ព័ត៌មានទាន់ហេតុការណ៍៖

បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​កៀរ​រថយន្ត​គេ​ពីក្រោយ​រងការ​ខូចខាត​ត្រូវ​ម្ចាស់​រថយន្ត​វាយ​មួយ​ដៃ​ រួច​នាំ​បក្ខពួក​មក​តវ៉ា​ជា​ច្រើន​នាក់​ តែ​ខាង​រថយន្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​១៥០​ដុល្លារ​បញ្ចប់រឿង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​បាន​ហៅ​បក្សពួក​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ដូច​គ្នា​ជា​ច្រើន​នាក់​ មក​នាំ​គ្នា​ តវ៉ា​រក​ខុស​ត្រូវ​ ដោយសារ​តែ​គេ​បាន​ បើក​គៀរ​រថយន្ត​មួយ​គ្រឿង​ ហើយ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ ចុះ​មក​វាយ​មក​លើ​ រូប​ខ្លួន​ចំនួន​មួយ​ដៃ​ រួច​ដើរ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ តន្ត្រី​មនោ​រម្យ​ថ្មី​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ មក​អន្តរាគមន៍​ធ្វើការ​សម្របសម្រួល​ រហូត​ដល់​ម្ចាស់​រថយន្ត​សង​ នូវ​ថ្លៃ​ជំងឺ​ចិត្ត​១៥០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​ ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ខាង​មុខ​នឹង​ភោជនីយដ្ឋាន​ តន្ត្រី​មនោ​រម្យ​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​បុរស​ម្នាក់​ជិះ​រថយន្ត​ ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2A-5211​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ទិស​ដោ​ពី​កើត​ទៅ​លិច​ ពេល​ដល់​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​វេ​ង​ស្រេង​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​នឹង​ភោជនីយដ្ឋាន​តន្ត្រី​មនោ​រម្យ​ថ្មី​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ បាន​បើក​មក​ពី​ទី​ស​ដៅ​ស្របគ្នា​ ក៏​បាន​គៀរ​ជាមួយនឹង​រថយន្ត​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ ។​ ដោយ​មានការ​ខឹងសម្បារ​ ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​បាន​ចុះ​មក​ហើយ​ក៏​បាន​វាយ​មក​លើ​បុរស​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​មួយ​ដៃ​ រួច​បាន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​តន្ត្រី​មនោ​រម្យ​ថ្មី​ ធ្វើ​ព្រងើយ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ទាល់តែ​សោះ​ ។​

​ប្រភព​ដដែល​បន្ត​ថា​ មួយសន្ទុះ​ក្រោយមក​បុរស​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ បាន​ហៅ​បក្សពួក​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បីដូច​គ្នា​ជា​ច្រើន​នាក់​ មក​នាំ​គ្នា​តវ៉ា​រក​ខុស​ត្រូវ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មក​អន្តរាគមន៍​ធ្វើការ​សម្របសម្រួល​ រហូត​ដល់​ម្ចាស់​រថយន្ត​សង​នូវ​ថ្លៃ​ជំងឺ​ចិត្ត​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ ៕​ ចាន់​ធឿ​ន​

8j4jes7i

k01ze1hr

kbil6goi


ចែករំលែក៖