ព័ត៌មានទាន់ហេតុការណ៍៖

សមាសភាព​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​គ្រាប់បែក​នៅ​ជិត​ទីក្រុង​ Abuja​

ចែករំលែក៖

​សមាសភាព​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ បាន​ប្រកាស​នៅ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ ពួក​គេ​បាន​បើក​ការ​វាយប្រហារ​គ្រាប់បែក​នៅ​ជិត​ទីក្រុង​ Abuja​ ប្រទេស​នី​ហ្សេ​រី​យ៉ា​នោះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់​ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ការ​វាយប្រហារ​គ្រាប់បែក​២​គ្រាប់​បាន​កើតឡើង​ស្ថិត​នៅ​តំបន់​ជាយក្រុង​ Abuja​ ។​ ការ​វាយ​ ប្រហារ​នេះ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​ លោក​ Muhammadu​ Buhari​ បាន​ចាត់​ទុក​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ ដែល​បាន​ក្រោក​បះបោរ​វាយប្រហារ​កង​សន្តិសុខ​រដ្ឋាភិបាល​តាំងពី​៦​ឆ្នាំ​កន្លង​មក​នោះ​ស្ថិត​នៅ​ភាគ​ខាងជើង​នី​ស្សេរី​យ៉ា​ក្នុង​គោលដៅ​បង្កើត​អាណាចក្រ​កាលី​ផេ​ត​អិ​ស្លា​ម​នៅ​ទីនោះ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ សមាសភាព​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​ក្នុង​ទឹកដី​នី​ហ្សេ​រី​យ៉ា​បាន​អះអាង​ថា​ ការ​វាយប្រហារ​ខាងលើ​នេះ​ជា​សកម្មភាព​របស់​ពួក​គេ​ ។​ ពួក​គេ​អះអាង​ថា​ មិនមែន​ក្រុម​បូ​កូ​ហា​រ៉ា​ម​ជា​អ្នក​ធ្វើ​នោះ​ឡើយ​ ប៉ុន្តែ​ជា​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រចាំ​នៅ​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​ ។​ ប្រភព​បញ្ជាក់​ថា​ ពួក​មនុស្ស​៣​នាក់​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទាំង​២​លើក​ខាងលើ​នេះ​ ។​

​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​គ្រប់គ្រង​ដែនដី​ភាគច្រើន​នៅ​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​នោះ​បាន​ប្រកាស​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​នៅ​ជាមួយ​ក្រុម​របស់​ខ្លួន​នូវ​ក្រុម​ឧទ្ទាម​ដែល​ឈរជើង​នៅ​ក្នុង​ទឹកដី​នី​ហ្សេ​រី​យ៉ា​ ។​ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​យ៉ាងណា​រវាង​ពួក​គេ​នោះ​ គ្មាន​នរណា​ដឹង​ឡើយ​ ។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដែល​កើត​ចេញពី​ក្រុម​ខ្លាំង​អាល់​នូ​ស្រ៊ា​ របស់​ក្រុម​អាល់​កៃ​ដា​នោះ​បាន​ប្រកាស​បង្កើត​រដ្ឋ​កាលី​ផេ​តរបស់​ពួក​គេ​ស្ថិត​នៅ​លើ​ដែនដី​ដែល​ពួក​គេ​ដណ្តើម​ពី​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​ ពួក​គេ​បាន​ប្រកាស​ប្រើ​ច្បាប់​អិ​ស្លា​ម​ផង​ដែរ​។​

​ក្រុម​រដ្ឋ​អិ​ស្លា​ម​ល្បីល្បាញ​នៅ​ទូ​ទាំង​ពិភពលោក​ដោយសារ​តែ​សកម្មភាព​ចាប់ជំរិត​ និង​កាប់សម្លាប់​ចំណាប់ខ្មាំង​លោក​ខាងលិច​ រួច​បង្ហោះ​វី​ដេ​អូ​អំពី​សកម្មភាព​ឃោរឃៅ​នោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ៕​

suicide-bomb-attacks-maiduguri


ចែករំលែក៖