ព័ត៌មានទាន់ហេតុការណ៍៖

អ៊ិស្លាមបង្កើតរដ្ឋ ដាក់ចំណាប់ខ្មាំង ២១នាក់ក្នុងទ្រុងដែក ដង្ហែតាមដងផ្លូវ

ចែករំលែក៖

ក្រុមអ៊ិ‌ស្លាមបង្កើតរដ្ឋ IS កាលពីថ្ងៃទី ២២ ខែកុម្ភៈ បានប្រកាឃ្លីបវីដេអូពីទិដ្ឋ ភាពខ្មាន់កាំភ្លើងជនជាតិឃើដ ២១ នាក់ ត្រូវឃុំនៅក្នុងទ្រុងដែកដូចជាសត្វធាតុ ហើយដង្ហែនៅតាមដងផ្លូវសំខាន់ៗក្នុង ប្រទេសអ៊ីរ៉ាក់ឱ្យប្រជាពលរដ្ឋមើល និង ជាការគំរាមកំហែងដល់អ្នកឯទៀត ។

ចំណាប់ខ្មាំងជនជាតិឃើដ២១នាក់ ស្លៀកសម្លៀកបំពាក់អ្នកទោសពណ៌ទឹក ក្រួចដាក់នៅក្នុងទ្រុងដែក ហើយដាក់លើ រថយន្ដនីមួយៗដឹកដង្ហែជាជួរនៅតាម ដងផ្លូ ។ ឈរអមជុំវិញ គឺជាខ្មាន់កាំភ្លើង អ៊ិនស្លាមបង្កើតរដ្ឋ ស្លៀកឈុតខ្មៅបិទមុខ ប្រដាប់ដោយកាំភ្លើង ។

ក្នុងចំណោមចំណាប់ខ្មាំងដែលក្រុម អ៊ិលស្លាមបង្កើតរដ្ឋចាប់ខ្លួនមានខ្មាន់កាំ-ភ្លើងជនជាតិឃើដ១៦នាក់, ទាហាន អ៊ីរ៉ាក់២នាក់, ប៉ូលិស៣នាក់នៅទីក្រុង ឃើកុក ចម្ងាយពីទីក្រុងបាដាដ២៤០ គីឡូម៉ែត្រភាគខាងជើង ។ ការដង្ហែក្បួន អ្នកទោសដាក់ក្នុងទ្រុងដែកទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ពិសេសគឺអ្នកដែលគាំទ្រក្រុមអ៊ិគស្លាម បង្កើតរដ្ឋនៅតាមបណ្ដោយដងផ្លូ ។

អ្នកដែលត្រូវបានចាប់ខ្លួនរងការបង្ខំ ឱ្យអំពាវនាវដល់ខ្មាន់កាំភ្លើងជនជាតិ ឃើដបោះបង់សង្គ្រាមប្រឆាំងក្រុមអ៊ិកស្លាម បង្កើតរដ្ឋ អ្នកដែលប្រឆាំងនឹងមានលទ្ធ ផលបែបនេះ ។

នៅពេលនេះក្រុមអ្នកឯកទេសអ៊ីរ៉ាក់ កំពុងបើកការស្រាវជ្រាវបញ្ជាក់ឱ្យបាន ច្បាស់ពីឃ្លីបវីដេអូខាងលើធ្វើឡើងនៅទី កន្លែងណាមួយច្បាស់លាស់ ។ នៅក្នុង ឃ្លីបវីដេអូនោះ ខ្មាន់កាំភ្លើងក្រុមអ៊ិលស្លាម បង្កើតរដ្ឋរូបបានព្រមានថា “យើងចង់ និយាយទៅកាន់ខ្មាន់កាំភ្លើងជនជាតិ ឃើដថា សូមបោះបង់សង្គ្រាមប្រឆាំង IS បើមិនដូច្នោះទេ វាសនាជនជាតិ ឃើដគឺបែបនេះ គឺត្រូវរស់នៅក្នុងទ្រុង ដែក ឬកប់ទាំងរស់” ។

ការបង្ហាញឃ្លីបវីដេអូថ្មីនេះនឹងធ្វើឱ្យ សម្ពន្ធមិត្ដប្រឆាំងអ៊ិនស្លាមបង្កើតរដ្ឋ ដឹក នាំដោយអាមេរិកកាន់តែទទួលរងការ ថ្កោលទោសពីគ្រប់មជ្ឈដ្ឋានដោយសារ តែមិនបញ្ចេញសកម្មភាពខ្លាំងជាងនេះ បញ្ចប់ការគ្រប់គ្រងរបស់ក្រុមអ៊ិតស្លាម បង្កើតរដ្ឋ ទុកឱ្យក្រុមនេះធ្វើព្យុះធ្វើភ្លៀង គំរាមកំហែងដល់ពលរដ្ឋនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ៕

Yart8


ចែករំលែក៖