ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ម្នាក់​ដាច់​ចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​ ព្រោះ​តូចចិត្ត​ខ្លួន​ក្រ​

ចែករំលែក៖

​ខេត្តកំពង់ចាម​:​ ស្ត្រី​មេម៉ាយ​អភ័ព្វ​ម្នាក់​បានសម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​បានសម្រេច​ ដោយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​អះអាង​ថា ​មូល​ហេតុតែ​មួយ​គត់​គឺ​ដោយសារ​ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ក្រក្រី​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ឃើញ​ស្ត្រី​ខាងលើ​​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៨និង២០​នាទី​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​អូ​តា​សែង​ ឃុំ​តា​ប្រុ​ក​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ មុ​ល​ សុខ​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ សម្មត្ថកិច្ច​បាន​បញ្ជាក់​ពី​មូលហេតុ​ថា​ការ​សំរេចចិត្ត​បញ្ចប់ជីវិត​របស់​ស្ត្រី​រង​គ្រោះ​គឺ​មក​ពី​ពិបាកចិត្ត​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​(​ក្រ​)​។​

សាកសព​ស្ត្រី​រង​គ្រោះ ​ក្រោយ​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​មិនឃើញ​មាន​ពាក់​ព័ន្ធនឹង​ករណី​ផ្សេង​មក ​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើរ​បុ​ណុ​ប​តាម​ប្រពៃណី​៕ ​វ​ណ្ណះ​

 

photo


ចែករំលែក៖