ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងព្រលិត ៧៦៦ នាក់

ចែករំលែក៖

ភំ្នពេញ ៖ នាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលរងខណ្ឌ៧មករា និងអ្នកស្រី ហ៊ុន ចន្ធូ អធិការរងខណ្ឌ៧មករា និងលោក ប៉ាត សំណាត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងព្រលឹត បានរៀបចំពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចំនួន៧៦៦នាក់ ក្នុងនោះមានប្រុស៣៥៥នាក់ ស្រី៤១១នាក់ ។

លោក កៀង ល័ក្ស បានមានប្រសាសន៍ថា នេះជាការចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជា លើកទី២ រួមជាមួយអ្នកប្រើប្រាស់អត្តសញ្ញាណប័ណ្ណហួសសុពលភាពអត្តសញ្ញាណប័ណ្ណចាស់ផងដែរ ។

ក្នុងនោះលោកបានលើកឡើងថា សូមឲ្យប្រជាពលរដ្ឋជួយថែរក្សាអត្តសញ្ញាណប័ណ្ណនេះកុំឲ្យបាត់បង់ឲ្យសោះ ព្រោះថា អត្តសញ្ញាណប័ណ្ណមានសារប្រយោជន៍សំខាន់ណាស់ ក្នុងការយកទៅប្រើប្រាស់ ជាពិសេសក្នុងការ បំពេញបែបបបទធ្វើការងារ ឬ បែបបទក្នុងក្រុមហ៊ុនផ្សេងៗ ។

បើបងប្អូនបាត់បង់អត្តសញ្ញាណប័ណ្ណដោយប្រការណាមួយ សូមប្រញាប់ប្រញាល់រាយការណ៍ដល់ អាជ្ញាធរមានសមត្ថកិច្ច ងាយស្រួលតាមដាននិងធ្វើជូនឡើងវិញ ៕ ស រស្មី

JJ-(4)

JJ-(3)

JJ-(2)

JJ-(1)

JJ


ចែករំលែក៖