ព័ត៌មានទាន់ហេតុការណ៍៖

លេចស្រឡាងនៅបង់ក្លាដេស ស្លាប់ជិត ៥០ នាក់

ចែករំលែក៖

ស្រឡាងដឹកអ្នកដំណើរមួយគ្រឿង បានបុកទៅនឹងនាវាដឹកទំនិញ ស្ថិតនៅភាគកណ្ដាល នៃប្រទេសបង់ក្លាដេស បណ្ដាលឱ្យក្រឡាប់លេចតែម្ដង ធើ្វឱ្យអ្នកដំណើរដល់ទៅ៤៨នាក់ស្លាប់ដោយលង់ទឹក ។

លោក Shahzadi Begum មន្ដ្រីទទួលបន្ទុកជួយសង្គ្រោះបន្ទាន់បានឱ្យដឹងថា នៅត្រង់ចំណុចបែកជាបីនៃដងទនេ្ល Padma ស្រឡាងដឹកអ្នកដំណើរ១៤០នាក់បានបុកចំនាវាដឹកទំនិញដែលកំពុងចរាចរណ៍ដូចគ្នានៅវេលាថ្ងៃត្រង់ថ្ងៃទី២២ កុម្ភៈ ។ ទីតាំងកើតហេតុនៅចម្ងាយពីរដ្ឋធានី ដាកា៤០គីឡូម៉ែត្រ នៅទិសពាយព្យនៃប្រទេសនេះ ។
ហេតុការណ៍លេចនាវា ស្រឡាង ដឹកអ្នកដំណើរតែងតែកើតឡើងនៅប្រទេសបង់ក្លាដេសជាប្រទេសមួយស្ថិតនៅភាគកណ្ដាល នៃភាគអាស៊ីមានសេដ្ឋកិច្ចវិវត្ដន៍នៅទន់ខ្សោយជាងបណ្ដាប្រទេសក្នុងតំបន់ ។ បង់ក្លាដេសមានដងទនេ្ល ព្រែក ធំៗដល់ទៅជាង១៣០ខ្សែ ហូរកាត់ឆ្វាត់ ឆ្វែងនៅទូទាំងប្រទេស ។ ពលរដ្ឋភាគច្រើនជ្រើសរើសការធើ្វដំណើរតាមផ្លូវទឹកដោយមានតម្លៃថោក ។

អ្នកទទួលបន្ទុកជួយសង្គ្រោះបន្ទាន់ លោក ហ្ស៊ីហាតមៀ បានឱ្យដឹងថា ស្រឡាងឈ្មោះ​​ M.L.Mosta បានលេចចូលបាតទនេ្លមានជម្រៅ៦ម៉ែត្រ។ សាកសពអ្នកដំណើរ៤៨នាក់ត្រូវបានគេរកឃើញនៅយប់ថ្ងៃដដែលនោះ ។ លោក ហ្ស៊ីហាតមៀ បានបន្ដទៀតថា នៅពេល នេះមិនអាចសន្និដ្ឋានថា មានអ្នកដំណើរប៉ុន្មាននាក់បាត់ខ្លួនក្នុងករណីគ្រោះថ្នាក់ខាងលើ ដោយសារមិនទាន់ទទួល បានទូរលេខច្បាស់ពីអ្នកដំណើរនៅលើស្រឡាងពេលលេច ។ អ្នកដំណើរជាច្រើនក៏បានជួយសង្គ្រោះទាន់ពេលវេលា ។

លោក Jewel Mai មន្ដ្រីទទួលបន្ទុកចរាចរណ៍ដែនទឹកក្នុងស្រុករបស់រដ្ឋាភិបាលបង់ក្លាដេសបាននិយាយទៅកាន់អ្នកសាព័ត៌មាននៅកន្លែងកើតហេតុថា មានអ្នកដំណើរនៅលើស្រឡាង១៤០នាក់ ពេលជួបគ្រោះថ្នាក់ ។ អ្នកដំណើរមួយរូបរួចផុតពីក្ដីស្លាប់បានរៀបរាប់ឱ្យដឹងថា អ្នកដំណើរជាច្រើនបានជាប់គាំងនៅខាងក្នុងស្រឡាងពេលវាលេច ។

គួរបពា្ជាក់ផងដែរថា ដងទនេ្ល​ Padma មានទំហំធំជាងគេបំផុតនៅបង់ក្លាដេស ដោយហូរឆ្លងកាត់ដងទនេ្លតូចៗប្រមាណ ១៣០ផេ្សងគ្នា ។ នាវា ស្រឡាងធ្វើដំណើរកកកុុញ ហើយថែមទាំងមិនគោរពច្បាប់សុវត្ថិភាព ជាហេតុបណ្ដាលឱ្យគ្រោះថ្នាក់ តែងតែកើតមានឡើងអត់ឈប់ឈរ ។ មួយវិញទៀតម្ចាស់ស្រឡាងមានភាពលោភលន់ដាក់អ្នកដំណើរលើសចំណុះជាមូល ហេតុចម្បង បំផុតបណ្ដាលឱ្យលេច ។ កាលពីខែសីហា ឆ្នាំ២០១៤ ស្រឡាងដឹកអ្នកដំណើរតែ៨៥នាក់ប៉ុណ្ណោះ តាមច្បាប់សុវត្ថិភាព ប៉ុន្ដែម្ចាស់ស្រឡាងផ្ទុកអ្នកដំណើរដល់ទៅ២០០នាក់បណ្ដាលឱ្យលេចនៅដងទនេ្ល Padma ស្លាប់និងបាត់ខ្លួនជាង១០០នាក់ ៕ ​ ម៉ែវ សាធី

Sathy-(7)

Sathy

Sathy-(1)

Sathy-(2)

Sathy-(3)

Sathy-(4)

Sathy-(5)

Sathy-(6)


ចែករំលែក៖