នេះ​បង្ក​ឡើង​ដោយ​ភាគី​អ្នក​បើក​ម៉ូតូ​សង់​០១៣​ គាត់​បើក​លឿន​ហួស​ល្បឿន​កំណត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​បុក​ម៉ូតូ​សង់​០៨​នេះ​ តែ​ម្តង​បណ្តាល​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​សង់​០៨​បាក់ជើង​ ហើយ​ភ្លាមៗ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​រថយន្ត​សង្គ្រោះ​បង្អែក​ដង្កោ​។​

ក្រោយ​ពី​ធ្វើការ​វាស់វែង​រួចរាល់​ម៉ូតូ​ទាំង​ ពីរ​គ្រឿង​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង​ចាំ​ការ​ដោះស្រាយ​ ៕​ តា​ឡឹម​

bget9iqm

hjp1klu3

atqkszuf


ចែករំលែក៖