ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រធាន​មន្ទីរ​ខេត្តរតនគិរី​ធុំក្លិន​មិន​ស្រួល​

ចែករំលែក៖

​លោក​ឆាយ​ សា​វុ​ធ​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ខេត្តរតនគិរី​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​ការ​ដឹកនាំ​ផ្តាច់​ការ​ ។​ គេ​ខ្សឹបខ្សៀវ​ពេញ​មន្ទីរ​នេះ​ថា​ ថ្មីៗ​នេះ​ លោក​ប្រធាន​បាន​ក្លែង​ឯកសារ​ក្នុង​ការ​ប្តូរ​ប្រវត្តិរូប​អតីតមន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ ដែល​មាន​អាយុ​៥០​ឆ្នាំ​ គឺ​ថ្ងៃ​ ខែ​ ឆ្នាំ​កំណើត​ ១​ មក​រា​ ១៩៦៥​ ឲ្យ​មក​នៅ​ត្រឹម​អាយុ​២៧​ឆ្នាំ​ ដោយ​ប្តូរ​ខែ​ ឆ្នាំ​កំណើត​មក​នៅ​ ថ្ងៃ​ទី​១​ វិច្ឆិកា​ ១៩៨៧​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ បាន​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​របស់​មន្ទីរ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ ពោល​គឺ​តាំងពី​គាត់​អាយុ​ជាង​៤០​ឆ្នាំ​មក​ម្ល៉េះ​ ។​ ប្រភព​ឲ្យ​ដឹង​ថា​ ឈ្មោះ​នេះ​ មិនសូវ​មាន​វត្ត​មាននៅ​កន្លែងធ្វើការ​ទេ​ ។​ ប៉ុន្តែ​ដោយសារ​តែ​មានការ​ឃុបឃិត​ពី​លោក​ប្រធាន​មន្ទីរ​ប្រាថ្នា​ឲ្យ​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ បាន​ធ្វើការ​ ប្រយោជន៍​រក​អ្នក​ដទៃ​មក​ធ្វើការ​ជំនួស​ ដូច្នេះ​ ក៏​បន្ថយ​អាយុ​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ នេះ​តែ​ម្តង​ទៅ​ ។​

​មានរឿង​រ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចាយវាយ​ថវិកា​របស់​មន្ទីរ​ និង​ការ​តែងតាំង​មន្ត្រី​ក្រោម​ឱវាទ​ មាន​ភាព​មិន​ប្រក្រតី​ ។​ ដោយ​មាន​អតីតភាព​ជា​អ្នក​កាន់​លុយ​នៅ​ក្នុង​មន្ទីរ​ លោក​ ឆាយ​ សា​វុ​ធ​ ត្រូវ​គេ​ខ្សឹបខ្សៀវ​ថា​ មាន​វិធី​ច្រើន​យ៉ាង​ក្នុង​ការ​កិបកេង​ថវិកាជាតិ​ ។​ ជាមួយ​នោះ​ក៏​មានការ​តែងតាំង​ក្មួយ​ស្រី​ឲ្យ​មក​កាន់​ការងារ​គណនេយ្យ​ ក្នុង​មន្ទីរ​នោះ​ទៀត​ផង​ ។​ រឿងរ៉ាវ​ពុក​រលួយ​របស់​លោក​ឆាយ​ សា​វុ​ធ​ ត្រូវ​គេ​អះអាង​ថា​ មាន​ច្រើន​គ​គោក​ដែល​នឹង​លាតត្រដាង​នៅ​ពេល​ក្រោយ​ ៕​


ចែករំលែក៖