ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ត្រូវ​បាន​គេ​អា​.​ក​ សម្លាប់​ សង្ស័យ​រឿង​គំនុំ​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ បុរស​វ័យ​កណ្តាល​ម្នាក់​ត្រូវ​បាន​ឃាតកអា​រក​សម្លាប់​ យ៉ាង​អ​ណោ​ច​អធម្ម​ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ តែ​សង្ស័យ​រឿង​គំនុំ​។​ ​

​ហេតុការណ៍​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី៥​ ខែតុលា ​ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​ដី​ឡូ​តារាង​បាល់ទះ​មួយ​កន្លែង​ ក្នុងភូមិ​ព្រៃ​គុយ​ សង្កាត់​អំបិល​ ក្រុង​សៀមរាប​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​ ឃាតកម្ម​ អាច​កើត​ឡើងជា​រឿង​គំនុំ​ ព្រោះ​ឃាតកមិន​យក​ទ្រព្យសម្បត្តិ​ទេ​ ហើយ​ឃាតក​ ជា​មាន​គ្នា​មិន​ក្រោម​ពី​៣​ទៅ​៤​នាក់​ទេ​ ទើប​ធ្វើ​សកម្មភាព​នេះ​បាន​ ។ ​សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​ថា​ បុរស​ជន​រង​គ្រោះ​នេះ​មានឈ្មោះ​អ្វី​នោះ​ទេ​ ហើយក៍​គ្មាន​ពលរដ្ឋ​ស្គាល់​ដែរ​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្បែ​សាកសព​ មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ពណ៌​ខ្មៅ​បិត​តែម​ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​សៀមរាប​ ១B.០៤២៩​និង​កាបូប​លុយ​១,​ទូរស័ព្ទ​ដៃ​១,​ពួក​ការពារ​សុ​វត្ថ​ភាព​ពណ៌​ស​១​ និង​ស្បែកជើង​មួយគូរ​ទុក​នៅ​កន្លែង​កើតហេតុ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ចម្រុះ​បាន​ដុតដៃដុតជើង​សហការ​គ្នា​ ស្វែងរក​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាន​តែ​បាន​ ដើម្បី​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់​។​ជាមួយ​គ្នា​នោះ​ដែរ​ សមត្ថកិច្ច​បាន​អំពាវ​នា​រក​ក្រុម​គ្រួសារ​ឱ្យមក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​ ​ជា​និរន្ដរ៍​

 

srdes (3) srdes srdes (1) srdes (2)


ចែករំលែក៖