ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​៣​នាក់​ចង់​លេង​ផាវ​យក​គ្រាប់កាំភ្លើង​បេ​មក​ដំ​លេង​ផ្ទុះ​បណ្តាល​អោយ​របួសធ្ងន់​ទាំង​៣​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ក្មេង​ប្រុស​៣​នាក់​ចូល​ឆ្នាំ​ចិន​ឮ​សូរ​ក្មេង​ក្នុង​ភុ​មិ​ដុត​ផាវ​ចង់​លេង​ផាវ​ដែរ​បាន​ទៅ​យក​គ្រាប់កាំភ្លើង​បេ​មក​ដំ​លេង​ផ្ទុះ​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​៣​នាក់​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ផ្ទុះ​នៅ​មុខ​ផ្ទះ​ឈ្មោះ​នូ​សា​រេ​ត​ ក្រុម​ទី​៤​ ភូមិ​ជ្រោយ​ស្នា​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​ទាំង​៣​នាក់​ដែល​រង​របួស​មាន​ទី​១​ ឈ្មោះ​ នួន​ វី​រ៉ា​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ខ្នាចរមាស​ ​ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ ទី​២​ឈ្មោះ​ នូ​ ខេ​ម​រិ​ន្ទ​ អាយុ​១៨​ឆ្នាំ​ ភូមិ​ជ្រោយ​ស្នា​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ និង​ទី​៣​ឈ្មោះ​ ធា​ម​ រ៉ា​វី​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិប​ល័​ង្គ​មាន​ជ័យ​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេ​ល​ រីឯ​ ប្រភេទ​គ្រាប់​បេ​៤០​សល់​ពី​សម័យ​សង្គ្រាម​។​

សាក្សី​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ក្រុម​ក្មេង​ប្រុស​បានឮ​សំឡេង​គេ​ដុត​ផាវ​ចូល​ឆ្នាំ​ចិន​ដោយ​អត់​ប្រាក់​ទិញ​ផាវ​ដុត​លេង​ពួក​គេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជ្រោយ​ស្នា​យក​គ្រាប់កាំភ្លើង​បេ​ដែល​សល់​ពី​សង្គ្រាម​។​ ពេល​យក​មក​មុខ​ផ្ទះ​ឈ្មោះ​នូ​ សា​រ៉េ​ត​ បាន​យក​ញញួរ​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​បង្ក​ឲ្យ​របួស​ទាំង​៣​នាក់​ហើយ​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​បាន​ទទូច​កុំ​ឲ្យ​ប្រជាពលរដ្ឋ​កែ​ច្នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​យក​ទៅ​បោក​ត្រី​ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ​ជា​ពិសេស​គ្រាប់កាំភ្លើង​ដែល​សេសសល់​បើ​ឃើញ​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ៕ សហការី

IMG-20150219-WA0003

IMG-20150219-WA0002

ចុចបន្តៈ អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រី​យ៍​ស្រុក​អន្លង់​វែង​កំពុង​លក់​ដី​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់​


ចែករំលែក៖