ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ខាង​មុខ​កាស៊ីណូ​ហ្គ្រេ​ន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

ចែករំលែក៖

ខេត្ត​កណ្តាលៈ​ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ខាង​មុខ​កាស៊ីណូ​ហ្គ្រេ​ន​ ប្រចាំ​ច្រក​ទ្វា​ជ្រៃ​ធំ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​កញ្ចប់​ធំ​-​តូច​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២១​ និង​២០​នាទី​ ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​កាស៊ីណូ​ហ្គ្រេ​ន​ ប្រចាំ​ច្រក​ទ្វា​ជ្រៃ​ធំ​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ង​ន​ ភារ​ម្យ​ ហៅ​ហេវ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ ទី​២-​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​យូ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ ជា​កសិករ​ ។​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ។​

​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បន្ត​ថា​ ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​តូច​-៣​កញ្ចប់​ធំ​ ,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ និង​កាបូប​ចំនួន​មួយ​ផង​ដែរ​ ។​

​ លោក​អធិការ​បាន​បញ្ជាក់​ថា​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ា​វ​ ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្តាល​ ក្នុង​នាម​លោក​ជា​អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចេញ​ល្បាត​ទាំង​យប់​-​ទាំង​ថ្ងៃ​ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។​ ជាក់ស្តែង​នៅ​វេលា​យប់​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ កម្លាំង​នគរបាល​ស្រុក​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​សំពៅ​ពូន​ចេញ​ល្បាត​ បាន​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​កំពុង​ដើរ​នៅ​ខាង​មុខ​កាស៊ីណូ​ហ្គ្រេ​ន​ ក៏​ហៅ​ឲ្យ​ឈប់​សុំ​ធ្វើការ​ឆែកឆេរ​រហូត​រក​ឃើញ​មាន​វត្ថុ​តាង​ជាក់ស្តែង​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕ ​ស្អាង​ជ័យ​

 

sewe (1) sewe (2)


ចែករំលែក៖