ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​កាំកុងត្រូល​ សហការ​ជាមួយ​សមត្ថកិច្ច​ចំរុះ​ចុះ​ត្រួតពិនិត្យ​គ្រឿង​បរិភោគ​ និង​មុខទំនិញ​ហួស​កាលបរិច្ឆេទ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ​ មន្ត្រី​កាំកុងត្រូល​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ ចុះ​ត្រួតពិនិត្យ​ គ្រឿង​បរិភោគ​ និង​មុខទំនិញ​ដាក់​តាំង​លក់​ក្នុង​ផ្សារ​ម៉ា​ឡៃ​ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ ។​

​ហេតុការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​ផ្សារ​ម៉ា​ឡៃ​ ឋិត​ក្នុងភូមិ​វាល​រហាត់​ឃុំ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​

​ការ​ចុះ​ប្រ​តិ​បត្ត​ការណ៍​នេះ​ គេ​សង្កេត​ឃើញ​កម្លាំង​ចម្រុះ​១៥​នាក់​ ដឹកនាំ​ ដោយ​លោក​ ឈុ​ន​ ឃាង​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ ។​

​លោក​ ឈុ​ន​ ឃាង​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​មាន​ប្រសា​ន៏​ថាៈ​ដោយ​អនុវត្ត​ន៍​តាម​ការ​ចង្អុលបង្ហាញ​របស់​អគ្គនាយក​កាំកុងត្រូល​និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ស៊ា​ន​ ស៊ី​ណាត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឧ្យ​កំលាំង​មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​ទៅ​លើ​ទំនិញ​និង​គ្រឿងទេស​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នៅ​ក្នុង​ផ្សារ​ខាងលើ​ដែល​ជាប់​និង​ជាយ​ដែន​ក​ម្ព​ជា​។​

​លោក​បញ្ជា​ក់ថាៈ​ការ​ចុះ​ត្រួតពិនិត្យ​ជាក់​ស្ដែ​ទៅ​លើ​តូប​លក់​គ្រឿង​បរិភោគ​ចំនួន​១៥​តូប​ ក្នុង​នោះ​តួ​បលក់​ភេសជ្ជៈ​ចំរុះ​ចំនួន​១០​តូប​ និង​បន្លែ​ ត្រី​ សាច់​ចំនួន​៥​តូប​ ហើយ​កា​ចុះ​អង្កេត​ ជាក់ស្ដែង​យ៉ាង​យកចិត្តទុកដាក់​ ឈរ​លើ​ស្មា​តី​ទទួលខុសត្រូវ​ខ្ពស​ ចំពោះ​ភារកិច្ច​ដើម្បី​ការពារ​សុខុមាលភាព​ជូន​ពលរដ្ឋ​និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ សមត្ថកិច្ច​កាំ​កុង​ត្រួ​ល​រួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ​បាន​ខិត​ខំំ​ពន្យល់​ណែនាំ​និង​បណ្ដា​អាជីវករ​ទាំងអស់​អំពី​វិធី​សាស​ថែ​រទាំ​ ដាក់​តាំង​លក់​ ការ​រក្សា​ទុក​មុខទំនិញ​ឧ្យ​ស្រប​តាម​លក្ខ​ណ្ឌ​តម្រូវ​ផ្នែក​អនាម័យ​ របៀប​មើល​កា​បរិច្ឆេទ​ប្រើប្រាស់​ សម្រាប់​ជា​គុណ​ប្រ​យោ​ជ​ន៏​ដល់​សុខភាព​អ្នក​ប្រើប្រាស​ ។​

​បណ្ដា​អាជីវករ​ទាំងអស់​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​ និង​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ថែរក្សា​ ដោយ​ចេះ​ជ្រើសរើស​យក​មក​តាំង​លក​នូវ​ប្រភេទ​ទំនិញ​ល្អៗ​ បញ្ជៀ​ស​បានការ​ខាតបង់​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពី​ភាព​មិន​ច្បាស់លាស​ក្នុង​ការ​ទិញ​ទំនិញ​មិន​ប្រក្រតី​។​

​ដោយឡែក​យើង​បាន​រក​ឃើញ​ផលិតផល​និង​គ្រឿង​បរិភោគ​១​ចំនួន​ដែល​ដាក់​តាំង​លក់​គ្មាន​អនាម័យ​ គ្មាន​សុ​វត្តិភាព​ ហួស​រយៈពេល​ផុតកំណត់​ប្រើប្រាស់​ សំបក​វេច​ខ្ចប់​រុំ​ព័ទ្ធ​ដោយ​ធូលី​កខ្វក់​ មាន​ច្រេះ​ គ្មាន​ស្លាកស​ញ្ញ​ត្រឹមត្រូវ​ ឬ​គ្មាន​ស្លាក​សញ្ញា​ផ្ទុយ​ពី​ច្បាប់​ និង​បទបញ្ញតិ​របស់​ក្រសួង​ពាក់​ពន្ធ​ បណ្ដាល​ឲ្យ​ខូចគុណភាព​ទាំងស្រុង​ មិន​អាច​ឲ្យ​មនុស្សយ​កមក​បរិភោគ​បាន​ឡើយ​ ហើយ​សមត្ថកិច្ច​ ចម្រុះ​បាន​សម្រេច​រឹបអូស​ដើម្បី​ចាត់ចែង​តាម​និ​តិ​វិធី​ ។​

​ចំពោះ​ម្ចាស់​ផលិតផល​ម្ហួ​ប​អាហារ​ដែល​ត្រូវ​បាន​រឹបអូស​ និង​ម្ចាស់​ផលិតផល​ផ្សេង​ទៀត​ដែល​ដាក់​តាំង​លក់​ផ្ទុយ​ពី​ច្បាប់​ និង​បញ្ញា​តិ​របស់​ក្រសួង​ពាក់​ពន្ធ​ សមត្ថកិច្ច​កាំ​កុង​ត្រួ​ល​បាន​ ព្រមាន​បញ្ឈប់​ជា​បន្ទាន់​ ដោយ​ភ្ជាប់​ជាមួយ​កិច្ចសន្យា​ផ្ដិត​មេដៃ​ ហើយ​ថ្ងៃក្រោយ​ បើ​ករណី​ល្មើសច្បាប់​នៅ​តែ​បន្ត​ទៀត​ សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ វ​ណ្ណា​

dwe (2) dwe (3) dwe (4) dwe (1) dwe (5)


ចែករំលែក៖