ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​សព​នារី​ម្នាក់​នៅ​លើ​ភ្នំ​គិរី​រម្យ​អាច​ជា​ករណី​មនុស្ស​ស្គាល់គ្នា​នាំ​ទៅ​សម្លាប់​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ គេ​បាន​ប្រទះ​ឃើញ​សព​នារី​ម្នាក់​ស្លាប់​រហូត​មាន​សភាព​ហើម​ស្អុយ ​និង​មាន​ដង្កូវ​ចោះ​ផង​នោះ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ហើយ​សន្និដ្ឋាន​ថា​ ស្ត្រី​រង​គ្រោះ​ស្លាប់​អាច​ជា​មនុស្ស​ស្គាល់គ្នា​នាំ​ទៅ​សម្លាប់​ដោយសារ​ហេតុផល​អ្វីមួយ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​ខែតុលា ​ឆ្នាំ​២០១៥​ថា ​បន្តា​ប់​ពី​មាន​សេចក្តី​រាយ​ការ​ណ៏​ពី​មន្ត្រី​បរិស្ថាន​ម្នាក់​ដែល​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ក៏​ប្រទះ​ឃើញ​សព​មាន​សភាព​ហើម​ស្អុយ​ទើប​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ត​ដល់​កន្លែង​កើតហេតុ​ ។​ប្រភព​ប​បន្ត​ថា​នៅ​លើ​ខ្លួន​សព​សមត្ថកិច្ច​រក​ឃើញ​មាន​ក្រវិល​មួយ​និង​មាន​ស្នាម​កាប់​ដោយ​ពូថៅ​ជា​ច្រើន​កន្លែង​លើ​ក្បាល​និង​ស្មា​ឆ្វេង​មួយ​កន្លែង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​សម្លាប់​នារី​រង​គ្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ឬ​ជា​សង្សារ​ ទំនងជា​នារី​រង​គ្រោះ​មាន​ជម្លោះ​ឬ​ក៏​បញ្ហា​អ្វី​ជាមួយ​អ្នក​បង្ក​ទើប​ឈាន​ដល់​ការ​សម្លាប់​បែប​នេះ​។​

​មិន​មាន​តំរុយ​ណាមួយ​ដេ​លអាច​ឲ​សមត្ថកិច្ច​ស្គាល់​អត្ត​សញ្ញា​ន​នារី​រង​គ្រោះ​នោះ​ទេ​ព្រោះ​មិន​មាន​លិខិត​អ្វី​ជាប់​នឹង​ខ្លួន​សាកសព​នារី​រង​គ្រោះ​ឡើយ​។​

​ក្រោយ​ត្រួតពិនិត្យ​រួច​ដោយ​មិន​អាច​ស្វែងរក​សាច់ញាតិ​នារី​រង​គ្រោះ​ឃើញ​សមត្ថកិច្ច​សម្រេច​បញ្ចុះសព​នៅ​កន្លែង​ដែល​ប្រទះ​ឃើញ​ហើយ​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​ជា​ក្រោយ​ទៀត​ទៀត​ ។​

​គួរ​បញ្ជាក់​ថា​ សព​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ជិត​ផ្លូវ​ចូល​ទៅ​ទឹកធ្លាក់​ទី​១​ តាម​ផ្លូវ​ប៉េសេ​១​ លើ​ភ្នំ​គិរី​រម្យ​ ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

​សភាព​សព​ទំនងជា​ស្លាប់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ទើប​ហើម​ស្អុយ​និង​មាន​ដង្កូវ​ចោះ​ទៅ​ហើយ​ ។​ សព​ស្លៀកខោ​ជើង​ខ្លី​ក្រឡា​ការ៉ូ​ត្រឹម​ជង្គង់​អាវ​២​ជាន់​រាងស្តើង ​។​

​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច​ក៏​បាន​អំពាវនាវ​ផង​ដែរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​បាត់​សមាជិក​ដូច​មាន​ភិនភាគ​នេះ​សូម​ទាក់ទង​សមត្ថកិច្ច​នគរបាល​ខេត្ត​ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​សេនា​ស័ក្តិ​

ses (1) ses ses (2)


ចែករំលែក៖