ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្តម​សេនី​យ៍​ គន់​ គី​ម​  ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ចូលរួម​រាប់​បាត្រ ដាក់​បិណ្ឌ​ និង​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ នៅ​វត្ត​ធ​ម្មា​រាម​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្នុង​នាម​ពុទ្ធបរិស័ទ​ ដែល​គោរព​តាម​ទំនៀមទម្លាប់​ ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់​របស់​យើង​ នា​ឱកាស​ពិធី​កាន់បិណ្ឌ​ និង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ លោក​ នាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ​ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ចូលរួម​រាប់​បាត្រ​ ដាក់​បិណ្ឌ​ និង​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ នៅ​វត្ត​ធ​ម្មា​រាម​(​ហៅ​វត្ត​ស្រះ​ឈូក​)​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​តា​វ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​។​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ប្រទេស​ដែរ​ លោក​ នាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម​ និង​មន្ត្រី​អមដំណើរ​ បាន​នាំ​យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ កាលពី​ព្រឹក​មិ​ញ​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ គឺ​ក្នុង​ន័យ​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​ញាតិ​កា​ទាំង​៧​សន្ដាន​ វី​រៈ​យុទ្ធ​ជន​ស្នេហា​ជាតិ​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ និង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ដល់​ក្រុម​គ្រួសារ​ ដែល​ជា​និច្ចកាល​ លោក​តែងតែ​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ។​

​ជាមួយនឹង​ការ​ប្រគេន​ទេយ្យទាន​ព្រះសង្ឃ​នោះ​លោក​ នាយ​ឧត្តម​សេនី​យ៏​ គន់​ គី​ម​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២២​លាន​រៀល​ សម្រាប់​កសាង​ព្រះ​វិហារ​វត្ត​ធ​ម្មា​រាម​ ឧបត្ថម្ភ​ថវិកា​ចំនួន​៥៣០០​ដុល្លារ​ សម្រាប់​ជួសជុល​សាលា​បឋម​សិក្សា​អូរ​ក្រ​ញូ​ង​ ឧបត្ថម្ភ​ដល់​សាលាឃុំ​ត្រពាំង​តា​វ​ចំនួន​៤០០​ដុល្លារ​ ដើម្បី​ត្រៀម​ការ​ចូលរួម​ប្រណាំងទូក​ ង​ នា​ព​លេ​ល​ខាង​មុខ​ និង​បាន​ឧបត្ថម្ភ​ដល់​និវត្តជន​ចំនួន​៧៤​នាក់​ ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​៕​

 

dew dwe sae
abc (21) abc abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10) abc (11) abc (12) abc (13) abc (14) abc (15) abc (16) abc (17) abc (18) abc (19) abc (20)


ចែករំលែក៖