ព័ត៌មានទាន់ហេតុការណ៍៖

ចោរ​កាច់​សោកម៉ូតូ​ដ៏​សកម្ម​នៅ​ក្រុង​កំពង់ចាម​២​នាក់​ត្រូវ​​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញចាប់​បាន​ហើយ​ស្វាគមន៍​នៅ​សល់​តែដង្ហើមចង្រិត​

ចែករំលែក៖

​ខេត្តកំពង់ចាម​:​ ជនសង្ស័យ​ជា​ចោរ​កាច់​សោក​ម៉ូតូ​ដ៏​សកម្ម​និង​រាប់​គ្រឿង​នៅ​ក្រុង​កំពង់ចាម​ចំនួន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច ​រួម​ជាមួយ​ប្រជាពលរដ្ឋ​​ដេញព័ទ្ធចាប់​បាន​ ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ មិន​សម្រេច ​និង​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ ហើយ​ក្រោយ​ពេល​ចាប់​បាន​ក៏​ត្រូវ​បាន​តុលាការ​មហាជន​កាត់ក្តី​ម្នាក់​១​ដៃ​១​ជើង​សល់​តែ​ដង្ហើមចង្រិត​។​

​ករណី​នេះ​កើតឡើង​នៅ​ម៉ោង​៥និង១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​(​កន្លែង​ជនសង្ស័យ​ធ្វើសកម្មភាព​)​ និង​ចំណុច​ផ្លូវ​មាត់ទន្លេរ ក្នុងភូមិ​ទី​១១​ សង្កាត់​-​ក្រុង​កំពង់ចាម​(​កន្លែង​ដេញចាប់​បាន​ជនសង្ស័យ​)​។​

​លោក​វរសេនីយ៍ឯក​ ហេង​ វុ​ទ្ធី​ ស្នងការ​ង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ទី​១​ មានឈ្មោះ​ ស៊ីម​ សុភ័​ស្ត ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​អំពិល​តា​ពក​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ជា​អ្នក​ធ្វើសកម្មភាព​ ទី​២​ឈ្មោះ​ សុខ​ ពៅ​ ហៅ​ លី​ ពៅ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់​ចាក់​អង្រែ​ ក្រុងភ្នំពេញ ​បើក​ម៉ូតូ ​និង​ជា​អ្នក​មើលផ្លូវ​។​

លោក​បាន​បន្ត​ថា ​នៅ​វេលា​ម៉ោង​ខាងលើ ពួក​ជនសង្ស័យ​បាន​ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ដែល​មាន​ម្ចាស់​ឈ្មោះ​ភ័ក្រ​ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​ ពេល​នោះ​ជនសង្ស័យ​ក៏​រត់ឡើង​ជិះ​ម៉ូតូ​គ្នា​គេ ​បើក​រត់​ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ជិះ​ម៉ូតូ​ដេញ​តាម​ស្រែក​ឲ្យគេ​ជួយ​ដេញចាប់​ ជាមួយ​សមត្ថកិច្ច​នគរបាល​រហូត​ទាល់តែ​ចាប់​បាន ​។​

​ចំណែក​លោក​ ឧត្តមសេនីយ៍​ស្នងការ​ បែន​ រ​ត្ន័​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ព្រោះ​ពួកគេ(ក្រុមជនសង្ស័យ)នេះ​សំបើម​ហើយ​ ទម្រាំ​នឹង​ចាបបាន​ វាស​កម្ម​ ហើយធ្វើសកម្មភាពកាច់សោកម៉ូតូ​គេរាប់​គ្រឿង​មក​ហើយ​ សមត្ថកិច្ច​មានភស្តុតាង​ជា​ច្រើន​ដើម្បី​ដាក់បន្ទុក​​។​ ជាមួយ​គ្នា​នេះ​លោក​ឧត្ត​សេនីយ៍​ស្នងការ​ក៏​បន្ថែម​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​​កំពុង​សាកសួរ​ចម្លើយ ​និង​ស្រាវជ្រាវ​រក​ចាប់​បក្ខពួក​ដែល​កំពុង​គេចខ្លួន​បន្ត​ទៀត​ ៕​ វ​ណ្ណះ​

 

image_5 image image_1 image_2 image_3 image_4


ចែករំលែក៖