ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ខ្មែរ​អ៊ិ​​ស្លា​ម​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ខេត្ដ​ចន្ទ​បូ​រី​ប្រទេស​ថៃ​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ ជនជាតិ​ខ្មែរ​អ៊ិ​​ស្លា​ម​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ នៅ​ក្នុង​ទីរួមខេត្ដ​ចន្ទ​បូ​រី​ ប្រទេស​ ថៃ​កាលពី​វេលា​ម៉ោង​​ជាង​៦​ព្រលប់​ថ្ងៃ​ ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ តែ​គេ​ពុំ​ទាន់​ដឹង​ ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​ជន​រង​ គ្រោះ​នៅឡើយ​ទេ​ ។​

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ពី​ សមត្ថកិច្ច​កម្ពុជា​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ អាច​ជា​ករណី​គំនុំ​ក្នុង​ការ​រកស៊ី​ ។​

​សាកសព​ជន​រង​គ្រោះជា​ជនជាតិ​ខ្មែរ​ អ៊ិះ​ស្លា​ម​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​គ្រោង​ បញ្ជូន​មក​ប្រគល់​ឱ្យ​ភាគី​កម្ពុជា​និង​ក្រុម​គ្រួសារ​នៅ​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​តាម​ ច្រក​អន្ដរជាតិ​ព្រំ​ ក្នុង​ទឹកដី​ខេត្ដ​ប៉ៃលិន​ ។​

​បើ​តាម​ប្រពន្ធ​ជន​រង​គ្រោះ​និង​ឪពុក​ ជន​រង​គ្រោះ​រង់ចាំ​ទទួល​សាកសព​នៅ​ ច្រក​ទ្វារ​អន្ដរជាតិ​ព្រំ​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ សម្លាប់​ឈ្មោះ​ ពេជ្រ​ សេត​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ ទំនប់​ទឹក​ ឃុំ​-​ស្រុក​ប​វេ​ល​ ខេត្ដ​បាត់​ ដំបង​ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃ​ លិ​ន​ ។​ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​បាញ់​ មួយ​គ្រាប់​ចំ​កណ្ដាល​ក្បាល​នៅ​ក្នុង​ទី​រួម​ ខេត្ដ​ចន្ទ​បូ​រី​ ប្រទេស​ថៃ​ ។​

​ស្ដ្រី​ ជា​ ស៊ី​ណា​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ ភូមិ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ជា​ប្រពន្ធ​ជន​រង​ គ្រោះ​ដែល​រង់ចាំ​ទទួល​សព​ប្ដី​បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​មានកូន​ស្រី​២​នាក់​អាយុ​១២​ឆ្នាំ​ ម្នាក់​ និង​៧​ឆ្នាំ​ម្នាក់​ ។​ រូប​គាត់​និង​ប្ដី​បាន​ បែក​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយៗ​នៅ​ល្ងាច​ ថ្ងៃ​ទី​២​ ខែតុលា​ ត្រូវ​បាន​គេ​ទូរស័ព្ទ​មក​ ប្រាប់​ថា​ ប្ដី​របស់​គាត់​ត្រូវ​គេ​បាញ់​សម្លាប់​ ទើប​រូប​គាត់​និង​ឪពុកក្មេក​បាន​នាំ​កូន​មក​រង់ចាំ​ទទួល​សព​ប្ដី​នៅ​មាត់ច្រក​ទ្វារ​អន្ដរជាតិ​ព្រំ​ ។​

​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ដែរ​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ នៅ​ក្នុង​ទឹកដី​ថៃ​នេះ​ជាម​ន្ដ្រី​យោធា​នៅ​ ខេត្ដបាត់ដំបង​ក្នុង​កងពល​លេខ​៥២​។​ ក៏​ ប៉ុន្ដែ​បើ​តាម​ប្រពន្ធ​ជន​រង​គ្រោះ​អះអាង​ ថា​ ជន​រង​គ្រោះ​ពុំ​បាន​ធ្វើ​ជា​យោធា​ពី​មុន​ មក​នោះ​ទេ​ ។​

​ទាក់ទិន​នឹង​ការ​បាញ់​សម្លាប់​ជន​រង​ គ្រោះ​នេះ​ដែរ​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​នៅ​ពុំ​ទាន់​អះអាង​ពី​មូលហេតុ​ល​ម្អិ​នាំ​ឱ្យ​មាន​អំពើ​ឃាតកម្ម​នេះ​នៅឡើយ​ទេ​ ។​

​ដោយឡែក​សមត្ថកិច្ច​កម្ពុជា​ក៏​ពុំ​ទាន់​ អាច​ពន្យល់​ពី​មូលហេតុ​បាន​ដែរ​គ្រា​ដែល​ សមត្ថកិច្ច​ថៃ​គ្រោង​បញ្ជូន​សាកសព​ជន​ រង​គ្រោះ​មក​ប្រគល់​ឱ្យ​ភាគី​កម្ពុជា​នោះ​បង្ហើប​ថា​ករណី​បាញ់​សម្លាប់​ជន​រង​គ្រោះ​ ខាងលើ​នេះ​សមត្ថកិច្ច​ថៃ​បាន​និង​កំពុង​ ស៊ើបអង្កេត​តាម​ចាប់ខ្លួន​ជន​ដៃដល់​ ។​

​ប្រភព​ដោយឡែក​បាន​អះអាង​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​គេ​បាន​ជួប​ ជន​រង​គ្រោះ​ ហើយ​ជន​រង​គ្រោះ​បាន​ និយាយ​ថា​គេ​គ្រោង​នឹង​ដឹក​អីវ៉ាន់​ពី​ខេត្ដ​ ចន្ទ​បូ​រី​មក​ទឹកដី​កម្ពុជា​។​ លុះដល់​ព្រលប់​ ថ្ងៃ​ទី​២​ ខែតុលា​ស្រាប់តែ​គេ​ប្រទះ​ឃើញ​ សាកសព​ជន​រង​គ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​តែ​ម្ដង​ ។​

​រហូត​មក​ដល់​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ ទី​៣​ ខែតុលា​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ នៅ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ ថៃ​បញ្ជូន​សាកសព​ជន​រង​គ្រោះ​មក​ដល់​ ច្រក់​ទ្វារ​អន្ដរជាតិ​ព្រំ​ក្នុង​ទឹកដី​ខេត្ដ​ ប៉ៃលិន​នៅឡើយ​ទេ​ ៕​ វិច្ឆិកា​

unnamed

IMG-20151003-WA0015 IMG-20151003-WA0016 IMG-20151003-WA0018


ចែករំលែក៖