ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ មន្ត្រី​វិទ្យាល័យ​បាត់ដំបង​យក​រថយន្ត​ស្លាក​លេខ​រដ្ឋ​របស់​ក្រសួង​អប់រំ​ដឹកឈើ​

ចែករំលែក៖

​កាលពី​យប់​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រដ្ឋបាល​ព្រៃឈើ​បាត់ដំបង​ចាប់​រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង​ពាក់​ស្លាក​លេខ​ រដ្ឋ​ ១៦.២-​ ០២៣៨​ ដឹកឈើ​ល្មើសច្បាប់​ និង​ចាប់​អ្នកបើកបរ​ម្នាក់​ ។​ គេ​រាយការណ៍​ថា​ អ្នកបើកបរ​នោះ​ គឺជា​មន្ត្រី​ បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​ឈ្មោះ​ អ៊ោ​ វុ​ត្ថា​ ដែល​ជា​ប្រធាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោក​ អ៊ោ​ វុ​ត្ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាកលវិទ្យាល័យ​នោះ​ច្រើន​ករណី​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ពេល​នេះ​ គឺ​គាត់​បាន​យក​រថយន្ត​ ពាក់​ស្លាក​លេខ​ រដ្ឋ​យក​ទៅ​ដឹកឈើ​ល្មើសច្បាប់​ពី​ខេត្ត​ប៉ៃលិន​ ឆ្ពោះ​មក​ខេត្តបាត់ដំបង​ទៀត​ផង​ ។​ ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​អះអាង​ថា​ បាន​កើត​ឡើងជា​ញឹកញាប់​មក​ហើយ​ ប៉ុន្តែ​មេព្រៃ​ចេះ​តែ​បិទ​ភ្នែក​ ។​ ប៉ុន្តែ​ដោយសារ​មិន​អាច​អត់ឱន​បាន​តទៅ​ទៀត​ ក៏​ចាត់ការ​តែ​ម្តង​ទៅ​ ។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ករណី​យក​រថយន្ត​រដ្ឋ​របស់​ក្រសួង​អប់រំ​ទៅ​ដឹកឈើ​នេះ​ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ។​ យ៉ាងណា​ក៏​ដោយ​ ទ​ង្វើ​រកស៊ី​បែប​នេះ​ ងាយស្រួល​ព្រោះ​សមត្ថកិច្ច​មិនសូវ​ចាប់អារម្មណ៍​ករណី​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ ទៅ​ប្រព្រឹត្ត​បទល្មើស​យ៉ាងនេះ​ឡើយ​ ។​ លោក​ អ៊ោ​ វុ​ត្ថា​ ត្រូវ​គេ​អះអាង​ថា​ ដោយសារ​អាង​ស្លាក​លេខ​រដ្ឋ​នោះ​ហើយ​ ទើប​គាត់​រកស៊ី​ដឹកឈើ​មិន​ញញើត​សមត្ថកិច្ច​ ៕​

 


ចែករំលែក៖