ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី ទិញរថពាសដែក ១១ ពាន់គ្រឿង បំពាក់ឱ្យកម្លាំងទាហានថ្មើរជើងបន្ថែម

ចែករំលែក៖

កម្លាំងទាហានថ្មើរជើងរុស្ស៊ីនឹងទទួល បានរថពាសដែក រថក្រោះរហូតដល់១១ ពាន់គ្រឿងចាប់តាំងពីពេលនេះរហូត ដល់ដំណាច់ឆ្នាំ២០២០ ក្នុងគោលដៅ ពង្រឹងកម្លាំងយោធាឱ្យកាន់តែមានភាព ខ្លាំងក្លាជាងមុន ។

ឧត្ដមសេនីយ៍ Oleg Salyukov មេ បញ្ជាការកងទ័ពជើងគោករុស្ស៊ីបាន ប្រកាសឱ្យដឹងថា “និយាយរួម នេះជា គម្រោងបំពាក់សព្វាវុធថ្មីៗដល់កម្លាំង ទាហានថ្មើរជើងដោយក្នុងនោះមានរថ ក្រោះ រថពាសដែកថ្មីចំនួន៥ពាន់គ្រឿង និងការកែលម្អជួសជុលឱ្យទំនើប៦ពាន់ គ្រឿង ។ ក្រៅពីនេះនៅមានរថយន្ដដឹក ជញ្ជូន រថយន្ដចម្បាំងប្រមាណ១៤ពាន់ គ្រឿងបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ ២០២០” ។

កម្លាំងទាហានជើងគោករុស្ស៊ីមាន គម្រោងអភិវឌ្ឍន៍រថក្រោះ T-72 BZ ជា ប្រភេទរថក្រោះដែលបានចូលរួមក្នុង ពិធីតាំងពិព័រណ៍កាលពីឆ្នាំ២០១៤ ។ ក្រៅពីនេះក៏បានអភិវឌ្ឍន៍រថពាសដែក BTR-72AM ។ រថក្រោះ T-90 និងរថ ក្រោះទំនើបៗជាច្រើនផ្សេងទៀត ។

ជាមួយគម្រោងបំពាក់សព្វាវុធយ៉ាង ច្រើនសន្ធឹកសន្ធាប់ដល់កម្លាំងទាហាន ថ្មើរជើងរុស្ស៊ីនឹងជួយឱ្យប្រទេសនេះកាន់ តែមានភាពខ្លាំងក្លាស្របទៅតាមអ្វី ដែលមេដឹកនាំដែលមានឥទ្ធិពលទី១លើ ពិភពលោក លោកវ្ល៉ាឌីមៀរ ពូទីនមាន ប្រសាសន៍ថា ប្រទេសមហាអំណាចចាំ បាច់ត្រូវតែមានកម្លាំងយោធា និងសព្វា វុធរឹងមាំ ។

ចាប់តាំងពីលោកពូទីន ឡើងកាន់ តំណែងប្រធានាធិបតីអណត្ដិទី៣ លោក បានផ្ដល់អាទិភាពអភិវឌ្ឍន៍កម្លាំងយោធា បង្កើនការបំពាក់សព្វាវុធ ។ លោកពូទីន បានបញ្ជាឱ្យធ្វើសមយុទ្ធមិនប្រកាសទុក ជាមុន ជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានច្បាប់តាំងពីសូវៀតដួលរលំ ដោយ មានរថក្រោះ រថពាសដែក យន្ដហោះ ចម្បាំងរាប់ពាន់គ្រឿងចូលរួម ។ សម យុទ្ធទាំងនោះក្នុងគោលដៅពង្រឹងស្មារតី ត្រៀមប្រយុទ្ធជាប់ជានិច្ចក្នុងនាមជា ប្រទេសមហាអំណាចមួយ ៕

Yart7

Yart5

Yart6

ចុចបន្តៈ​ លេចស្រឡាងនៅបង់ក្លាដេស ស្លាប់ជិត ៥០ នាក់


ចែករំលែក៖