ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស ៣ នាក់ ជួញដូរថ្នាំញៀនដកហូតបានយ៉ាម៉ា ១៣ គ្រាប់និងសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងក្រុមទី៩ ភូមិអូរឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក កម្លាំងនគរបាលស្រុកភ្នំព្រឹកបានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធការចែកចាយ និង ប្រើប្រាស់ថ្នាំញៀន រឹបអូស ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៣គ្រាប់ និងសម្ភារៈមួយចំនួន។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១. ឈ្មោះ ឆែម ឆូត ភេទប្រុស អាយុ ២៨ឆ្នាំ ទី២. ឈ្មោះ សេក ដា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក រឹបអូសបានថ្នាំញៀនចំនួន៦គ្រាប់ ដែលជនសង្ស័យបានលាក់ទុកក្នុងកញ្ចប់បារី និងទី៣ឈ្មោះ ភួង សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់ នៅភូមិជាមួយគ្នានិងជនសង្ស័យខាងលើ ព្រមទាំងរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន ៧គ្រាប់ ។

នៅចំពោះមុខនគរបាលក្រុមជនសង្ស័យបានសារភាពថាពួកគេពិតជាបានលក់ចែកចាយថ្នាំញៀនប្រាកដមែន។

លោកអធិការរងបានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំង នគរបាលទទួលបានព័ត៌មានពីករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ភ្លាមៗនោះ លោកបាននាំកម្លាំង ១ក្រុមចុះបង្រ្កាប និងចាប់ឃាត់ខ្លួន ជនសង្ស័យបាន២នាក់ រស់នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក បន្ទាប់ពីសាកសួរជនសង្ស័យទាំង២នាក់ ទើបឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតនៅភូមិជាមួយគ្នា ។

ជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចជំនាញកសាងសំណុំរឿងពីបទលក់ ចែកចាយថ្នាំញៀនបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ សហការី

Batabang1

Batabang

ចុចអានបន្ត ៖ សមត្ថកិច្ចឃាត់រថយន្ដដឹកឈើផ្ទុកលើសទម្ងន់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ចំនួន ៥ គ្រឿង


ចែករំលែក៖