ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ​និង​ពលរដ្ឋ​ប្រហែល​៤០​អង្គ​/​នាក់​ មាន​អាកា​រៈ​ក្អួតចង្អោរ​ ដោយ​សង្ស័យ​ពុល​កាហ្វេ​ទឹកដោះគោ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ យ៉ាង​ហោ​យ​ណាស់​ អ្នក​ភូមិ​ និង​ព្រះសង្ឃ​ប្រហែល​៤០​អង្គ​/​នាក់​ បាន​មាន​អាកា​រៈ​ក្អួតចង្អោរ​ និង​រាគ​រួស​ ដោយ​សង្ស័យ​ថា​ ពុល​កាហ្វេ​ទឹកដោះគោ​ បន្ទាប់​ពី​ពួក​គេ​ទទួលទាន​ក្នុង​ពិធី​កាន់បិណ្ឌ​នៅ​ក្នុង​វត្ដ​។​

​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​ព្រលប់​ថ្ងៃ​សៅរ៍​ទី​០៣​ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​វត្ដ​តា​អុង​ ឃុំ​ល្វែង​ឬ​ស្សី​ ស្រុក​ជីក្រែង​ ជាប់​ព្រំប្រទល់​ខេត្ដ​សៀម​រា​និង​កំពង់ធំ​។​

​តាម​ប្រភព​ព័ត​មានបាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ប្រហែល​៤០​នាក់​ ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​១៧​អង្គរ​ បាន​ក្អួតចង្អោរ​ និង​រាក​រួស​ បន្ទាប់​ពី​គាត់​ឆាន់​ និង​ទទួលទាន​កាហ្វេ​ទឹកដោះគោ​ នៅ​ក្នុង​ពិធី​កាន់បិណ្ឌ​នៅ​ក្នុង​វត្ដ​អា​អុង​ ក្នុង​ឃុំ​ល្វែង​ឬ​ស្សី​ ស្រុក​ជីក្រែង​ កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ ។​ទោះជា​យ៉ាងណា​ លោក​ថា​ កាហ្វេ​ទឹកដោះគោ​ដែល​ពួក​គេ​ទទួលទាន​ និង​ឆាន់​នោះ​ មិនដឹង​ថា​ ទិញ​ពី​ទីកន្លែង​ណោះ​ទេ​ ប៉ុន្ដែ​កាហ្វេ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ និង​មាន​ទឹកដោះគោ​ម៉ាក​ធីប​ផត​។​លោក​បន្ដ​ថា​ ជន​រង​គ្រោះ​មួយ​ចំនួន​តូច​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ នឹង​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម​ និង​មណ្ឌល​សុខភាព​ល្វែង​ឬ​ស្សី​។​

​ទាក់ទង​ករណី​នេះ​ លោក​ ក្រុស​ សា​រ៉ាត់​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដសៀមរាប​ បាន​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ដែល​មាន​អាការ​បែប​នោះ​មិនមែន​ពុល​កាហ្វេ​ទេ​ គឺ​គ្រាន់តែ​វិលមុខ​ ដោយសារ​ហូប​កាហ្វេ​ឆុង​ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ ពោល​ដាក់​កាហ្វេ​លើស​ចំនួន​ ហើយ​ការ​ហ្វេ​ក៍​គ្មាន​ជាតិ​ទឹកដោះគោ​ដែរ​ ខណៈ​ដែល​ព្រះសង្ឃ​តូច​ និង​យាយជី​តាជី​ គ្មាន​ជាតិ​អាហារ​នៅ​ក្នុង​ខ្លួន​។​ លោក​បាន​បន្ថែម​ថា​ ពលរដ្ឋ​ប្រហែល​ទាំងនោះ​ចំនួន​៣៩​នាក់​ ក្នុង​នោះ​ព្រះសង្ឃ​តូច​២២​អង្គ​។​លោក​បាន​បន្ដ​ទៀត​ថា​ ជន​រង​ គ្រោះ​បាន​ត្រឡប់​ទៅ​វិញ​ខ្លះៗ​ហើយ​ និង​មិន​មាន​គ្រោះថ្នាក់​នោះ​ដែរ​។​

​សូម​បញ្ជាក់​ថា​ ពលរដ្ឋ​និង​សិស្សានុសិស្ស​ប្រមាណ​១០០០​នាក់​ នៅ​ក្នុងស្រុក​ជីក្រែង​ ខេត្ដសៀមរាប​នេះ​ដែរ​ ក៍​មាន​អាកា​រៈ​ក្អួតចង្អោរ​ និង​រាក​រួស​ បន្ទាប់​ពី​ពួក​គេ​ទទួលទាន​នំ​បុ័ង​ដាក់​សាច់​ នៅ​ក្នុង​កម្មវិធី​មួយ​ នៅ​ក្នុ​សាលារៀន​ ក្នុង​ឃុំ​ពង្រ​លើ​ ដែល​ផ្ដល់​ថវិកា​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​ កាលពី​ខែ​មិ​នា​ ឆ្នាំ​២០១៥​នេះ​ ៕ ជានិរន្ទរ៍

dee (3) dee (2) dee (1)


ចែករំលែក៖