ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​យក​ពូថៅ​កាប់​ប្រពន្ធ​ឲ្យរង​របួសធ្ងន់​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ៖ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​ពី​រូបគេ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​យក​ពូថៅ​ទៅ​កាប់​ក្បាល​ប្រពន្ធ​របស់​ខ្លួន​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​ ៩និង១០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ហួច​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

​តាម​ប្រភព​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ថា​ នៅ​ពេលវេលា​ និង​ចំណុច​ខាងលើ​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ចាប​ សុខា​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​(​ជា​ប្តី​)​ បាន​យក​ពូថៅ​ទៅ​កាប់​ប្រពន្ធ​ខ្លួនឯង​ ឈ្មោះ​ វង​ ស៊ា​ប​ អាយុ​៥៣​ឆ្នាំ​ ត្រូវ​មួយ​ពូថៅ​ចំ​ក្បាល​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឲ​បែក​រង​របួស​ជា​ទំងន់​និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​។​

​មន្ត្រី​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មូលហេតុ​នៃ​អំពើរ​ហិង្សាក្នុង​គ្រួសារ​នេះ​គឺ​ដោយសារ​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ ហើយ​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​រួច​មក​ ៕​ វ​ណ្ណះ​

image image_1 image_2


ចែករំលែក៖