ព័ត៌មានទាន់ហេតុការណ៍៖

បាតុករ​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អង់គ្លេស​

ចែករំលែក៖

បាតុករ​រាប់​ពាន់​នាក់​ កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេ​វី​ដ​ កាម​រ៉ុ​ន​ ខណៈ​ដែល​លោក​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នោះ​ ។​ ក្រុម​បាតុករ​បាន​លើក​បដា​សរសេរ​ថា​ សូម​បញ្ចប់​ពិធី​នេះ​ភ្លាម​ ឬថា​ កាត់​បន្ថយ​សង្គ្រាម​ ដែល​គ្មាន​សុខុមាលភាព​ជាដើម​ ។​

​ប៉ូលិស​ និង​សភា​សហភាព​ពាណិជ្ជកម្ម​(TUC)​បាន​បញ្ជាក់​ថា​ បាតុករ​ប្រមាណ​៦០.០០០​នាក់​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ភាគ​ពាយព្យ​ទីក្រុង​ Manchester​ ។​ បាតុករ​៤​នាក់​ត្រូវ​ចាប់ខ្លួន​ ។​

​ក្រុម​ TUC​ បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ដោយ​លើក​ជា​បដា​សរសេរ​ថា​ សូម​និយាយ​ថា​ ទេ​ ចំពោះ​ការ​រិ​ត​ត្បិត​ ប៉ុន្តែ​ចូរ​និយាយ​ថា​ បាទ​ ចំពោះ​សិទ្ធិ​កម្មករ​វិញ​ ។​ ក្រុម​អ្នកដឹកនាំ​ធ្វើ​បាតុកម្ម​អះអាង​ថា​ រដ្ឋាភិបាល​បាន​រិ​ត​ត្បិត​ចំពោះ​សិទ្ធិ​ការងារ​របស់​ក្រុម​កម្មករ​ ក៏​ដូច​ជា​ការ​រឹតត្បិត​ពួក​គេ​ក្នុង​កម្មវិធី​សិទ្ធិ​មនុស្ស​ផង​ដែរ​ ។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​ចាប់ផ្តើម​កាត់​បន្ថយ​ចំណាយ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ ទៅ​នឹង​ប្រាក់​កម្រៃ​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ការ​ទូទាត​សងបំណុល​ជាដើម​ ។​ គម្រោងការ​នេះ​ត្រូវធ្វើ​ឡើង​ដោយ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា​ ដើម្បី​កុំ​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​តវ៉ា​ ។​ គណបក្សកាន់អំណាច​បាន​សង្ឃឹមថា​ មានការ​គាំទ្រ​គម្រោង​ថ្មី​នេះ​យ៉ាងតិច​បំផុត​៥០​ភាគរយ​ដែរ​ ។​ គណបក្សកាន់អំណាច​នៅ​អង់គ្លេស​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​បាតុករ​មួយ​ចំនួន​បាន​លើក​បដា​ថា​ ប្រឆាំង​ទៅ​លើ​គោល​ជំហ​របស់​រដ្ឋាភិបាល​ដែល​វាយប្រហារ​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ផង​ដែរ​ ។​ ក្រុម​បាតុករ​ខ្លះ​ទៀត​ពាក់​ម៉ាស់​ជា​សញ្ញា​រូប​ជ្រូក​ដើម្បី​ប្រឆាំង​ផង​ដែរ​ ។​
​លោក​ James​ Penfold​ អាយុ​៤៤​ឆ្នាំ​ បាន​បញ្ជាក់​ថា​ «​ខ្ញុំ​គិត​ថា​ ពួក​គេ​កំពុង​ទទួលយក​ការ​កាត់​បន្ថយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ។​ មាន​វិធី​ផ្សេង​គ្នា​ដើម្បី​ដោះស្រាយ​ ឱនភាព​ដែល​ទាក់ទង​នឹង​ការ​បង់ពន្ធ​នេះ​»​ ។​ លោក​បន្ត​ថា​ «​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ប្រទេស​នេះ​គឺជា​មហន្តរាយ​ ហើយ​វា​នឹង​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។​ យើង​ពិតជា​មន​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នេះ​ខ្លាំង​ណាស់​។​ ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​កូន​ ចៅ​របស់​យើង​ជំនាន់​ក្រោយ​ដែល​មាន​ប្រាក់​បំណុល​ច្រើន​ ដាក់បន្ទុក​ទៅ​លើ​ពួក​គេ​ជា​អ្នក​សងបំណុល​ទាំងនោះ​»​។​

​រដ្ឋាភិបាល​អង់គ្លេស​បាន​ទទួល​សំឡេង​គាំទ្រ​ដឹកនាំ​ប្រទេស​ជាតិ​ បន្ទាប់​ពី​គោលនយោបាយ​របស់​ផ្តោត​សំខាន់​ទៅ​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​អង់គ្លេស​ ។​ រដ្ឋាភិបាល​នេះ​មាន​គម្រោង​កាត់​បន្ថយ​ចំណាយ​១៣​លាន​ផោន​ ស្មើ​ប្រមាណ​១៨​លាន​ដុល្លារ​លើ​វិស័យ​សុខុមាលភាព​ឆ្នាំ​២០២០​ ៕​

Part-DV-DV2147178-1-1-0 uk-protest

 


ចែករំលែក៖