ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋជាច្រើន នៅអាមេរិក ទទួលរងការវាយប្រហារ ដោយព្យុះព្រឹល

ចែករំលែក៖

រដ្ឋជាច្រើននៅតំបន់ភាគខាងកើត អាមេរិក ចាប់ពីរដ្ឋកានសាសន៍ភាគខាងលិចរហូតដល់រដ្ឋមែន តំបន់ភាគ ខាងជើងកំពុងទទួលរងការវាយប្រហារ ដោយព្យុះព្រឹលជាទ្រង់ទ្រាយធំមិនធ្លាប់ មានពីមុនមក ។

តាមការប្រកាសរបស់ក្រសួងព្យាករណ៍អាកាសធាតុជាតិ NWS បានឱ្យដឹងថា ព្យុះព្រឹលបានវាយប្រហារបណ្ដា រដ្ឋនៅភាគឦសាននៃសហរដ្ឋអាមេរិក ចាប់ពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ រហូតមកទល់ពេលនេះ ។ ទីក្រុងបូស្ដុន រដ្ឋម៉ាស្សា ឆូសេតមានកម្រិតព្រឹលធ្លាក់ក្រាស់ជាង គេបំផុតដែលមានកម្រាស់រហូតដល់ ១,៧៣ម៉ែត្រ ។

ព្រឹលធ្លាក់ក្រាស់អមទៅដោយអាកាសធាតុត្រជាក់មិនធ្លាប់មានរយៈ ពេលជាង២០ឆ្នាំកន្លងមកបានធ្វើឱ្យទឹក ទន្លេនៅតំបន់នោះកករឹងទាំងអស់ ។ ផ្លូវចរាចរណ៍នានាត្រូវបិទដោយខ្លាចគ្រោះ ថ្នាក់កើតឡើង ។ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ មានមនុស្ស២១នាក់ស្លាប់ដោយ សាររលាកផ្លូវដង្ហើម ។

ក្រសួងព្យាករណ៍អាកាសធាតុ អាមេរិកបានបញ្ជាក់ថា រលកអាកាស ធាតុត្រជាក់ពីប៉ុលខាងជើងផែនដីនឹង បក់បោកចូលទឹកដីអាមេរិកបន្ទាប់ពីព្យុះ ព្រឹលនេះឆ្លងផុត ធ្វើឱ្យពលរដ្ឋរាប់សិប ពាន់នាក់ដែលរស់នៅតាមបណ្ដោយឆ្នេរ សមុទ្រភាគខាងកើតទទួលរងនូវអាកាស ធាតុត្រជាក់ក្រោមសូន្យអង្សានាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៥៕

Yart3

Yart

Yart1

Yart2


ចែករំលែក៖