ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហកា​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឃាត់​ជន​សង្ស័យ​៨​នាក់ ​ដកហូត​ថ្នាំ​ញៀន​៤​កញ្ចប់​តូច ​និង​ដាវ​៣​ដើម​

ចែករំលែក៖

​ភ្នំពេញ៖​ ជនសង្ស័យ​ចំនួន​៨​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀនឃាត់ខ្លួន​ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​កញ្ចប់​តូច​ ម៉ូតូ​២​គ្រឿង​ ដាវ​សាំ​ម៉ូ​រៃ​៣​ដើម​ កាំ​បិទ​១ ​រួម​ទាំង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។​

​ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ ចំនុច​ក្រុម​4​ ភូមិ​ព្រៃ​ព្រីង​ត្បូង​2​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​

​កម្លាំង​កងរាជអាវុធហត្ថ​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទី​១​ឈ្មោះ​សំ​ ភឿ​ក​ ប្រុស​អាយុ​40​ឆ្នាំ​ ទី​២​ឈ្មោះ​ សាន់​ ឌិ​ត​ ប្រុស​ អាយុ​31​ឆ្នាំ​ ទី​៣​ឈ្មោះ​ សឿ​ន​ តុលា​ ប្រុស​ អាយុ​24​ឆ្នាំ​ ទី​៤​ឈ្មោះ​ ភឹ​ម​សុភា​រិ​ន​ ប្រុស​ អាយុ​33​ឆ្នាំ​ ទី​៥​ឈ្មោះ​ ច្រេស​ ចិន្តា​ ប្រុស​ អាយុ​ 20​ឆ្នាំ​ ទី​៦​ឈ្មោះ​ អោ​ក​ បូ​រី​ ប្រុស​ អាយុ​20​ឆ្នាំ​ ទី​៧​ឈ្មោះ​ ទឹង​ ស​ម្ភ​ស្ស​ ស្រី​ អាយុ​ 20​ឆ្នាំ​ ទី​៨​ឈ្មោះ​ ឡែ​ន​ ប៊ុ​ន​ ភក្ត្រ​ ប្រុស​ អាយុ​20​ឆ្នាំ​។​ដកហូត​ម៉ូតូ​ម៉ាក​MSX​ ពាក់​ស្លាក​លេខ​1DH2705​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​NEX​ ពាក់​ ស្លាក​លេខ​នគ​បាល​1-1819​ រួម​ទាំង​ដាវ​សាំ​ម៉ូ​រៃ​៣​ដើម​ កាំ​បិទ​មួយ​ ស្លាក​លេខ​ម៉ូតូ​កំពង់ស្ពឺ​1E0795​ ដែក​សំរាប់​ចា​ក់ំបែក​គ្រាប់​សោ​ម៉ូតូ​១​ ទូរស័ព្ទ​៥​ ថ្នាំ​ញៀន​ក្រាម​ថ្លា​ ៤​កញ្ចប់​តូច​ រួម​ទាំង​សំភា​រះ​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។​

​កម្លាំង​កងរាជអាវុធហត្ថ​បាន​បន្ត​ថា​ ដោយ​មានកា​រសើប​អង្កេត​ជា​យូ​រមក​ហើយ​ ទើប​កម្លាំង​បាន​បើក​ប្រតិបត្តិការ​ចុះ​ធ្វើការ​ឆែកឆេ​ និង​រក​ឃើញ​ថ្នាំ​ញៀន​រួម​ទាំង​ឧបករណ៍​ខាងលើ​ទើប​ល​ម្លាំ​ង​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​នាំ​ខ្លួន​ទៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕ ​សុខា​ សែន​ជ័យ​

ff de


ចែករំលែក៖