ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​រតនគីរី​ ហ៊ាន​ក្លែង​ឯកសារ​ព្រោះតែ​លុយ​

ចែករំលែក៖

​ខេត្ត​រតនគីរី​ ៖​ មន្ត្រី​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិ​ល្បះ​ខេត្ត​រតនគីរី​បាន​សំដែង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ចំពោះ​ប្រធាន​មន្ទីរ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​ថ្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រួម​និង​ការ​ដឹកនាំ​តាម​បែប​ផ្តាច់​ការ​។​

​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ក្នុង​រយៈពេល​២-៣​ខែ​ថ្មីៗ​នេះ​លោក​ប្រធាន​មន្ទីរ​ ឆាយ​ សា​វុ​ធ​ បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​ឯកសារ​សាធារណៈ​ក្នុង​ការ​ប្តូរ​ប្រវត្តិរូប​របស់​អតីតមន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​ឈ្នោះ​ ថុ​ល​ យុ​ពង្ស​ ដែល​មាន​អាយុ​៥០​ឆ្នាំ​ គឺ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ០១​ មក​រា​ ១៩៦៥​ ឲ្យ​មក​នៅ​ត្រឹម​អាយុ​២៧​ឆ្នាំ​ ដោយ​ប្ដូរ​ថ្ងៃខែ​ឆ្នាំ​កំណើត​ មក​ថ្ងៃ​ទី​ ០១​ វិច្ឆិកា​ ឆ្នាំ​១៩៨៧​ ដើម្បី​បើកឱកាស​ឲ្យ​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ ប្រលង​ចូល​ក្រប​ខណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បះ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០១៥​ ។​ ក្រោយ​ការ​ប្រលង​លទ្ធផល​លោក​ ថុ​ល​ យុ​ពង្ស​ បាន​ប្រលង​ជាប់​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ប្រធាន​មន្ទីរ​ ។​

​ប្រភព​បាន​បន្ត​ថា​ សំរាប់​លោក​ ថុ​ល​ យុ​ពង្ស​ គឺ​គាត់​បាន​ចូល​បំរើ​ការងារ​ជា​មន្ត្រី​រាជ​ជាប់កិច្ចសន្យា​របស់​មន្ទីរ​អស់​រយៈពេល​ជិត​ ១០​ឆ្នាំ​ តាំងពី​គាត់​នៅ​អាយុ​ជាង​ ៤០​ឆ្នាំ​ រហូត​មក​ដល់​អាយុ​ ៥០​ឆ្នាំ​ ប៉ុន្តែ​គាត់​មិនសូវ​ឃើញ​ចូល​កន្លែងធ្វើការ​ទេ​ និយាយ​ឲ្យ​ចំ​គឺ​ប្រធាន​មន្ទីរ​មុន​ និង​ក្រោយ​បាន​ដាក់​ឈ្មោះ​គាត់​សំរាប់​យក​ប្រាក់ខែ​ចែក​គ្នា​ចាយ​ ។​ នៅ​ពេល​ដែល​ក្រសួង​វប្បធម៌​ប្រកាស​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​មាន​អាយុ​ក្រោម​អាយុ​ ៣០​ឆ្នាំ​ ប្រលង​ចូល​ក្រប​ខណ្ឌ​ស្រាប់តែ​គេ​ឃើញ​លោក​ប្រធាន​មន្ទីរ​ ឆាយ​ សា​វុ​ធ​ បាន​ជួយ​ធ្វើ​ឯកសារ​ប​ព្ជា​ក់​ឲ្យ​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ ដែល​មាន​អាយុ​ ៥០​ឆ្នាំ​ ទៅ​ហើយ​ កែរ​មក​នៅ​អាយុ​ ២៧​ឆ្នាំ​ ទៅ​វិញ​ ។​ បើ​ចង់​ដឹង​ការ​ពិត​ជុំវិញ​បញ្ហា​កែ​អាយុ​នេះ​សុំ​មើលទៅ​លើ​ឈ្មោះ​ មន្ត្រី​ជាប់កិច្ចសន្យា​របស់​មន្ទីរ​វប្បធម៌​ខេត្ត​រតនគីរី​ឆ្នាំ​មុនៗ​ប្រាកដជា​ឃើញ​ថា​ឈ្មោះ​ ថុ​ល​ យុ​ពង្ស​ គឺ​ពិតជា​មាន​អាយុ​ ៥០​ឆ្នាំ​ ដែល​មាន​ថ្ងែ​ខែ​ឆ្នាំ​កំណើត​ ០១​ មក​រា​ ឆ្នាំ​ ១៩៦៥​ ។​

