ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រុមហ៊ុន​ តេលា បុកម៉ូតូ១គ្រឿង ស្លាប់មនុស្សម្នាក់

ចែករំលែក៖

ខេត្ដកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដធុនធំដឹកប្រេងរបស់ ក្រុមហ៊ុនតេលា ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-5379 បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1T-3323 បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០ នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិ ព្រីង៣ដើម ឃុំមៀន ខេត្ដកំពង់ចាម ។

តាមសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាសេ១២៥ ក្នុងទិសដៅបញ្ច្រាស គ្នាជាមួយរថយន្ដបង្ក ។ លុះមកដល់ ចំណុចកើតហេតុរថយន្ដបានបុកម៉ូតូកិន ទាំងមនុស្សបណ្ដាលឱ្យស្លាប់តែម្ដង ចំណែកម៉ូតូរងការចូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្ដ បង្កបានបើកទ្វាររថយន្ដចុះរត់គេចខ្លួន បាត់ស្រមោលតែម្ដង ។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន ទ្រី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ-ឃុំស្វាយទាប ស្រុកចម្កាលើ ខេត្ដ កំពង់ចាម ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះនិងរថយន្ដ បង្កត្រូវបាននគរបាលចរាចរណ៍អូសយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយជាក្រោយ ។ ចំណែក សាកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Vanak1-(1)

Vanak1-(2)

Vanak1-(3)


ចែករំលែក៖