ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ប្រណាំង​កង់​គួ​ក​៨​នាក់​ក្នុង​ចំណោម​ ១២៨​នាក់​បាន​ជាប់​ចំណាត់ថ្នាក់់​ល្អ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ អ្នក​ជិះ​កង់​គួ​ក​ប្រណាំង​ជើង​ ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ដែល​មាន​ចម្ងាយ​ ផ្លូវ​១២០​គីឡូម៉ែត្រ​ពី​ចំណុច​បង្គោល​គីឡូ​ ម៉ែត្រ​លេខ​២៨​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង​ ឆ្ពោះទៅ​រង្វង់​មូល​ផ្លែ​ទុរេន​យក្ស​ក្រុង​ កំពត​មាន​៨​នាក់​ជាប់​ចំណាត់ថ្នាក់​ពី​ លេខ​១​ដល់​លេខ​៨​ក្នុង​ចំណោម​កីឡាករ​ កីឡាការិនី​១២៨​នាក់​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​ និង​ កីឡា​លោក​ បឹង​ គឹ​ម​តោ​ បានឱ្យ​ដឹង​តាម​ សារ​អេ​ឡិច​ត្រូ​និក​ថា​ ចាប់តាំងពី​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៣​ ខែតុលា​ មាន​អ្នក​ប្រណាំង​កង់​៨​ នាក់​បាន​ទៅ​ដល់ទី​ព្រ័ត្រ​មុនគេ​ដើម្បី​ ទទួល​ជ័យ​លា​ភី​ពី​ថ្នាក់ដឹកនាំ​ ។​

​លោក​ ហ៊ុន​ សា​មុត​ ប្រធាន​គណៈ​ កម្ម​ការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា​ អត្ដ​ព​លិ​ក​ប្រណាំង​ទោចក្រយាន​៥៤៩​ នាក់​ក្នុង​នោះ​មាន​ស្ដ្រី​៨៨​នាក់​បាន​បែង​ ចែក​ជា​២​វិញ្ញាសា​ គឺ​កង់​គួ​ក​ និង​កង់ដៃ​ ត្រង់​ដូច​រៀង​រាល់​ឆ្នាំ​ ។​

​សម្រាប់​លទ្ធផល​ប្រកួត​នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ចំណាត់ថ្នាក់​លេខ​១​វិញ្ញាសា​ ប្រណាំង​កង់​គួ​កបាន​ទៅ​លើ​កីឡាករ​យឿ​ន​ ភី​យុទ្ធ​ លេខ​សម្គាល់​ខ្លួន​០១១​មក​ពី​ក្លិប​ កង់​ហោះ​ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​ ១០.២៤​ ។​ ចំណាត់ថ្នាក់​លេខ​២​កីឡាករ​ ភួង​ សុ​ភី​ លេខ​សម្គាល់​ខ្លួន​០៤៥​មក​ពី​ ក្លិប​មេគង្គ​ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​ ១០.៥២​ ។​ ចំណាត់ថ្នាក់​លេខ​៣​កីឡាករ​ ខេ​ង​ ទី​ លេខ​សម្គាល់​ខ្លួន​០៩០​មក​ពី​ខេត្ដ​ សៀមរាប​ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​១១.៥៦​ ។​ ចំណាត់ថ្នាក់​លេខ​៤​កីឡាករ​ កែវ​ រ​ដ្ឋា​ លេខ​សម្គាល់​ខ្លួន​១១០​មក​ពី​ក្រុង​ តា​ខ្មៅ​ ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​ ១១.៨១​ ។​ ចំណាត់ថ្នាក់​លេខ​៥​កីឡាករ​ គឹ​ម​ សាន​ លេខ​សម្គាល់​ខ្លួន​០៥៣​មក​ ពី​ក្លិប​មេគង្គ​ប្រើ​ថិរវេលា​៣​ម៉ោង​២០​ នាទី​១២.០៣​ ។​ ចំណាត់ថ្នាក់​លេខ​៦​ កីឡាករ​ ប៉​ល​ ស៊ី​ន​លឹ​ម​ លេខ​៨​សម្គាល់​ ខ្លួន​១១១​មក​ពី​ក្រុង​តា​ខ្មៅ​ ប្រើ​ថិរវេលា​៣​ ម៉ោង​២០​នាទី​១២.២៩​ ។​ ចំណាត់ថ្នាក់​ លេខ​៧​កីឡាករ​ ហួយ​ ឆាយ​ហុង​ លេខ​ សម្គាល់​ខ្លួន​០៩៧​មក​ពី​ខេត្ដសៀមរាប​ ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​១២.៦៩​ និង​ចំណាត់ថ្នាក់​លេខ​៦​កីឡាករ​ ហួត​ លូ​យ​ រស្មី​ លេខ​សម្គាល់​ខ្លួន​០៩៦​ពី​ខេត្ដ​សៀម​ រាប​ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី​១២.​ ៩៨​ ។​

​គួរ​រំលឹក​ថា​ ចំពោះ​ការ​ប្រណាំង​ទោ​ ចក្រយាន​ជើងឯក​ថ្នាក់​ជាតិ​ក្រសួង​បាន​ តម្រូវ​ឱ្យ​គណៈកម្មការ​យក​ចំណាត់ថ្នាក់​ ពី​លេខ​១​ដល់​លេខ​៨​ ប៉ុន្ដែ​រង្វាន់​ចំណាត់​ ថ្នាក់​លេខ​១​ទទួល​បាន​មេដាយមាស​១​ គ្រឿង​ ថវិកា​១៥​ម៉ឺន​រៀល​,​ ចំណាត់ថ្នាក់​ លេខ​២​ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​ ថវិកា​១០​ម៉ឺន​រៀល​,​ ចំណាត់ថ្នាក់​លេខ​៣​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​១​គ្រឿង​ ថវិកា​៨​ ម៉ឺន​រៀល​ និង​ចំណាត់ថ្នាក់​លេខ​៤​ដល់​ លេខ​៨​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ដ​ម្នាក់ៗ​ចំនួន​៤​ម៉ឺន​រៀល​ដោយ​មិន​គិត​ ពី​ថ្លៃ​អាហារ​ និង​ការ​ស្នាក់​នៅ ៕ សារី​ម​

 

ការប្រណាំងកង់ នៅប២៨ព្រៃទទឹង1 ការប្រណាំងកង់ នៅប២៨ព្រៃទទឹង


ចែករំលែក៖