​សកម្មភាព​ការ​ឃុបឃិត​ថ្លែង​បន្លំ​ឯកសារ​ខាងលើ​ដែល​ធ្វើ​ឡើង​ដោយ​លោក​ប្រធាន​មន្ទីរ​ ឆាយ​ សា​វុ​ធ​ និង​លោក​ ថុ​ល​ យុ​ពង្ស​ គឺជា​ការ​ថ្លែង​បន្លំ​ឯកសារ​សាធារណៈ​ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ដែល​អ្នក​ប្រព្រឹត្ត​អាច​និង​ជាប់គុក​ច្រើន​ឆ្នាំ​ទៀត​ផង​ ។​ ក្រៅពី​បញ្ហា​នេះ​លោក​ប្រធាន​មន្ទីរ​ ឆាយ​ សា​វុ​ធ​ ចាប់តាំងពី​លោក​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​ជំនួយ​លោក​ អ៊ុ​ន​ ស្រេង​ តាំងពី​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ មក​ដល់​បច្ចុប្បន្ន​គឺ​រូប​គាត់​បាន​ប្រព្រឹត្ត​អំពើ​រពុក​រលួយ​កិបកេង​ថវិកាជាតិ​យ៉ាងច្រើន​ដោយ​សហការ​ជាមួយ​ក្មួយ​ស្រី​ដែល​កាន់​ការងារ​ជា​គណនេយ្យ​ឈ្មោះ​ មាន​ ចរិយា​ ។​ ដោយ​រាល់​ការ​ចាយវាយ​ថវិការ​ទាំងអស់​ប្រធាន​មន្ទីរ​មួយ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​តែ​ពូ​ និង​ក្មួយ​ដោយ​មន្ត្រី​ផ្សេងៗ​ទៀត​គេ​មិន​ឲ្យ​ដឹង​លឺ​ទេ​ ។​

​ចំពោះ​ការ​ដឹកនាំ​មន្ទីរ​ការងារ​ស្ទើរ​ទាំងអស់​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចាត់តាំង​ និង​ការ​ទទួល​ភារកិច្ច​ច្បាស់លាស់​ ទោះបី​មន្ទីរ​ មួយ​នេះ​មាន​អនុប្រធាន​មន្ទីរ​ដល់​ពីរ​រូប​ និង​ប្រធាន​ការិយាល័យ​ជា​ច្រើន​គឺ​ការងារ​ទាំងអស់​ត្រូវ​លោក​ប្រធាន​ និង​ក្មួយ​ក្តោប​យក​ដោយ​មិនសូវ​បែងចែក​ឲ្យ​មន្ត្រី​ដទៃ​ទេ​ ខ្លាច​បាត់​ផលប្រយោជន៍​ ។​

​សូម​រំលឹក​ថា​លោក​ប្រធាន​មន្ទីរ​ ឆាយ​ សា​វុ​ធ​ មុន​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​គឺជា​អតីត​ប្រធាន​ការិយាល័យ​រដ្ឋបាល​ និង​ជា​គណនេយ្យ​ ហើយ​ក៏​ជា​មនុស្ស​ជំនិត​របស់​អតីត​ប្រធាន​មន្ទីរ​ អ៊ុ​ន​ ស្រេង​ នៅ​ពេល​លោក​ អ៊ុ​ន​ ស្រេង​ ជិត​ចូល​និវត្តន៍​លោក​ ឆាយ​ សា​វុ​ធ​ ក៏​បាន​រត់ការ​ឡើង​ធ្វើ​ជា​អនុប្រធាន​មន្ទីរ​បាន​រយះ​ខ្លី​ ហើយ​ក៏​បាន​រត់ការ​ឡើងជា​ប្រធាន​មន្ទីរ​ដោយ​មាន​មន្ត្រី​ជា​ច្រើន​បាន​ប្រឆាំង​ ដោយសារ​តែ​មន្ត្រី​ភាគច្រើន​មើលឃើញ​ថា​លោក​ ឆាយ​ សា​វុ​ធ​ គឺជា​មន្ត្រី​ដែល​សំបូរ​ទៅ​ដោយ​រឿង​អំពើ​ពុក​រលួយ​កិបកេង​ថវិកា​ និង​ផល​ប្រ​យោ​ជ​ន៏​មន្ត្រី​រួមការ​ងារ​យក​មក​ធ្វើ​មានបាន​តែ​ម្នាក់ឯង​ ប៉ុន្តែ​ដោយសារ​អំណាច​ទឹកប្រាក់​ទោះបី​មានការ​ប្រឆាំង​ជំទាស់​ពី​មន្ត្រី​ជា​ច្រើន​ក៏​នៅ​តែ​លោក​ ឆាយ​ សា​វុ​ធ​ បាន​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​តាម​ការ​គ្រោងទុក​។​

​ចាប់តាំងពី​រូប​គាត់​ឡើង​ធ្វើ​ជា​ប្រធាន​មន្ទីរ​ លោក​ ឆាយ​ សា​វុ​ធ​ បា​នប​ព្ចោ​ញ​ចរិត​ក្រ​អើត​ក្រ​ទម​ ផ្តាច់​ការ​ និង​ត្រូវ​រូ​វ​តែ​ជាមួយ​ក្មួយ​ស្រី​ដែល​កាន់​ការងារ​គណនេយ្យ​តែ​ប៉ុណ្ណោះ​ ។​

​មន្ត្រី​ជា​ច្រើន​នៅ​ក្នុង​មន្ទីរ​បាន​អំពាវនាវ​ សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​ស្នើ​សុំ​ឲ្យ​ជួយ​បើក​ការ​ស្រាវជ្រាវ​លើ​ករណី​មួយ​នេះ​ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ និង​តម្លាភាព​ជូន​ដល់​មន្ត្រី​ដែល​រង​គ្រោះ​ ។​

​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ នគរវត្ត​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ឆាយ​ សា​វុ​ធ​បាន​ទេ​ ៕​ ហេង​ សូ​រិ​យា​

drr (2) drr drr (1)


ចែករំលែក៖