ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌមានជ័យ​ លោក​ ពេជ្រ​ កែវ​មុនី​ និង​ភរិយា​កាន់បិណ្ឌ​វេន​ទី​៧​នៅ​វត្ត​សាមគ្គី​រង្សី​

ចែករំលែក៖

​ភ្នំពេញ​៖​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​លោក​ ពេជ្រ​ កែវ​មុនី​ និង​ភរិយា​ ព្រមទាំង​មន្ត្រីរាជការ​ចំណុះ​សាលា​ខណ្ឌ​លោកនាយក​នាយករង​សាលា​ខណ្ឌ​ប្រធាន​អនុប្រធាន​កា​រិ​យា​ជំនាញ​ចំណុះ​អធិកា​នគរបាល​ខណ្ឌ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ចៅសង្កាត់​ទាំង​៤​ ក្រុមប្រឹក្សា​សង្កាត់​ រួម​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ ប្រជាពលរដ្ឋ​ មក​ពី​ទី​ជិត​ឆ្ងាយ​បាន​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​៧​ នៅ​វត្ត​សាមគ្គី​រង្សី​កាលពី​រសៀល ​ថ្ងៃទី​៧​រោច​ ខែភទ្របទ​ ឆ្នាំមមែ​ សប្តស័ក​ ពុទ្ធសករាជ ​២៥៥៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​ ២០១៥​។​

​លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ​ និង​ភរិយា​ ព្រមទាំង​មន្ត្រីរាជការ​រួម​នឹង​មន្ត្រី​ក្រោម​ឧិ​វាទ​ទាំងអស់​ក៏​បាន​អញ្ជើញ​រាប់បាត្រ​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាតា​បី​តាជី​ដូន​ជិ​តា​និង​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​កាន់​បរលោក​ព្រមទាំង​មាន​សទ្ធា​ជ្រះថ្លា​បរិច្ចាគ​សម្ភារៈ​និង​គ្រឿង​ឧបភោគបរិភោគ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​ក្នុង​រដូវ​កាល​បុណ្យកាន់បិណ្ឌ​រួម​មាន​៖​ អង្ករ​២៥០​គីឡូក្រាម​ស្មើ​៥​បាវ​ ទឹក​ សុទ្ធ​ចំនួន​៥​កេស​ ទឹកត្រី​ចំនួន​៥​យួរ​ ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ​ មី​ចំនួន​១០​កេស​ និង​ថវិកា​ចំនួន​១​លាន​រៀល​ផង​ដែរ​ រួម​ទាំង​បច្ច័យ​ប្រជា​ពុទ្ធបរិស័ទ​៧០០០០​រៀល​និង​១០​ដុល្លារ​ សរុប​១៧០០០០០​រៀល​ និង​១០​ដុល្លារ​៕​ តា​ឡឹម​

dwe (3) dwe (1) dwe (2) dwe (4)


ចែករំលែក៖