ព័ត៌មានទាន់ហេតុការណ៍៖

នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​ច្រានចោល​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ជនបរទេស​

ចែករំលែក៖

​នាយក​រដ្ឋមន្ត្រី​ប្រទេស​បង់​ក្លា​ដែ​ស​ លោក​ Sheikh​ Hasina​ កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ បាន​ថ្លែង​ច្រានចោល​ព័ត៌មាន​ដែល​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ បាន​ប្រកាស​ទទួលស្គាល់​ការ​បាញ់​សម្លាប់​ជនបរទេស​២​នាក់​ស្ថិត​នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​ នោះ​។​ លោកស្រី​បាន​អះអាង​ថា​ ប៉ូលិស​នៅ​មិន​ទាន់​មាន​ភស្តុ​តាង​បង្ហាញ​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ពីក្រោយ​ការ​បាញ់ប្រហារ​នោះ​ឡើយ​ ។​

​ការ​ថ្លែង​បែប​នេះ​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​សបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ Hoshi​ Kunio​ អាយុ​៦៦​ឆ្នាំ​ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ស្ថិត​នៅ​ភាគ​ខាងជើង​បង់​ក្លា​ដែ​ស​ ហើយ​ជា​ជនបរទេស​ទី​២​ដែល​ត្រូវ​បាញ់​សម្លាប់​ក្នុង​រយៈពេល​មិន​ដល់​មួ​យស​ប្តា​ហ៍​ផង​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ។​ បុរស​ឈ្មោះ​ Cesare​ Tavella​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​អ៊ី​តា​លី​ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​លប​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ផង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន​ ហើយ​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​អះអាង​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​នោះ​ ។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ លោកស្រី​ Hasina​ បាន​បញ្ជាក់​ថា​ «​យើង​មិន​ទាន់​រក​ភស្តុ​តាង​បញ្ជាក់​ថា​ ករណី​នេះ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​នោះ​ឡើយ​ ។​ យើង​គ្មាន​ភស្តុ​តាង​ ។​ បើ​មាន​នរណា​ម្នាក់​គេ​ប្រកាស​ទទួលស្គាល់​ថា​ ជា​ទ​ង្វើ​របស់​គេ​នោះ​ តើ​យើង​គួរ​ទទួល​ដែរ​ឬ​យ៉ាងណា​?»​ ។​

​លោកស្រី​បាន​បន្ត​ថា​ ក្រុម​ដែល​ឈ្មោះ​ថា​ រដ្ឋ​អិ​ស្លា​ម​ (IS)​ នោះ​ គ្មាន​វត្តមាន​ប្រតិបត្តិការ​នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​ នោះ​ទេ​ ។​ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើង​សកម្ម​ខ្លាំង​ណាស់​ មិន​អនុ​ញ្ញ​ត​ឲ្យ​មាន​សកម្មភាព​បែប​នេះ​កើត​ឡើងជា​ដាច់ខាត​ ។​

​បុគ្គលិក​បម្រើ​ការ​ផ្នែក​ជំនួយ​មនុស្សធម៌​សញ្ជាតិ​អ៊ី​តា​លី​ម្នាក់​ឈ្មោះ​ Tavella​ ត្រូវ​រង​ការ​បាញ់ប្រហារ​៣​គ្រាប់​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ជិះ​ម៉ូតូ​ធ្វើ​ជា​យានជំនិះ​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ករណី​នេះ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​មិន​បាន​ចាត់​ទុក​ថា​ជា​ទ​ង្វើ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ទេ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ បុរស​ជនជាតិ​ជប៉ុន​ ឈ្មោះ​ Kunio​ ត្រូវ​ខ្មាន់កាំភ្លើង​មាន​គ្នា​៣​នាក់​លប​បាញ់ប្រហារ​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ឆៃ​កែវ​ ស្ថិត​នៅ​ក្នុង​តំបន់​ Kaunia​ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង់​ក្លា​ដែ​ស​ លោក​ Asaduzzaman​ Khan​ Kamal​ បាន​ថ្លែង​ច្រានចោល​ដែល​ថា​ មាន​វត្តមាន​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ ដោយ​លោក​អះអាង​ថា​ ករណី​ឃាតកម្ម​នេះ​ជា​សកម្មភាព​មួយ​ធ្វើ​ឡើង​ដើម្បី​បង្ក​អ​ស្ថិរភាព​នៅ​ក្នុង​សង្គម​ ។​

​លោក​ Saifur​ Rahman​ ស្នងការ​ប៉ូលិស​បាន​បញ្ជាក់​ប្រាប់​ប្រភព​ AFP​ ថា​ ប៉ូលិស​បាន​ស៊ើបអង្កេត​យ៉ាង​ច្បាស់លាស់​ទៅ​លើ​ខ្មាន់កាំភ្លើង​ដែល​បាន​សម្លាប់​បុរស​ជនជាតិ​ជប៉ុន​ Kunio​ នោះ​ ហើយ​រក​មិនឃើញ​ថា​ មាន​ជាប់​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ទេ​ ៕

pm-hasina-1-1 Part-DEL-Del6449134-1-1-0


ចែករំលែក៖