ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ដេកស្លាប់ក្នុងផ្ទះតាំងពីថ្ងៃចូលឆ្នាំចិន រហូតដល់ធុំក្លិនទើបដឹង

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្រុមគ្រសារ សពស្រ្តីម្នាក់ បានទូរស័ព្ទទៅប្រាប់ សមត្ថកិច្ច នៅវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីដឹងថា ជនរងគ្រោះ ជាបងបានដេកស្លាប់នៅ ក្នុងផ្ទះដោយចាក់សោជាប់ពីខាងក្នុង ។

ជនរងគ្រោះឈ្មោះ ភី ចាន់ណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ លេខ៩០៧ ក្រុម១៦ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបានកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ កូនៗរបស់ជនរង គ្រោះបានទៅសែននៅផ្ទះរបស់យាយ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ដោយទុកជនរងគ្រោះ ម្នាក់ឯងនៅផ្ទះ ។លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ប្អូនថ្លៃប្រុស ឈ្មោះ កាន មករា បានមកមើល បងរួចក៏ឃើញទ្វារផ្ទះចាក់សោពីខាងក្នុង ហើយក៏ស្រែកហៅមិនឮសំឡេង ឆ្លើយតប ក៏ទៅខ្ចីពិល អ្នកជិតខាងចុចបញ្ចាំងចូលក្នុងផ្ទះ ឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់មិនដឹងតាំងពីពេលណា ។

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើកោសលវិច័យដើម្បី បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វី? ៕ អារុណរះ


ចែករំលែក៖