ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​៤​នាក់​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​ Mujigae​ បក់​បោក​នៅ​ភាគ​ខាងត្បូង​ចិន​

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​៤​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ការ​វាយប្រហារ​ពី​ខ្យល់ព្យុះ​ Mujigae​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ ខ្យល់ព្យុះ​នេះ​មាន​ល្បឿន​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។​

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ការពារ​ដែនសមុទ្រ​ចិន​បាន​បញ្ជាក់​ថា​ អ្នកនេសាទ​ម្នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​ដែល​អ្នកនេសាទ​១៦​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​ ក្រោយ​ពី​ហេតុការណ៍​ខ្យល់ព្យុះ​ Mujigae​ បក់​បោក​ទៅ​លើ​ទីក្រុង​ឈូង​សមុទ្រ​ Zhanjiang​ ខេត្ត​ Guangdong​ ប្រទេស​ចិន​កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែតុលា​ ។​ ប្រភព​បាន​បញ្ជាក់​ថា​ អ្នកនេសាទ​១១៧​នាក់​ត្រូវ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។​

​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ដែរ​ថា​ មនុស្ស​៣​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ ខណៈ​ដែល​ខ្យល់ព្យុះ​នេះ​វាយប្រហារ​ទៅ​លើ​តំបន់​ Foshan​ ជិត​រដ្ឋធានី​ Guangdong​ ។​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​បាន​ផ្សព្វ​ផ្យា​យ​ឲ្យ​ឃើញ​ពី​អគារ​ ដើមឈើ​ និង​រថយន្ត​ជាដើម​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​តែ​ខ្យល់​ព្យូ​នេះ​ ។​

​ក្រុម​ឧតុនិយម​ចិន​បាន​ប្រកាស​ថា​ ខ្យល់ព្យុះ​នេះ​ កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ បាន​និង​កំពុង​ធ្វើ​ដំណើរ​យឺតៗ​ ២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឆ្ពោះ​កាន់​ភាគ​ពាយព្យ​តំបន់​ Guangxi​ Zhuang​ ។​ កម្មករ​បម្រើ​ការងារ​ប្រមាណ​២៤.០០០​នាក់​នៅ​ តំបន់​ Guangdong​ ត្រូវ​បញ្ឈប់​ការងារ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ការ​ដាច់​ចរន្តអគ្គិសនី​បណ្តាល​មក​ពី​ខ្យល់ព្យុះ​នេះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្នុង​តំបន់​ផ្សព្វផ្សាយ​ថា​ នៅ​ក្នុង​ដែន​កោះ​ Fangji​ អ្នក​ទេសចរណ៍​ប្រមាណ​៥០០​នាក់​បាន​ជាប់​គាំង​នៅ​ទីនោះ​។​ អាជ្ញាធរ​បាន​ជម្លៀស​អ្នក​ទេសចរណ៍​ទាំងនេះ​បាន​ទាន់​ពេលវេលា​ផង​ដែរ​ ៕

 

typhoon-mujigae typhoon

(151004) -- HAIKOU, Oct. 4, 2015 (Xinhua) -- People walk on waterlogged road in Haikou, south China's Hainan Province, Oct. 4, 2015. Typhoon Mujigae, the 22nd typhoon this year, has brought heavy rain in Haikou Sunday. (Xinhua/Guo Cheng) (dhf)

bce2b581-3cc6-47b7-9e14-3c805159f425


ចែករំលែក៖